អន្តរជាតិ

X កំពុងធ្វើការលើមុខងារផ្ទៀងផ្ទាត់អត្តសញ្ញាណ ID verification ដើម្បីទប់ស្កាត់ការបន្លំខ្លួន

BY
autoadmin
August 18, 2023

បណ្ដាញសង្គម X ហាក់បីដូចជាកំពុងធ្វើការលើមុខងារផ្ទៀងផ្ទាត់អត្តសញ្ញាណ (ID verification) ជាច្រើនខែក្រោយមានការក្លែងបន្លំជាបន្តបន្ទាប់ដែលប៉ះពាល់ដល់អតិថិជនដែលបង់ប្រាក់របស់ក្រុមហ៊ុន។ ឥឡូវនេះវេទិកានេះកំពុងធ្វើការលើមុខងារផ្ទៀងផ្ទាត់បន្ថែមទៀត ដែលតម្រូវឱ្យអ្នកប្រើប្រាស់បង្ហោះច្បាប់ចម្លងនៃអត្តសញ្ញាណប័ណ្ណដែលចេញដោយរដ្ឋាភិបាលរបស់ពួកគេ និងថតរូបសែលហ្វី នេះបើយោងតាមរូប screenshot  ដែលចែករំលែកដោយអ្នកស្រាវជ្រាវកម្មវិធីលោក Nima Owji ។

កាលពីដើមខែលោក Owji បានប្រទះឃើញសញ្ញា “ID verified” នៅលើប្រវត្តិរូប bio របស់លោក Musk ហើយឥឡូវនេះ គាត់ក៏បានរកឃើញសារនៅក្នុងកម្មវិធីដែលរៀបរាប់លម្អិតអំពីរបៀបដែលវាដំណើរការ ដោយផ្តល់យោបល់ថា វានឹងកាន់តែខិតជិតដល់ការបើកដំណើរការជាផ្លូវការ។ វាបាននិយាយថា «ផ្ទៀងផ្ទាត់គណនីរបស់អ្នក ដោយផ្តល់អត្តសញ្ញាណប័ណ្ណដែលចេញដោយរដ្ឋាភិបាល។ ហើយជាធម្មតាវាចំណាយពេលប្រហែល ៥ នាទី»។ ជាមួយគ្នានេះ អ្នកប្រើប្រាស់នឹងត្រូវផ្តល់រូបថត លេខសម្គាល់ និងរូបថតសែលហ្វី។

X ក៏ទំនងកំពុងចាប់ដៃគូជាមួយក្រុមហ៊ុន Au10tix ដែលជាភាគីទីបីនៅលើមុខងារនេះ។ ព័ត៌មានពាក់ព័ន្ធនឹងការផ្ទៀងផ្ទាត់អត្តសញ្ញាណ នឹងមើលឃើញដោយ Au10tix ក៏ដូចជា X។ ក្រុមហ៊ុន X ក៏នឹងរក្សា «រូបភាពអត្តសញ្ញាណ រួមទាំងទិន្នន័យ biometric សម្រាប់រយៈពេល ៣០ថ្ងៃ» ហើយនឹងប្រើប្រាស់ព័ត៌មាន «សម្រាប់គោលបំណងសន្តិសុខ និងសុវត្ថិភាព។ រួមទាំងការទប់ស្កាត់ការក្លែងបន្លំ»៕

អត្ថបទ៖ លីដា
ប្រភព៖ Engadget

Share This Post: