អន្តរជាតិ

អតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានថតរូប និងមានលេខសម្គាល់ខ្លួនរួចជាស្រេច ដើម្បីត្រៀមចូលពន្ធនាគារនៅ Georgia

BY
autoadmin
August 25, 2023

ការិយាល័យតម្រួត Fulton County ក្នុងរដ្ឋ Georgia បានចេញផ្សាយជាសាធារណៈនូវរូបថត mugshot របស់អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ ជាមួយនឹងលេខសម្គាល់ P01135809 បន្ទាប់ពីគាត់ត្រូវបានកក់ក្នុងបញ្ជីអ្នកទោសនៅការិយាល័យតម្រួត កាលពីល្ងាចថ្ងៃព្រហស្បតិ៍។ លោក ត្រាំ កំពុងរងការចោទប្រកាន់ចំពោះបទឧក្រិដ្ឋចំនួន ១៣ ដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់គាត់ ដើម្បីជ្រៀតជ្រែកចូលទៅក្នុងលទ្ធផលបោះឆ្នោតឆ្នាំ២០២០ នៅក្នុងរដ្ឋ Georgia។

លោក ត្រាំ និងសម្ព័ន្ធមិត្តរបស់គាត់ទាំង ១៨ នាក់ មានឈ្មោះនៅក្នុងសំណុំដីកា ៩៨ ទំព័រ កាលពីសប្តាហ៍មុន ដែលរៀបរាប់ពីបទឧក្រិដ្ឋរួមមាន៖ racketeering (ក្រោមច្បាប់ RICO របស់ Georgia) ការឃុបឃិតដើម្បីប្រព្រឹត្តការបោកប្រាស់ ការដាក់ឯកសារមិនពិត និងបរាជ័យក្នុងការបំពេញកាតព្វកិច្ចក្នុងនាមជាមន្ត្រីសាធារណៈ។ ការចោទប្រកាន់របស់រដ្ឋ Georgia គឺជាការចោទលើកទី៤ លើលោក ដូណាល់ ត្រាំ ចាប់តាំងពីការចាកចេញពីតំណែងរបស់គាត់ នៅក្នុងខែមករា ឆ្នាំ២០២១៕

អត្ថបទ៖ លីដា
ប្រភព៖ BBC

Share This Post: