ក្រុមហ៊ុន Toyota បញ្ចប់កិច្ចសន្យារបស់កម្មករប្រមាណ ១,០០០នាក់ នៅប្រទេសចិន ដោយសារការធ្លាក់ចុះនៃការលក់
- BY
- autoadmin
- July 25, 2023
ក្រុមហ៊ុន Toyota Motor បាននិយាយថា ខ្លួនបានបញ្ចប់កិច្ចសន្យារបស់កម្មករប្រហែល ១,០០០នាក់ ឬ ៥% នៅក្រុមហ៊ុនបុត្រសម្ព័ន្ធក្នុងប្រទេសចិន ខណៈដែលខ្លួនកំពុងប្រយុទ្ធនឹងការធ្លាក់ចុះនៃការលក់នៅទីនោះ។ ក្រុមហ៊ុននិយាយថា ខ្លួនបានដកកម្មករដែលធ្វើការនៅឯក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុន Guangzhou Automobile Group មុនពេលកិច្ចសន្យារបស់ពួកគេផុតកំណត់ ហើយនិយាយថា ពួកគេនឹងទទួលបានកញ្ចប់សំណង។

ការលក់របស់ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា គឺរឹតតែទាបនៅឆមាសទីមួយនៃឆ្នាំនេះ ធៀបនឹងឆ្នាំមុននៅពេលដែលប្រទេសនេះកំពុងប្រយុទ្ធនឹងការកើនឡើងនៃករណីឆ្លងមេរោគ COVID-19។ ពួកគេបានដឹកជញ្ជរថយន្តតិចជាង ៥% ដែលឆ្លុះបញ្ចាំងពីការធ្លាក់ចុះនៃការលក់រថយន្តជប៉ុននៅក្នុងទីផ្សារប្រទេសចិន។ អ្នកវិភាគនិយាយថា ការស្ទុះងើបសេដ្ឋកិច្ចយឺតរបស់ប្រទេសចិន និងការប្រកួតប្រជែងកាន់តែខ្លាំងនៅក្នុងវិស័យរថយន្តអគ្គិសនីក៏ជាកត្តាធ្លាក់ចុះផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






