អន្តរជាតិ

ការស្ទង់មតិដោយ Gallup បានបង្ហាញថា កម្ពុជាជាប់ចំណាត់ថ្នាក់លេខ២ ជាប្រទេសអាស៊ីអាគ្នេយ៍ដែលពោរពេញទៅដោយស្នាមញញឹម

BY
autoadmin
August 21, 2023

យោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ក្រុមហ៊ុនវិភាគអាមេរិក Gallup ដែលជាអ្នកស្រាវជ្រាវដ៏លេចធ្លោមួយ ដែលវាស់ស្ទង់បទពិសោធន៍វិជ្ជមាន និងអវិជ្ជមានរបស់មនុស្សជុំវិញពិភពលោក បានបង្ហាញនូវលទ្ធផលស្ទង់មតិចុងក្រោយនៃ «ប្រទេសអាស៊ីអាគ្នេយ៍ដែលពោរពេញទៅដោយស្នាមញញឹម» សម្រាប់ឆ្នាំ២០២២ កន្លងទៅនេះ។ កម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ២ ចំណែក​ថៃ ដែល​ធ្លាប់តែស្គាល់ថាជា «​ទឹកដី​នៃ​ស្នាមញញឹម​» គឺជាប់​ចំណាត់​ថ្នាក់​លេខ៩ នៅបាតតារាង។

ស្ថិតិនេះត្រូវបានធ្វើឡើងលើអ្នកឆ្លើយសំណួរចំនួន ១,០០០ នាក់ ដែលមានអាយុពី ១៥ឆ្នាំឡើងទៅ មកពីជាង ១០០ ប្រទេសចន្លោះឆ្នាំ២០២១ ដល់ដើមឆ្នាំ២០២២។ ការស្ទង់មតិបានរកឃើញថា ប្រទេសអាស៊ានដែលមានភាពរួសរាយរាក់ទាក់ និងផ្តល់ស្នាមញញឹមច្រើនជាងគេ គឺប្រទេសឥណ្ឌូនេស៊ី ដែលមាន ៩០% បន្ទាប់មកគឺកម្ពុជា ដែលមាន ៨៩% និងឡាវ ដែលមាន ៨៨%៕

អត្ថបទ៖ លីដា

ប្រភព៖ The Pattaya News

Share This Post: