ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    Telegram បានដាក់ដំណើរការមុខងារ Stories សម្រាប់អ្នកប្រើប្រាស់គ្រប់គ្នា នៅក្នុងឱកាសខួបកំណើត ១០ ឆ្នាំរបស់ខ្លួន

    BY autoadmin August 15, 2023
    Telegram បានដាក់ដំណើរការមុខងារ Stories សម្រាប់អ្នកប្រើប្រាស់គ្រប់គ្នា នៅក្នុងឱកាសខួបកំណើត ១០ ឆ្នាំរបស់ខ្លួន

    Telegram Stories ឥឡូវនេះ គឺអាចប្រើប្រាស់បានសម្រាប់មនុស្សគ្រប់គ្នា ក្រោយមុខងារនេះត្រូវបានដាក់ឱ្យប្រើប្រាស់ជាលើកដំបូងកាលពីខែមុន សម្រាប់អតិថិជន Telegram Premium។ មុខងារថ្មីនេះមិនខុសពី Facebook Messenger ប៉ុន្មានទេ ប៉ុន្តែវាអាចប្ដូរតាមចិត្តបានច្រើនជាង ដែលអនុញ្ញាតឱ្យមានការគ្រប់គ្រងយ៉ាងលម្អិត រាប់ចាប់តាំងពីការកំណត់អ្នកដែលអាចឃើញការបង្ហោះ រហូតដល់រយៈពេលដែលអាចមើលឃើញការបង្ហោះមុនពេលវាបាត់ទៅវិញ។ Telegram បានដាក់ដំណើរការមុនងារនេះនៅក្នុងឱកាសថ្ងៃខួបកំណើត ១០ ឆ្នាំរបស់ខ្លួន ហើយបានពិពណ៌នាវាថាជា «លក្ខណៈពិសេសដែលត្រូវបានស្នើសុំច្រើនបំផុត» នៅក្នុងប្រវត្តិសាស្រ្តដ៏យូរអង្វែងរបស់ក្រុមហ៊ុន។

    ការគ្រប់គ្រងឯកជនភាពរបស់ Telegram Stories មានភាពលម្អិតជាង Facebook Messenger ដោយរួមមាន៖ ជម្រើសលទ្ធភាពមើលឃើញសម្រាប់ everyone, all contacts, selected contacts ឬ close friends។ អ្នកប្រើប្រាស់ក៏អាចលាក់ការបង្ហោះរបស់ពួកគេពី contacts ណាមួយ ខណៈដែលអ្នកប្រើប្រាស់ Telegram Premium មានតែមខ្ពស់ជាងអ្នកប្រើប្រាស់ធម្មតា ទៅលើមុខងារកំណត់រយៈពេលដែល Stories ឬខ្លឹមសារ អាចមើលឃើញបានប៉ុន្មានម៉ោងក្នុងចន្លោះពី ៦, ១២, ២៤ និង ៤៨ ម៉ោង ក៏ដូចជាមុខងារសំខាន់ៗមួយចំនួនទៀត។ វាក៏គាំទ្រមុខងារកាមេរ៉ាភ្លោះដូច BeReal ដែលអនុញ្ញាតឱ្យអ្នកចែករំលែករូបថត ឬវីដេអូក្នុងពេលដំណាលគ្នា ដោយប្រើប្រាស់ឧបករណ៍ចាប់សញ្ញាខាងមុខ និងខាងក្រោយនៅលើទូរសព្ទផងដែរ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Engadget

    Share This Post: