រដ្ឋអាជ្ញាអាមេរិកបានដាក់ការចោទប្រកាន់ចំនួន ៣ ករណីបន្ថែមទៀត ប្រឆាំងនឹងលោក ដូណាល់ ត្រាំ
- BY
- autoadmin
- July 28, 2023
រដ្ឋអាជ្ញាអាមេរិកបានចោទប្រកាន់លោក ដូណាល់ ត្រាំ ពីបទរក្សាដោយចេតនានូវឯកសារសម្ងាត់ ដែលជាការបន្ថែមទៅលើសំណុំរឿង ៣៧ ករណីផ្សេងទៀត ដែលអតីតប្រធានាធិបតីរូបនេះកំពុងប្រឈមមុខ។ គណៈវិនិច្ឆ័យធំដែលដឹកនាំដោយទីប្រឹក្សាពិសេសលោក Jack Smith បានជួបប្រជុំនៅតុលាការសហព័ន្ធក្នុងទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃព្រហស្បតិ៍ និងបានដាក់ការចោទប្រកាន់ចំនួន ៣ ប្រឆាំងនឹងលោក ត្រាំ ដែលរួមមាន៖ ការរក្សាទុកព័ត៌មានជាតិដោយចេតនា ១ ករណី និងរារាំងអាជ្ញាធរ ២ ករណី។

របាយការណ៍បាននិយាយថា លោក ដូណាល់ ត្រាំ និងបុគ្គលិករបស់គាត់ចំនួន ២នាក់ បានផ្លាស់ប្តូរ បំផ្លិចបំផ្លាញ និងលាក់បាំងឯកសារ នៅវីឡា Mar-a-Lago ដោយមានចេតនាធ្វើឱ្យឯកសារទាំងនោះ មិនអាចប្រើប្រាស់នៅក្នុងដំណើការផ្លូវច្បាប់បាន។ជម្រាបដែរថា លោក ដូណាត់ ត្រាំ បានប្រឈមមុខនឹងករណីជាច្រើនជាពិសេសគឺការរក្សាទុក្ខឯកសារសម្ងាត់ ដែលជាចំណុចរសើបបំផុត ចាប់តាំងពីគាត់អស់តំណែងជាប្រធានាធិបតីអាមេរិក ហើយរហូតមកដល់ពេលនេះ ការចោទប្រកាន់ស្រដៀងគ្នា បានផ្តោតលើការដែលគាត់ មិនព្រមប្រគល់ឯកសារសម្ងាត់ទាំងនោះត្រឡប់មកវិញ៕

អត្ថបទ៖ លីដា
ប្រភព៖ Bloomberg
- Share This Post:






