ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សភា​ថៃ​នឹង​ធ្វើការបោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ត្រី​ថ្មី នៅ​ថ្ងៃ​ទី១៣ ខែ​កក្កដា

    BY autoadmin July 5, 2023
    សភា​ថៃ​នឹង​ធ្វើការបោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ត្រី​ថ្មី នៅ​ថ្ងៃ​ទី១៣ ខែ​កក្កដា

    ប្រធានសភាថៃលោក Wan Muhamad Noor Matha នៅថ្ងៃពុធ ទី០៥ ខែកក្កដា ឆ្នាំ២០២៣ បាននិយាយថា សភាថៃនឹងបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី នៅថ្ងៃទី១៣ ខែកក្កដា ឆាប់ៗនេះ។ ការប្រកាសនេះត្រូវបានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីលោក Wan Noor ត្រូវបានតែងតាំងធ្វើជាប្រធានសភា ដែលជាតួនាទីមួយ អាចឱ្យគាត់ធ្វើការអំពាវនាវដល់សភាទាំង២ មកចូលតុអង្គុយរួមគ្នា ដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNA

    គណបក្សឆ្ពោះទៅមុខ និងបក្សប្រជានិយមភឿថៃ បានទម្លាក់គូប្រជែងអភិរក្សនិយមរបស់ពួកគេ នៅក្នុងការបោះឆ្នោត កាលពីខែឧសភា ដោយទទួលបានសំឡេង ១៥១ និង ១៤១ អាសនៈ នៅក្នុងសភាជាន់ទាប ដែលមានសមាជិក ៥០០ រូប។ ដោយរួមដៃគ្នាជាមួយគណបក្សចំនួន ៦ ផ្សេងទៀត ពួកគេរំពឹងថា នឹងអាចធ្វើឱ្យលោក Pita Limjaroenrat ដែលបញ្ចប់ការសិក្សានៅសហរដ្ឋអាមេរិក ក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់ ដើម្បីជំនួសតំណែងលោក ប្រាយុទ្ធ ចាន់អូចា។ យ៉ាងណាក៏ដោយ ជាមួយនឹងសំឡេងសរុប ៣១២ ពីសមាជិកគណបក្សចម្រុះ លោក Pita នៅតែមានសំឡេងតិចជាង ៣៧៦ សំឡេង ដែលគ្រប់គ្រាន់ក្នុងការធ្វើជានាយករដ្ឋមន្ត្រីថ្មីនៃប្រទេសថៃ។ ដូច្នេះលោក Pita នៅត្រូវការសំឡេងពីសភា និងព្រឹទ្ធសភាបន្ថែមទៀត៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: