អន្តរជាតិ
មនុស្ស ២នាក់បានបាត់បង់ជីវិតក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រនៅហ្វីលីពីន
BY Pheakdey
March 3, 2026
ហ្វីលីពីន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ២នាក់បានស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿងនៅក្នុងប្រទេសហ្វីលីពីន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៣ ខែមីនា។ ហេតុការណ៍គ្រោះថ្នាក់បានកើតឡើងតំបន់វាលស្មៅមួយកន្លែងក្នុងក្រុង Pililla នៃខេត្ត Rizal។

ប្រភពខាងលើបានបន្តថា នៅក្នុងឧទ្ធម្ភាគចក្រមួយគ្រឿងនេះមានផ្ទុះមនុស្សសរុបចំនួន ៥នាក់ ដោយនៅក្នុងនោះមានពលរដ្ឋជនជាតិម៉ាឡេស៊ីចំនួន ២នាក់ និងពលរដ្ឋហ្វីលីពីនចំនួន ៣នាក់ ខណៈនៅក្នុងចំណោមអ្នកស្លាប់ទាំង ២នាក់នោះគឺមានពលរដ្ឋម៉ាឡេស៊ីម្នាក់និងពលរដ្ឋហ្វីលីពីនម្នាក់។ រហូតមកទល់នឹងពេលនេះនៅមិនទាន់មានការបញ្ជាក់អំពីមូលហេតុ នៃការធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿងនេះនៅឡើយទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time