ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ៊ីរ៉ង់ប្រកាសបិទច្រកសមុទ្រហ័រមូស និងព្រមានបាញ់កម្ទេចគ្រប់នាវា ដែលបើកឆ្លងកាត់ផ្លូវសមុទ្រនេះ

    BY Pheakdey March 3, 2026
    អ៊ីរ៉ង់ប្រកាសបិទច្រកសមុទ្រហ័រមូស និងព្រមានបាញ់កម្ទេចគ្រប់នាវា ដែលបើកឆ្លងកាត់ផ្លូវសមុទ្រនេះ

    អេហ្ស៊ីប៖ លោក Ebrahim Jabari ទីប្រឹក្សាជាន់ខ្ពស់របស់មេបញ្ជាឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានប្រកាសថា ច្រកសមុទ្រហ័រមូស ត្រូវបានបិទទាំងស្រុងហើយ​ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី៣ ខែមីនា។ មន្ត្រីជាន់ខ្ពស់រូបនេះបានបញ្ជាក់ថា អ៊ីរ៉ង់នឹងបាញ់កម្ទេចគ្រប់កប៉ាល់ទាំងអស់ ដែលព្យាយាមបើកឆ្លងកាត់ដែលសមុទ្រនេះ។

    ​ប្រភពខាងលើបានបន្តថា ការព្រមាននេះគឺជាការព្រមានយ៉ាងតឹងរឹងនិងច្បាស់លាស់​បំផុត​មួយ ចាប់តាំងពីសង្គ្រាមរវាង​អ៊ីរ៉ង់ជាមួយនឹងអាមេរិកបានកើតឡើងជាច្រើនថ្ងៃកន្លងមកនេះ។ ​សូមបញ្ជាក់ជូនថា ការបិទផ្លូវសមុទ្រពីសំណាក់ប្រទេសអ៊ឺរ៉ង់នៅពេលនេះបានបង្កការ​គំរាមកំហែង​ដល់​លំហូរ​ប្រេង​សកល​មួយ​ភាគ​ប្រាំ និង​បានធ្វើ​ឱ្យ​តម្លៃ​ប្រេងឆៅ​កើនឡើង​យ៉ាងគំហុកផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: