ចោរគាស់ទ្វាររថយន្តកញ្ញា ចំរើន សុភ័ក្ដ្រ តារាចម្រៀងរហង្សមាស ហើយរត់បាត់នោះ ត្រូវបានកម្លាំងអន្តរាគមន៍ពិសេស ខណ្ឌមានជ័យ ឃាត់ខ្លួនបានហើយ
- March 17, 2020
រាជធានីភ្នំពេញ ៖ កម្លាំងអន្តរាគមន៍ពិសេស របស់អធិការដ្ឋានខណ្ឌមានជ័យ ធ្វើការឃាត់ខ្លួនជនសង្ស័យដែលធ្វើសកម្មភាព លួចឆ្កឹះសោទ្វារថយន្តរបស់កញ្ញា ចំរើន សុភ័ក្ដ្រ តារាចម្រៀងរស្មើហង្សមាស បំណងលួចទ្រព្យសម្បត្តិ តែមិនបានសម្រេច ហើយរត់គេចខ្លួនបាត់ កាលពីវេលាម៉ោង០៣:១០នាទីទាបភ្លឺ ឈានចូលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះ នៅចំណុផ្ទះលេខ១៨៥D ផ្លូវលេខ៣១ ក្រុម៥ ភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យមានឈ្មោះ ហ៊ីង ប៊ុនរតនៈ ហៅម៉ាប់ ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅផ្ទះលេខ៧១ ផ្លូវជាតិលេខ២ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរលក់ដូរ (មានសារជាតិញៀនក្នុងទឹកនោម) ។
ជនរងគ្រោះមានឈ្មោះ ហ៊ល ចំរើន ភេទប្រុស អាយុ៥៦ឆ្នាំជាម្ចាស់ផ្ទះលេខ១៨៥ ផ្លូវលេខ៣១ ភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរនៅផ្ទះ ដែលជាឪពុកម្ចាស់រថយន្តរងគ្រោះកញ្ញា ចំរើន សុភ័ក្ត្រ តារាចម្រៀងដ៏ល្បីនៅផលិតកម្មហង្សមាស ។ ទី២.ជនរងគ្រោះមានឈ្មោះ ហង្ស វាសនា ភេទប្រុស អាយុ៣៩ឆ្នាំ ផ្ទះលេខ១៨៣ ផ្លូវលេខ៣១ ភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរនៅផ្ទះ។ សម្ភារៈខូតខាត ខូចសោរទ្វាររថយន្ត TOYOTA PRIUS ចំនួន២គ្រឿង ។
ដកហូតម៉ូតូ iCON មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1CP-2348 ។ ដែកឆ្កឹះចំនួន ០១, សោរតាន់ចំនួន ០៣គ្រាប់ (លេខ១០,១២,១៤), កូនសោរ ០១, សោរតាន់លេខ០៨ ចំនួន១, ទុលល្វីសចំនួន១, និងមួកសុវត្ថិភាពចំនួន១ ។
បើតាមសម្ដីនាងខ្ញុំ ចំរើន សុភ័ក្រ្ត សូមថ្លែងអំណរគុណដល់លោកពូ ម៉េង វិមានតារា ដែលជាអធិការខណ្ឌមានជ័យ ដែលបានចាប់ជនល្មើសគាស់ឡាននៅផ្ទះរបស់នាងខ្ញុំបានត្រឹមតែមួយយប់ ក្នុងនាមនាងខ្ញុំជាប្រជាពលរដ្ឋពិតជាសប្បាយចិត្តយ៉ាងខ្លាំង ជាចុងក្រោយសូមអោយគ្រប់អង្គភាពទាំងអស់មានសុខភាពល្អកំលាំងមាំមួន ដើម្បីជាម្លប់របស់ប្រជាពលរដ្ឋបន្តរទៀត។ បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីរងចាំកសាងសុំណំរឿង ចាត់ការតាមនិតីវិធី៕

អត្ថបទ៖ បងម៉េង ខ្មែរណូត
- Share This Post:









