អន្តរជាតិ

កូរ៉េខាងជើង​បន្ធូរបន្ថយ​ការគ្រប់គ្រង​ព្រំដែនរបស់ខ្លួន ក្រោយការ​ចម្លងរាតត្បាត​នៃ​ជំងឺកូវីដ១៩ បានធូរស្រាល

BY
autoadmin
August 28, 2023

កូរ៉េខាងជើងចាប់ផ្ដើម​បន្ធូរបន្ថយ​ការគ្រប់គ្រង​ព្រំដែន បន្ទាប់ពី​ការ​ចម្លងរាតត្បាត​នៃ​ជំងឺ COVID-19 បានធូរស្រាល​។ ក្រុមប្រតិភូកីឡាដំបូងគេ ដែលកូរ៉េខាងជើងបានបញ្ជូនទៅកាហ្សាក់ស្ថានប៉ុន្តែបានជាប់គាំងកំឡុងការផ្ទុះឡើងនៃជំងឺ COVID-19 ឥឡូវនេះ បានមកដល់ប្រទេសចិន មុនពេលពួកគេនឹងត្រឡប់មកដល់ប្រទេសកំណើតវិញ។ អត្តពលិក​ទាំង​នោះ​បាន​ហោះឆ្លងកាត់​ទៅ​ទីក្រុង​ប៉េកាំង​កាល​ពី​ថ្ងៃ​ចន្ទ​ បន្ទាប់​ពី​បាន​ចូល​រួម​ក្នុង​ការ​ប្រកួត​កីឡា​តេក្វាន់ដូ​ជើងឯក​ពិភពលោក។

កូរ៉េខាងជើងបានប្រកាសកាលពីថ្ងៃអាទិត្យថា ខ្លួនបានលុបចោលបម្រាមលើជនជាតិរបស់ខ្លួនដែលត្រឡប់ចូលប្រទេសវិញ នៅក្នុងលក្ខខណ្ឌថា ពួកគេត្រូវដាក់ឱ្យនៅដាច់ដោយឡែករយៈពេលមួយសប្តាហ៍។ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងក៏បាននិយាយថា ទីក្រុងព្យុងយ៉ាងអាចនឹងបញ្ជូនគណៈប្រតិភូមួយក្រុមដែលដឹកនាំដោយមន្ត្រីបក្សកម្មករដែលកំពុងកាន់អំណាចរបស់ខ្លួន ដើម្បីទៅចូលរួមព្រឹត្តិការណ៍កីឡាអាស៊ីនៅខែក្រោយនេះ នៅទីក្រុង Hangzhou ភាគខាងកើតប្រទេសចិន៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: