អន្តរជាតិ

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន គ្រោងនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមក្នុងខែកញ្ញា

BY
autoadmin
August 29, 2023

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន គ្រោងនឹងទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសវៀតណាម នៅថ្ងៃទី១០ និង ១១ ខែកញ្ញា តាមការអញ្ជើញរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong។ អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Pham Thu Hang បានបញ្ជាក់អំពីកាលវិភាគនៃដំណើរទស្សនកិច្ចនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអង្គារថា៖«យើងជឿជាក់ថា មេដឹកនាំនៃប្រទេសទាំង ២ នឹងធ្វើឱ្យទំនាក់ទំនងវៀតណាម និងសហរដ្ឋអាមេរិកកាន់តែស៊ីជម្រៅ ដោយការជួយឱ្យទំនាក់ទំនងរីកចម្រើន រឹងមាំ និងយូរអង្វែងគ្រប់វិស័យ ដើម្បីរួមចំណែករក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ក្នុងតំបន់ និងពិភពលោក»។

ដំណើរទស្សនកិច្ចនេះនឹងក្លាយជាដំណើរលើកដំបូងរបស់ប្រធានាធិបតី ចូ បៃដិន ចាប់តាំងពីគាត់បានចូលកាន់តំណែងនៅដើមឆ្នាំ២០២៣ ហើយស្របនឹងប្រទេសទាំង ២ នឹងប្រារព្ធខួប ១០ឆ្នាំ នៃភាពជាដៃគូគ្រប់ជ្រុងជ្រោយរបស់ពួកគេ។ មុននេះ សេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក បៃដិន នឹងជួបជាមួយមេដឹកនាំបក្សកុម្មុយនិស្តវៀតណាម លោក Trong និងមេដឹកនាំកំពូលវៀតណាមផ្សេងទៀតនៅទីក្រុងហាណូយ នៅថ្ងៃទី១០ ខែកញ្ញា មុនពេលធ្វើដំណើរទៅកាន់រដ្ឋ Alaska ដើម្បីរំលឹកខួបនៃការវាយប្រហារថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ នៅសហរដ្ឋអាមេរិក៕

អត្ថបទ៖ លីដា
ប្រភព៖ VNExpress

Share This Post: