ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    នាយករដ្ឋមន្ត្រីជប៉ុនគ្រោងនឹងស្វែងរកការយោគយល់ពីអន្តរជាតិ ចំពោះការបង្ហូរទឹកសំណល់ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ចូលទៅក្នុងសមុទ្រ

    BY autoadmin August 30, 2023
    នាយករដ្ឋមន្ត្រីជប៉ុនគ្រោងនឹងស្វែងរកការយោគយល់ពីអន្តរជាតិ ចំពោះការបង្ហូរទឹកសំណល់ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ចូលទៅក្នុងសមុទ្រ

    នាយករដ្ឋមន្ត្រីជប៉ុនលោក Kishida Fumio គ្រោងនឹងស្វែងរកការយោគយល់អំពីការបញ្ចេញទឹកសំណល់ ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ចូលទៅក្នុងសមុទ្រ នៅក្នុងកិច្ចប្រជុំអន្តរជាតិនៅសប្តាហ៍ក្រោយនេះ។ ចំណាត់ការនេះ កើតឡើងចំពេលមានការប្រឆាំងរបស់ប្រទេសចិន ចំពោះការបង្ហូរទឹកដែលបានចាប់ផ្តើមនៅថ្ងៃទី២៤ ខែសីហា។

    លោក Kishida គ្រោងនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌូនេស៊ី និងឥណ្ឌា ក្នុងដំណើរទេសចរណ៍រយៈពេល ៧ថ្ងៃ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី០៥ ខែកញ្ញា។ លោកនឹងចូលរួមកិច្ចប្រជុំកំពូលជាមួយមេដឹកនាំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងក្រុមសេដ្ឋកិច្ច G20 ហើយលោក​នាយក​រដ្ឋមន្ត្រីក៏​គ្រោង​នឹង​ឆ្លៀត​ឱកាស​ស្វែង​រក​ការ​យោគយល់ពី​អន្តរជាតិ។ ជម្រាបដែរថា ប្រទេសចិន​បន្ត​រិះគន់​ជប៉ុន​កាន់​តែ​ខ្លាំងឡើងៗ និងបាន​ផ្អាក​ការ​នាំ​ចូល​អាហារ​សមុទ្រ​ជប៉ុន​ទាំង​អស់ ចា​ប់តាំងពី​ការ​បង្ហូរ​ទឹកចេញ​ពី​រោងចក្រ Fukushima បាន​ចាប់​ផ្តើម៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: