សហរដ្ឋអាមេរិកបានប្រកាសផ្តល់ជំនួយសន្តិសុខ ២០០លានដុល្លារ បន្ថែមទៀតដល់អ៊ុយក្រែន
- BY
- autoadmin
- August 15, 2023
ក្រសួងការពារជាតិអាមេរិកបានប្រកាសផ្តល់ជំនួយផ្នែកសន្តិសុខបន្ថែមទៀត ដែលមានតម្លៃរហូតដល់ ២០០ លានដុល្លារ សម្រាប់ប្រទេសអ៊ុយក្រែន។ មន្ទីរបញ្ចកោណបាននិយាយកាលពីថ្ងៃច័ន្ទថា កញ្ចប់ជំនួយរួមមានគ្រាប់បែកបន្ថែមសម្រាប់ប្រព័ន្ធការពារដែនអាកាស Patriot ក៏ដូចជាគ្រាប់រំសេវជាច្រើនទៀត សម្រាប់ប្រព័ន្ធកាំភ្លើងធំទំនើប ឬ HIMARS ។

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«រុស្ស៊ីបានចាប់ផ្តើមសង្រ្គាមនេះ ហើយអាចបញ្ចប់វានៅពេលណាក៏បាន ដោយការដកកងកម្លាំងរបស់ខ្លួនចេញពីអ៊ុយក្រែន»។ លោកបានបន្ថែមថា ៖«ប្រសិនរុស្ស៊ីនៅតែធ្វើសង្គ្រាមនេះ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត និងដៃគូរបស់យើង នឹងបន្ដឈររួបរួមជាមួយអ៊ុយក្រែន ដរាបណាពួកគេត្រូវការ»៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






