ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    Threads វេទិកាសន្ទនាថ្មីរបស់លោក Mark Zuckerberg នឹងបង្ហាញខ្លួនឆាប់ៗនេះ ដើម្បីប្រជែងជាមួយ Twitter របស់លោក Elon Musk

    BY autoadmin July 4, 2023
    Threads វេទិកាសន្ទនាថ្មីរបស់លោក Mark Zuckerberg នឹងបង្ហាញខ្លួនឆាប់ៗនេះ ដើម្បីប្រជែងជាមួយ Twitter របស់លោក Elon Musk

    ម្ចាស់ Facebook គឺក្រុមហ៊ុន Meta កំពុងបើកដំណើរការកម្មវិធីថ្មីរបស់ខ្លួនដើម្បីប្រជែងនឹង Twitter ហើយបាននិយាយថា វានឹងផ្សាយផ្ទាល់ពីដំណើរការរបស់វានៅថ្ងៃព្រហស្បតិ៍។ កម្មវិធី​ថ្មីនេះ​មាន​ឈ្មោះ​ថា Threads និង​អាច​រក​បាន​សម្រាប់​ការ pre-order នៅ​លើ App Store ហើយវានឹង​ត្រូវ​បាន​ភ្ជាប់​ជាមួយ Instagram។ វាក៏ស្រដៀងនឹង Twitter ផងដែរ ខណៈដែល Meta បានពិពណ៌នាថា Threads ជាកម្មវិធីសន្ទនាផ្អែកលើអត្ថបទ។ ការផ្លាស់ប្តូរនេះគឺជាការប្រកួតប្រជែងចុងក្រោយបំផុតរវាងម្ចាស់ Meta គឺលោក Mark Zuckerberg និងម្ចាស់ Twitter លោក Elon Musk ។

    កាល​ពី​ខែ​មុន មហាសេដ្ឋីទាំង២ ក៏ទើបតែបាន​យល់​ព្រមគ្នា​ប្រកួតវាយដាក់ទ្រុង បើ​ទោះ​ជា​គេ​មិន​ច្បាស់​ថា ​អ្នក​ទាំង​ ២ ធ្វើលេង ឬមែននោះទេ។ ដូច្នេះ Threads នឹងក្លាយជាវេទិកាថ្មីមួយទៀតសម្រាប់ទទល់ជាមួយ Twitter នៅក្នុងការប្រកួតប្រជែងគ្នារវាងលោក Mark Zuckerberg និងលោក Elon Musk។

    Threads គឺជាសេវាកម្មឥតគិតថ្លៃ ហើយវានឹងមិនមានការរឹតបន្តឹងលើចំនួនការបង្ហោះ ដែលអ្នកប្រើប្រាស់អាចមើលឃើញបាន ដូចជាការរឹតបន្តឹងរបស់ Twitter នាពេលថ្មីៗនេះទេ។ Threads មើលទៅស្ទើរតែដូចគ្នាទៅនឹង Twitter ហើយវានឹងផ្ទុកទិន្នន័យនៅលើទូរសព្ទរបស់អ្នក រួមទាំងទិន្នន័យទីតាំង ការទិញ និងប្រវត្តិរុករកផងដែរ។ កម្មវិធីជាច្រើនដែលមានលក្ខណៈស្រដៀងនឹង Twitter បានផុសឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដូចជាកម្មវិធី Truth Social និង Mastodon របស់លោក ដូណាល់ ត្រាំ ជាដើម។ កម្មវិធីស្រដៀងគ្នាមួយផ្សេងទៀត Bluesky បានអះអាងថា បានឃើញចំនួននៃការប្រើប្រាស់ជាកំណត់ត្រា បន្ទាប់ពីការផ្លាស់ប្តូររបស់លោក Musk ដើម្បីរឹតបន្តឹងការប្រើប្រាស់នៅចុងសប្តាហ៍មុខ។ ទោះជាយ៉ាងណាក៏ដោយ Threads អាចជាការគំរាមកំហែងដ៏ធំបំផុតដែល Twitter ប្រឈមមុខរហូតមកដល់បច្ចុប្បន្ន៕

    អត្ថបទ៖ លីដា
    ប្រភព៖ BBC

    Share This Post: