- autoadmin
- អន្តរជាតិ
បន្ទាប់ពីនយោបាយរបស់ថៃបានជាប់គាំងអស់ជិត ១០០ថ្ងៃ ទីបំផុតបេក្ខភាពនាយករដ្ឋមន្ត្រីមកពីគណបក្សភឿថៃ គឺលោក Srettha Thavisin (ស្រេតថា ថាវីស៊ីន) បានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីទី៣០ របស់ប្រទេសថៃ។ មានការជជែកដេញដោលគ្នាអស់រយៈពេលជាច្រើនម៉ោង ទម្រាំតែអតីតមហាសេដ្ឋីអចលនទ្រព្យរូបនេះ បានទទួលការបោះឆ្នោតនៅក្នុងការប្រជុំរួមគ្នានៅថ្ងៃអង្គារនេះ។ វាមិនច្បាស់ទេថា គាត់មានសំឡេងសរុបប៉ុន្មានទេ ប៉ុន្តែគាត់ត្រូវការសំឡេងគាំទ្រយ៉ាងហោចណាស់ ៣៧៤ សំឡេង ពីសភាទាំងពីរ។ លោក Srettha ត្រូវបានជ្រោមជ្រែងដោយក្រុមសម្ព័ន្ធចម្រុះដឹកនាំដោយគណបក្សភឿថៃ ដែលមានគណបក្សចំនួន ១១ ដែលធ្វើឱ្យពួកគេមានសំឡេងភាគច្រើននៅក្នុងសភាតំណាងរាស្ត្រ ដោយមាន ៣១៤ អាសនៈ។ ការបែងចែកតំណែងរដ្ឋមន្ត្រី ក៏ត្រូវបានធ្វើឡើងនៅមុនការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្ងៃនេះផងដែរ។ បន្ទាប់ពីឡើងកាន់តំណែង រដ្ឋាភិបាលដឹកនាំដោយគណបក្សភឿថៃបានធ្វើការសន្យាថា នឹងដាក់របៀបវារៈសម្រាប់ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញបច្ចុប្បន្ន នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូងរបស់ខ្លួន។ ពួកគេបានអះអាងថា
August 22, 2023 - អន្តរជាតិ
យ៉ាងហោចណាស់មនុស្សចំនួន ៣ នាក់បានស្លាប់ និង ៣ នាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីបាក់តេរី Listeria បានឆ្លងចូលការ៉េមក្រឡុក (milkshakes) ដែលលក់នៅហាងប៊ឺហ្គឺមួយ នៅក្រុង Tacoma រដ្ឋវ៉ាស៊ីនតោន របស់សហរដ្ឋអាមេរិក។ នាយកដ្ឋានសុខាភិបាលរដ្ឋវ៉ាស៊ីនតោនបានប្រកាសថា បាក់តេរីត្រូវបានរកឃើញនៅក្នុងម៉ាស៊ីនការ៉េមនៅហាង Frugals បន្ទាប់ពីបុគ្គលិកមិនបានសម្អាតវាឱ្យបានត្រឹមត្រូវ។ នាយកដ្ឋានបាននិយាយថា ករណីនេះបានកើតឡើងនៅចន្លោះថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ ហើយអ្នកដែលរងផលប៉ះពាល់ទាំងអស់ជាក្រុមមានប្រព័ន្ធភាពស៊ាំចុះខ្សោយ។ ហាង Frugals បានឈប់ប្រើប្រាស់ម៉ាស៊ីនការ៉េមរបស់ខ្លួនកាលពីដើមខែនេះ ប៉ុន្តែមនុស្សអាចចាប់ផ្តើមបង្ហាញរោគសញ្ញានៃការឆ្លងបាក់តេរី Listeria រហូតដល់ ៧០ថ្ងៃ បន្ទាប់ពីការប៉ះពាល់ដំបូង។
August 21, 2023 - អន្តរជាតិ
ប្រទេសថៃបានដាក់ចេញការណែនាំសម្រាប់ក្រុមបុរសស្រឡាញ់ភេទដូចគ្នា ឱ្យពួកគេត្រូវអនុវត្តការរួមភេទដោយសុវត្ថិភាព បន្ទាប់ពីមនុស្សប្រហែល ២១៧ នាក់ បានឆ្លងជំងឺអុតស្វា ឬឈ្មោះថ្មីហៅថា Mpox នៅក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។ នាយកដ្ឋានគ្រប់គ្រងជំងឺ (DCD) បាននិយាយថា ការឆ្លងត្រូវបានរកឃើញនៅក្នុងខេត្តចំនួន ១៩ ហើយមានតែក្នុងចំនោមបុរសប៉ុណ្ណោះ។ អគ្គនាយករង DCD លោក Sopon Iamsirithaworn បាននិយាយថា អត្រាឆ្លងបានកើនឡើងយ៉ាងគួរឱ្យព្រួយបារម្ភ ហើយអ្នកជំងឺស្ទើរតែទាំងអស់ត្រូវបានគេរកឃើញថា បានរួមភេទដោយប្រថុយប្រថាន ឬគេងជាមួយមនុស្សចម្លែក។ ក្នុងចំណោមបុរស ២១៧ នាក់ ដែលឆ្លងជំងឺអុតស្វា Mpox មានអ្នកជំងឺ ៣០នាក់ ជាជនបរទេស ហើយផ្សេងទៀតគឺជាជនជាតិថៃទាំងអស់
August 21, 2023 - អន្តរជាតិ
យានអវកាសគ្មានមនុស្សបើក Luna-25 របស់ប្រទេសរុស្ស៊ី បានធ្លាក់ចុះទៅលើឋានព្រះច័ន្ទ បន្ទាប់ពីវាបានបាត់បង់ម្ចាស់ការ នៅកំឡុងពេលត្រៀមចុះចតតាមគន្លង។ Luna-25 គឺជាបេសកកម្មឋានព្រះច័ន្ទដំបូងរបស់ប្រទេសរុស្ស៊ីក្នុងរយៈពេលជិត ៥០ឆ្នាំ ហើយ Luna-25 ក៏គ្រោងក្លាយជាយានចុះចតដំបូងបំផុតនៅលើប៉ូលខាងត្បូងរបស់ឋានព្រះច័ន្ទ។ ប៉ូលខាងត្បូងរបស់ឋានព្រះច័ន្ទ គឺមិនធ្លាប់មានយានមួយណាទៅដល់នោះទេ ហើយក្រុមអ្នកវិទ្យាសាស្ត្រយល់ថា នៅទីនោះមានផ្ទុកទឹកកក និងធាតុដ៏មានតម្លៃ។ អង្គការ Roscosmos ដែលជាសាជីវកម្មអវកាសរដ្ឋរបស់រុស្ស៊ីបាននិយាយនៅព្រឹកថ្ងៃអាទិត្យថា ខ្លួនបានបាត់បង់ការទាក់ទងជាមួយ Luna-25 ភ្លាមៗ បន្ទាប់ពីម៉ោង ១៤:៥៧ រសៀល (១១:៥៧ GMT) កាលពីថ្ងៃសៅរ៍។ វាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការរកឃើញបឋមបានបង្ហាញថា យានចុះចតទម្ងន់ ៨០០ គីឡូក្រាមមួយនេះ «បានដាច់ទំនាក់ទំនងដែលជាលទ្ធផលនៃការបុកទង្គិចជាមួយផ្ទៃឋានព្រះច័ន្ទ»។
August 21, 2023 - អន្តរជាតិ
យោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ក្រុមហ៊ុនវិភាគអាមេរិក Gallup ដែលជាអ្នកស្រាវជ្រាវដ៏លេចធ្លោមួយ ដែលវាស់ស្ទង់បទពិសោធន៍វិជ្ជមាន និងអវិជ្ជមានរបស់មនុស្សជុំវិញពិភពលោក បានបង្ហាញនូវលទ្ធផលស្ទង់មតិចុងក្រោយនៃ «ប្រទេសអាស៊ីអាគ្នេយ៍ដែលពោរពេញទៅដោយស្នាមញញឹម» សម្រាប់ឆ្នាំ២០២២ កន្លងទៅនេះ។ កម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ២ ចំណែកថៃ ដែលធ្លាប់តែស្គាល់ថាជា «ទឹកដីនៃស្នាមញញឹម» គឺជាប់ចំណាត់ថ្នាក់លេខ៩ នៅបាតតារាង។ ស្ថិតិនេះត្រូវបានធ្វើឡើងលើអ្នកឆ្លើយសំណួរចំនួន ១,០០០ នាក់ ដែលមានអាយុពី ១៥ឆ្នាំឡើងទៅ មកពីជាង ១០០ ប្រទេសចន្លោះឆ្នាំ២០២១ ដល់ដើមឆ្នាំ២០២២។ ការស្ទង់មតិបានរកឃើញថា ប្រទេសអាស៊ានដែលមានភាពរួសរាយរាក់ទាក់ និងផ្តល់ស្នាមញញឹមច្រើនជាងគេ គឺប្រទេសឥណ្ឌូនេស៊ី ដែលមាន ៩០% បន្ទាប់មកគឺកម្ពុជា ដែលមាន ៨៩% និងឡាវ
August 21, 2023 - អន្តរជាតិ
ក្រុមមន្ត្រីប៉ូលីស និងនាយកដ្ឋានកែប្រែរបស់ថៃ នឹងធ្វើការចាប់ខ្លួនអតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ភ្លាមៗនៅពេលដែលគាត់ត្រឡប់មកដល់ប្រទេសថៃ តាមរយៈអាកាសយានដ្ឋានដុនមឿងនៅថ្ងៃអង្គារស្អែកនេះ។ ដំណឹងនេះបានកើតមានឡើង បន្ទាប់ពីកូនស្រីពៅរបស់គាត់ គឺលោកស្រី Paetongtarn Shinawatra បានបង្ហោះសារនៅលើបណ្ដាញ Instagram កាលពីថ្ងៃសៅរ៍ថា គាត់នឹងទៅជួបលោកឪពុកនៅអាកាសយានដ្ឋានដុនមឿង នៅម៉ោង ៩ ព្រឹកថ្ងៃអង្គារ។ ប្រសិនបើគាត់មកដល់ក្នុងម៉ោងតុលាការកំពុងធ្វើការ គាត់នឹងត្រូវបញ្ជូនទៅផ្នែកព្រហ្មទណ្ឌនៃអង្គតុលាការកំពូល សម្រាប់អ្នកកាន់ការិយាល័យនយោបាយ មុនពេលដែលមន្ត្រីនាយកដ្ឋានកែប្រែនាំគាត់ទៅពន្ធនាគារ Remand នៃទីក្រុងបាងកក។ ប្រសិនបើគាត់មកដល់ក្រោយម៉ោងតុលាការ គាត់នឹងត្រូវគេនាំទៅប៉ុស្ដិ៍ប៉ូលីស ជាកន្លែងដែលគាត់នឹងត្រូវឃុំខ្លួនបណ្ដោះអាសន្ន មុនពេលដែលគាត់ត្រូវបាននាំទៅតុលាការកំពូលនៅព្រឹកបន្ទាប់។ ប្រភពក៏បាននិយាយដែរថា នៅពេលលោក ថាក់ស៊ីន មកដល់ទឹកដីប្រទេសថៃ គាត់នឹងត្រូវប៉ូលីសអន្តោប្រវេសន៍ចាប់ខ្លួន
August 21, 2023 - អន្តរជាតិ
បណ្ដាញសង្គម X ហាក់បីដូចជាកំពុងធ្វើការលើមុខងារផ្ទៀងផ្ទាត់អត្តសញ្ញាណ (ID verification) ជាច្រើនខែក្រោយមានការក្លែងបន្លំជាបន្តបន្ទាប់ដែលប៉ះពាល់ដល់អតិថិជនដែលបង់ប្រាក់របស់ក្រុមហ៊ុន។ ឥឡូវនេះវេទិកានេះកំពុងធ្វើការលើមុខងារផ្ទៀងផ្ទាត់បន្ថែមទៀត ដែលតម្រូវឱ្យអ្នកប្រើប្រាស់បង្ហោះច្បាប់ចម្លងនៃអត្តសញ្ញាណប័ណ្ណដែលចេញដោយរដ្ឋាភិបាលរបស់ពួកគេ និងថតរូបសែលហ្វី នេះបើយោងតាមរូប screenshot ដែលចែករំលែកដោយអ្នកស្រាវជ្រាវកម្មវិធីលោក Nima Owji ។ កាលពីដើមខែលោក Owji បានប្រទះឃើញសញ្ញា “ID verified” នៅលើប្រវត្តិរូប bio របស់លោក Musk ហើយឥឡូវនេះ គាត់ក៏បានរកឃើញសារនៅក្នុងកម្មវិធីដែលរៀបរាប់លម្អិតអំពីរបៀបដែលវាដំណើរការ ដោយផ្តល់យោបល់ថា វានឹងកាន់តែខិតជិតដល់ការបើកដំណើរការជាផ្លូវការ។ វាបាននិយាយថា «ផ្ទៀងផ្ទាត់គណនីរបស់អ្នក ដោយផ្តល់អត្តសញ្ញាណប័ណ្ណដែលចេញដោយរដ្ឋាភិបាល។ ហើយជាធម្មតាវាចំណាយពេលប្រហែល ៥ នាទី»។
August 18, 2023 - អន្តរជាតិ
និយតករប្រឆាំងការទុកចិត្តរបស់កូរ៉េខាងត្បូងបាននិយាយថា ខ្លួននឹងដាក់ពិន័យសរុបជាប្រាក់ ៣៣.៦ ពាន់លានវ៉ុន ឬ ២៥.០៦ លានដុល្លារ លើក្រុមហ៊ុនផ្គត់ផ្គង់សេវាទូរស័ព្ទក្នុងស្រុកចំនួន ៣ សម្រាប់ការបំផ្លើសល្បឿនបណ្តាញ 5G របស់ពួកគេ។ គណៈកម្មការពាណិជ្ជកម្មយុត្តិធម៌កូរ៉េ (KFTC) បាននិយាយថា ក្រុមហ៊ុនទូរគមនាគមន៍ចំនួន ៣ រួមមាន៖ SK Telecom, KT និង LG Uplus បានបំផ្លើសពីល្បឿនបណ្តាញ 5G របស់ពួកគេ ហើយបានផ្សាយពាណិជ្ជកម្មបំប៉ោងថា ពួកគេគឺជាក្រុមហ៊ុនដែលផ្គត់ផ្គត់ 5G លឿនជាងដៃគូប្រកួតប្រជែងរបស់ពួកគេ។ KFTC បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ក្រុមហ៊ុនទូរគមនាគមន៍ទាំង ៣ បានផ្សព្វផ្សាយថា
August 18, 2023 - អន្តរជាតិ
ក្រុមហ៊ុន Moderna កាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែសីហា ឆ្នាំ២០២៣ បានបង្ហាញពីទិន្នន័យនៃការសិក្សាដំបូងរបស់ខ្លួន សម្រាប់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលបានធ្វើបច្ចុប្បន្នភាពថ្មី និងបាននិយាយថា វាមានប្រសិទ្ធភាពប្រឆាំងនឹងវ៉ារ្យ៉ង់ Eris និង Fornax នៅលើមនុស្ស។ ក្រុមហ៊ុនរំពឹងថា វ៉ាក់សាំងថ្មីនេះនឹងអាចរកបានទាំងនៅអឺរ៉ុប និងកន្លែងផ្សេងទៀតក្នុងប៉ុន្មានសប្តាហ៍ខាងមុខ សម្រាប់រដូវកាលចាក់វ៉ាក់សាំងរដូវស្លឹកឈើជ្រុះ ខណៈខ្លួនក៏កំពុងដាក់សំណើទៅនិយតករសុខភាពនៅសហរដ្ឋអាមេរិក។ ជម្រាបដែរថា Moderna និងអ្នកផ្សេងទៀតដូចជា៖ Novavax, Pfizer និង BioNTech SE កំពុងតែបង្កើតកំណែវ៉ាក់សាំងរបស់ពួកគេ ដោយមានគោលដៅប្រឆាំងនឹង XBB.1.5។ ជាក់ស្ដែងនៅព្រឹកថ្ងៃព្រហស្បតិ៍ Pfizer
August 18, 2023 - អន្តរជាតិ
អភិបាលរដ្ឋហាវ៉ៃ លោក Josh Green នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធ បាននិយាយថា ចំនួនអ្នកស្លាប់ដោយសារភ្លើងឆេះព្រៃ Maui បានកើនឡើងដល់ ១១០ នាក់ហើយ។ លោក Green បាននិយាយថា ក្រុមស្វែងរករហូតមកដល់ពេលនេះបានរុករក ៣៨% នៃតំបន់ដែលរងផលប៉ះពាល់។ លោកបាននិយាយថា អាជ្ញាធរបានបន្ថែមមនុស្ស និងឆ្កែស្វែងរកបន្ថែមទៀត ទៅក្នុងកិច្ចខិតខំប្រឹងប្រែងនេះ ហើយបានចុះឈ្មោះអ្នកជំនាញបន្ថែម ដើម្បីជួយវាយតម្លៃ DNA ក្នុងគោលបំណងដើម្បីកំណត់អត្តសញ្ញាណអ្នកស្លាប់។ លោក Green បាននិយាយថា កាលពីថ្ងៃពុធគាត់បានទទួលសារពីប្រធានាធិបតី ចូ បៃដិន ដោយសន្យាថា នឹងផ្តល់ជំនួយបន្ថែមរាប់រយលានដុល្លារពីរដ្ឋាភិបាលសហព័ន្ធ សម្រាប់កិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញ ដែលគាត់បាននិយាយថា នឹងមានរយៈពេលយូរ
August 17, 2023