អន្តរជាតិ

អាជ្ញាធរនៃប្រទេសថៃ នឹងចាប់ខ្លួនលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ហើយ​បញ្ជូន​ទៅ​តុលាការ​កំពូលភ្លាមៗ ប្រសិនបើគាត់មកដល់ប្រទេសថៃនៅថ្ងៃស្អែកនេះ

BY
autoadmin
August 21, 2023

ក្រុមមន្ត្រីប៉ូលីស និងនាយកដ្ឋានកែប្រែរបស់ថៃ នឹងធ្វើការចាប់ខ្លួនអតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ភ្លាមៗនៅពេលដែលគាត់ត្រឡប់មកដល់ប្រទេសថៃ តាមរយៈអាកាសយានដ្ឋានដុនមឿងនៅថ្ងៃអង្គារស្អែកនេះ។ ដំណឹងនេះបានកើតមានឡើង បន្ទាប់ពីកូនស្រីពៅរបស់គាត់ គឺលោកស្រី Paetongtarn Shinawatra បានបង្ហោះសារនៅលើបណ្ដាញ Instagram កាលពីថ្ងៃសៅរ៍ថា គាត់នឹងទៅជួបលោកឪពុកនៅអាកាសយានដ្ឋានដុនមឿង នៅម៉ោង ៩ ព្រឹកថ្ងៃអង្គារ។

ប្រសិនបើគាត់មកដល់ក្នុងម៉ោងតុលាការកំពុងធ្វើការ គាត់នឹងត្រូវបញ្ជូនទៅផ្នែកព្រហ្មទណ្ឌនៃអង្គតុលាការកំពូល សម្រាប់អ្នកកាន់ការិយាល័យនយោបាយ មុនពេលដែលមន្ត្រីនាយកដ្ឋានកែប្រែនាំគាត់ទៅពន្ធនាគារ Remand នៃទីក្រុងបាងកក។ ប្រសិនបើគាត់មកដល់ក្រោយម៉ោងតុលាការ គាត់នឹងត្រូវគេនាំទៅប៉ុស្ដិ៍ប៉ូលីស ជាកន្លែងដែលគាត់នឹងត្រូវឃុំខ្លួនបណ្ដោះអាសន្ន មុនពេលដែលគាត់ត្រូវបាននាំទៅតុលាការកំពូលនៅព្រឹកបន្ទាប់។ ប្រភព​ក៏​បាន​និយាយដែរ​ថា នៅ​ពេល​លោក ថាក់ស៊ីន មក​ដល់ទឹកដីប្រទេសថៃ គាត់​នឹង​ត្រូវ​ប៉ូលីស​អន្តោ​ប្រវេសន៍​ចាប់​ខ្លួន ហើយ​បន្ទាប់​មក​នាំ​ទៅ​កាន់​ប៉ុស្តិ៍​ប៉ូលីសដុនមឿង ដើម្បី​ធ្វើ​កំណត់ហេតុ​ចាប់​ខ្លួន​ ហើយបន្ទាប់មក​គាត់​នឹង​ត្រូវ​នាំ​ខ្លួន​ទៅ​កាន់​ផ្នែក​ព្រហ្មទណ្ឌ​នៃ​តុលាការ​កំពូល៕

អត្ថបទ៖ លីដា
ប្រភព៖ Nation Thailand

Share This Post: