ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    វេបសាយ Travelness បានរាយការណ៍ថា ទីក្រុងបាងកក គឺជាទីក្រុងដែលមានអ្នកទស្សនាច្រើនបំផុតនៅក្នុងឆ្នាំ២០២៣

    BY autoadmin August 4, 2023
    វេបសាយ Travelness បានរាយការណ៍ថា ទីក្រុងបាងកក គឺជាទីក្រុងដែលមានអ្នកទស្សនាច្រើនបំផុតនៅក្នុងឆ្នាំ២០២៣

    យោងតាមការស្ទង់មតិរបស់ Travelness បានឱ្យដឹងថា «ទីក្រុងបាងកក» បានជាប់ចំណាត់ថ្នាក់ជាទីក្រុងដែលមានអ្នកទស្សនាច្រើនជាងគេបំផុត នៅលើពិភពលោកក្នុងឆ្នាំ២០២៣។ យោងតាមអ្នកនាំពាក្យរងរដ្ឋាភិបាលលោក Ratchada Thanadirek បាននិយាយថា នាយករដ្ឋមន្ត្រីចាំផ្ទះ លោក ប្រាយុទ្ធ ចាន់អូចា មានសេចក្តីសោមនស្សរីករាយដែលបានឮថា ទីក្រុងបាងកកទទួលបានចំណាត់ថ្នាក់កំពូល ដោយមានអ្នកទស្សនាសរុប ២២.៧៨ លាននាក់ នេះបើយោងតាមគេហទំព័រ Travelness។

    នៅក្នុងការស្ទង់មតិរបស់ Travelness ដែលបានធ្វើឡើងនៅក្នុងខែមិថុនា ពួកគេបានដាក់ចំណាត់ថ្នាក់ទីក្រុងចំនួន ២០ ដោយផ្អែកលើចំនួនភ្ញៀវបរទេសដែលបានស្នាក់នៅ និងចំណាយប្រាក់នៅក្នុងទីក្រុងទាំងនោះ។ ភាពទាក់ទាញរបស់ទីក្រុងបាងកក ដែលទាក់ទាញភ្ញៀវបរទេសរួមមាន៖ ការធ្វើដំណើរដោយម៉ូតូកង់បី ផ្សារទំនើបធំៗរបស់ទីក្រុង និងតំបន់ទំនើបៗជាច្រើនសម្រាប់មនុស្សជំនាន់ថ្មី។

    កំពូលទីក្រុងទាំង ១០ ដែលមានចំនួនភ្ញៀវបរទេសច្រើនជាងគេដោយ Travelness មានដូចជា៖

    • ទីក្រុងបាងកក ប្រទេសថៃ – ភ្ញៀវទេសចរសរុប ២២.៧៨ លាននាក់
    • ទីក្រុងប៉ារីស ប្រទេសបារាំង – ភ្ញៀវទេសចរសរុប ១៩.១០ លាននាក់
    • ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស – ភ្ញៀវទេសចរសរុប ១៩.០៩ លាននាក់
    • ទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម – ភ្ញៀវទេសចរសរុប ១៥.៩៣ លាននាក់
    • សិង្ហបុរី – ភ្ញៀវទេសចរសរុប ១៤.៦៧ លាននាក់
    • កូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី – ភ្ញៀវទេសចរសរុប ១៣.៧៩ លាននាក់
    • ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក – ភ្ញៀវទេសចរសរុប ១៣.៦០ លាននាក់
    • អ៊ីស្តង់ប៊ុល ប្រទេសទួរគី – ភ្ញៀវទេសចរសរុប ១៣.៤០ លាននាក់
    • ទីក្រុងតូក្យូ ប្រទេសជប៉ុន – ភ្ញៀវទេសចរសរុប ១២.៩៣ លាននាក់
    • អង់តាលីយ៉ា ប្រទេសទួរគី – ភ្ញៀវទេសចរសរុប ១២.៤១ លាននាក់៕

    អត្ថបទ៖ លីដា
    ប្រភព៖ The Nation Thailand

    Share This Post: