ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    យោធាតៃវ៉ាន់បានប្រកាសថា ពួកគេនឹងបាញ់ទម្លាក់បាឡុងចារកម្មរបស់ចិន ប្រសិនបើរកឃើញថាជាការគំរាមកំហែង

    BY autoadmin June 28, 2023
    យោធាតៃវ៉ាន់បានប្រកាសថា ពួកគេនឹងបាញ់ទម្លាក់បាឡុងចារកម្មរបស់ចិន ប្រសិនបើរកឃើញថាជាការគំរាមកំហែង

    យោធាតៃវ៉ាន់បានលើកឡើងថា ពួកគេនឹងបាញ់ទម្លាក់បាឡុងចារកម្មរបស់ចិន ប្រសិនបើវាជាការគំរាមកំហែងលើពួកគេ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia។ ក្រសួងការពារជាតិតៃវ៉ាន់ កាលពីថ្ងៃអង្គារ ទី២៧ ខែមិថុនា បានសេចក្តីថ្លែងការណ៍មួយថា ការសម្រេចចិត្តនេះបានកើតឡើងក្រោយមានរបាយការណ៍ពី BBC ដែលបានធ្វើការរួមគ្នាជាមួយក្រុមហ៊ុន Synthetaic ដើម្បីវិភាគទិន្នន័យផ្កាយរណប បានឱ្យដឹងថា បាឡុងចារកម្មរបស់ទីក្រុងប៉េកាំង ត្រូវបានគេឃើញបង្ហោះឡើងនៅក្នុងតំបន់អាស៊ី ហើយក្នុងនោះផងដែរ តៃវ៉ាន់ និងជប៉ុន គឺជាគោលដៅរបស់ចិន។

    របាយការណ៍បាននិយាយថា មានភស្តុតាងជាច្រើនដែលបានបញ្ជាក់ថា បាឡុងបានឆ្លងកាត់ប្រទេសជប៉ុន និងតៃវ៉ាន់ ក្នុងខែកញ្ញា កាលពីឆ្នាំ២០២១។ ហើយជាមួយគ្នានេះ ប្រទេសជប៉ុនក៏បានបញ្ជាក់ពីការត្រៀមលក្ខណៈរបស់ពួកគេ ដើម្បីបាញ់ទម្លាក់ពួកវានៅពេលអនាគតផងដែរ។

    ដោយប្រកាសអំពីយុទ្ធសាស្ត្រស្រដៀងគ្នានេះ នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអង្គារ ឧត្តមសេនីយ Lin Wen-huang នាយកផែនការប្រតិបត្តិការរួមនៃក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថា៖«ប្រសិនបើបាឡុងនេះបង្កការបំភិតបំភ័យ ឬប្រថុយប្រថានចំពោះតៃវ៉ាន់ យើងនឹងបាញ់ទម្លាក់ និងបំផ្លាញពួកវា ដើម្បីរក្សាសន្តិសុខរបស់យើង»។ ឥឡូវនេះ យោធានៅជុំវិញច្រកសមុទ្រតៃវ៉ាន់ កំពុងស្ថិតក្រោមការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព ហើយពួកគេកំពុងតាមដានរាល់សកម្មភាពបាឡុងដែលហោះនៅកម្ពស់ខ្ពស់ ចេញពីប្រទេសចិន៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: