ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាន់កាប់គ្រីបតូដែលមានតម្លៃរហូតដល់ទៅ ៥០០,០០០ ដុល្លារអាមេរិក

    BY autoadmin August 15, 2023
    អតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាន់កាប់គ្រីបតូដែលមានតម្លៃរហូតដល់ទៅ ៥០០,០០០ ដុល្លារអាមេរិក

    អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ ត្រូវបានគេរាយការណ៍ថា បានកាន់កាប់គ្រីបតូដែលមានតម្លៃរហូតដល់ទៅ ៥០០,០០០ ដុល្លារ នៅក្នុងកាបូប Ethereum wallet របស់គាត់ ហើយការបែកធ្លាយនេះត្រូវបានរកឃើញនៅក្នុងឯកសារមួយ ដែលដាក់ទៅការិយាល័យក្រមសីលធម៌រដ្ឋាភិបាលសហរដ្ឋអាមេរិក។ លោក ត្រាំ ដែលកំពុងតស៊ូដើម្បីការបោះឆ្នោតឆ្នាំ២០២៤ គឺជាមនុស្សម្នាក់ដែលមិនគាំទ្ររូបិយវត្ថុគ្រីបតូនោះទេ ប៉ុន្តែកាលពីឆ្នាំមុនគាត់បានបញ្ចេញបណ្តុំកាត non-fungible token (NFT) ដែលបង្ហាញពីរូបភាពរបស់គាត់ ហើយលក់អស់ភ្លាមក្នុងរយៈពេលមិនប៉ុន្មានម៉ោង។

    កាលពីក្នុងខែមេសា គាត់ក៏បានចេញស៊េរីទី២ នៃបណ្ដុំកាតនោះម្ដងទៀត ហើយបានលក់អស់ដូចគ្នា ប៉ុន្តែសន្ទុះនៃការលក់កាត NFT របស់គាត់ ក្រោយមកក៏បានស្រកចុះទៅវិញ។ បើតាមឯកសារបានបង្ហាញថា គាត់រកបានពី ៥០០,០០០ ដុល្លារទៅ ១ លានដុល្លារ ពីកិច្ចព្រមព្រៀងមួយនោះ។ ជម្រាបផងដែរថា លោក ដូណាល់ ត្រាំ មាន​ប្រៀប​ជាង​បេក្ខភាពណាទាំងអស់នៅក្នុងគណបក្ស​សាធារណរដ្ឋ​ នៅ​ក្នុងការ​បោះឆ្នោតជាតិខាងមុខនេះ។ ជាមួយគ្នានេះ CoinDesk កំពុងទាក់ទងទៅការិយាល័យគាត់ ដើម្បីសុំការអត្ថាធិប្បាយអំពីការកាន់កាប់នោះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Yahoo News

    Share This Post: