អន្តរជាតិ

អ៊ុយក្រែន​នឹង​ចាប់ផ្តើមពិគ្រោះយោបល់ជាមួយសហរដ្ឋអាមេរិក​លើ​ការធានា​សន្តិសុខ ស្របពេលដែលខ្លួនកំពុងរង់ចាំដំណើរការចូលរួមជាមួយណាតូ

BY
autoadmin
July 31, 2023

ប្រធានបុគ្គលិករបស់ប្រធានាធិបតី Volodymyr Zelensky បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសអ៊ុយក្រែននឹងចាប់ផ្តើមការពិគ្រោះយោបល់ជាមួយសហរដ្ឋអាមេរិកនៅសប្តាហ៍នេះ ស្តីពីការធានាសន្តិសុខសម្រាប់ទីក្រុងកៀវ ខណៈដែលខ្លួនកំពុងរង់ចាំការបញ្ចប់ដំណើរការនៃការចូលរួមជាមួយអង្គការណាតូ។ លោក Andriy Yermak បានសរសេរនៅលើកម្មវិធីផ្ញើសារ Telegram ថា មន្ត្រីមកពីប្រទេសមួយចំនួនកំពុងរៀបចំកិច្ចប្រជុំនៅអារ៉ាប៊ីសាអូឌីត ដើម្បីពិភាក្សាអំពីផែនការសន្តិភាពរបស់លោក Zelensky សម្រាប់អ៊ុយក្រែន ដោយផ្អែកសំខាន់លើការដកថយរបស់ភាគីរុស្ស៊ី។

លោក​មិន​បាន​បញ្ជាក់​ថា ​តើ​កិច្ចប្រជុំ​លើក​ក្រោយ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ពេល​ណា​នោះ​ទេ ប៉ុន្តែ​លោក​បាន​និយាយ​ថា ​ផែនការ​នេះ​នឹង​ត្រូវ​ពិភាក្សា​ជា​ ៣ ដំណាក់កាល ​ដែល​ឈាន​ដល់​កិច្ចប្រជុំ​ប្រមុខរដ្ឋ ​និង​រដ្ឋាភិបាល។ កាសែត Wall Street Journal បានរាយការណ៍ជាលើកដំបូងអំពីកិច្ចប្រជុំនេះកាលពីថ្ងៃសៅរ៍ ដោយបាននិយាយថា វានឹងប្រព្រឹត្តទៅនៅទីក្រុង Jeddah នៅថ្ងៃទី០៥ ដល់ថ្ងៃទី០៦ ខែសីហា។ កិច្ចពិភាក្សាស្តីពីការធានាសន្តិសុខជាមួយសហរដ្ឋអាមេរិក គឺសកម្មភាពថ្មីមួយ បន្ទាប់ពីការសន្យាដែលចេញដោយប្រទេស G7 នៅឯកិច្ចប្រជុំកំពូលណាតូនៅប្រទេសលីទុយអានីកាលពីដើមខែកក្កដា ដើម្បីបញ្ជាក់ និងគោរពលើការធានាសន្តិសុខនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ The Straits Times

Share This Post: