អន្តរជាតិ

ភ្លើងឆេះព្រៃដ៏សាហាវនៅលើកោះ Maui របស់កោះហាវ៉ៃ បានបណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ ៦៧ នាក់បាត់បង់ជីវិត

BY
autoadmin
August 12, 2023

ចំនួនអ្នកស្លាប់ដោយសារភ្លើងឆេះព្រៃនៅលើកោះ Maui របស់កោះហាវ៉ៃ បានកើនឡើងដល់ជាង ៦០នាក់។ ភ្លើង​ឆេះ​ព្រៃ​ដែល​បាន​ឆាបឆេះ​នៅ​លើ​កោះ​ចាប់តាំងពី​ថ្ងៃ​អង្គារ​នេះ បាន​រាលដាល​យ៉ាង​ឆាប់​រហ័ស​ដោយសារ​ខ្យល់​បក់​ខ្លាំង​ពី​ព្យុះ​សង្ឃរា​ដែល​បាន​ឆ្លង​កាត់​វា​។ ចំនួន​អ្នក​ស្លាប់​ដែល​បាន​បញ្ជាក់​បាន​ឡើង​ដល់​ ៦៧​នាក់ ​គិត​ត្រឹម​ថ្ងៃ​សុក្រ ម៉ោង​ក្នុង​តំបន់។ បណ្តាញទូរទស្សន៍អាមេរិក CNN និយាយថា ភ្លើងឆេះព្រៃ Maui គឺជាភ្លើងឆេះព្រៃដ៏សាហាវទី២ របស់ប្រទេសក្នុងរយៈពេល ១០០ ឆ្នាំចុងក្រោយនេះ បន្ទាប់ពីភ្លើងឆេះនៅរដ្ឋកាលីហ្វ័រញ៉ាក្នុងឆ្នាំ២០១៨ ដែលបានសម្លាប់មនុស្ស ៨៥នាក់។

ការចូលទៅកាន់ទីប្រជុំជន Lahaina ដែលត្រូវបានបំផ្លិចបំផ្លាញនៅផ្នែកខាងលិចនៃព្រៃ Maui ត្រូវបានរឹតបន្តឹង ប៉ុន្តែអាជ្ញាធរក្នុងតំបន់កាលពីថ្ងៃសុក្របានអនុញ្ញាតឱ្យអ្នកស្រុកត្រឡប់ទៅផ្ទះរបស់ពួកគេវិញជាបណ្តោះអាសន្ន ខណៈចរាចរណ៍ដ៏វែងមួយបានចេញជារូបរាងឡើងនៅលើផ្លូវឆ្ពោះទៅទីក្រុង។ អាជ្ញាធរក្នុងរដ្ឋហាវ៉ៃបានប្រាប់ NHK ថា ស៊ីរ៉ែនព្រមានមិនបានបើកដើម្បីជូនដំណឹងដល់អ្នកស្រុកនៅពេលដែលភ្លើងបានចាប់ផ្តើមទេ។ ជាមួយគ្នានេះ មិន​មាន​ព័ត៌មាន​លម្អិត​ត្រូវ​បាន​បង្ហាញ​នោះ​ទេ ប៉ុន្តែ​មានការ​ជូន​ដំណឹង​ពីលទ្ធផល​នៃ​ការ​ខូច​ខាត​យ៉ាង​ខ្លាំង ​និង​ការ​បាត់បង់​អាយុ​ជីវិត៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: