- Khmernote Media
- ព័ត៌មានជាតិ
យោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុក មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឲ្យដឹងថា ១ឆ្នាំមានតែម្ដង! តោះ!! មកលេងសង្រ្កាន្តបាត់ដំបង!ឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ព្រះនាមកិមិរាទេវី ព ស ២៥៦៧ គ ស ២០២៣។ សូមស្វាគមន៍មកកាន់ទីរួមខេត្តបាត់ដំបង ព្រះរាជាណាចក្រកម្ពុជា។ កុំភ្លេចចូលរួមសប្បាយទាំងអស់គ្នាក្នុងព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបង ដែលប្រារព្វធ្វើនៅបរិវេណក្បែររូបសំណាក់លោកតាដំបងគ្រញ៉ូង។ សូមគោរពអញ្ជើញពុកម៉ែបងប្អូន អ៊ុំពូមីងមា ជួបជុំមហាគ្រួសារខ្មែរ អបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណៃជាតិខ្មែរ ចូលរួមព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង រាំលេងកំសាន្តចង្វាក់ប្រពៃណៃខ្មែរ តំបន់ត្រជាក់ចិត្ត លេងល្បែងប្រជាប្រិយខ្មែរដែលជាកេរ្តិ៍តំណែលដ៏ល្អផូរផង់ ទស្សនាការសម្តែងសិល្បៈចម្រុះ ជួបជាមួយតារាល្បីៗ ប្រចាំព្រះរាជណាចក្រកម្ពុជា ថតរូបអនុស្សវរី៍យជាមួយទន្សាយយក្ស ពោតយក្ស ម្នាស់យក្ស និងក្រូចយក្ស
March 21, 2023 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ម៉ូតូបំពាក់ស៊ីម៉ាំងបំពងសំឡេងខ្លាំងខុសបច្ចេកទេស បង្កសំឡេងរំខាន ចំនួន ១៨គ្រឿង ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ធ្វើការបង្ក្រាបចាប់ឃាត់ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។ ដោយអនុវត្តតាមបទបញ្ជា និងការណែនាំជាប្រចាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការឃាត់ម៉ូតូបំពងសំឡេងស៊ីម៉ាំងប្រែនបានចំនួន ១៨គ្រឿង នៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយបានធ្វើការណែនាំអប់រំ ធ្វើកិច្ចសន្យា និងផាកពិន័យតាមច្បាប់ ហើយតម្រូវឲ្យម្ចាស់ម៉ូតូយករបស់ដើម មកប្តូរនៅមុខសមត្ថកិច្ច ទើបប្រគល់ម៉ូតូឲ្យវិញ៕
March 14, 2023 - ព័ត៌មានជាតិ
ខេត្តតាកែវ ៖ នៅថ្ងៃអង្គារ ១រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១៨:៤០នាទី នៅចំណុចភូមិត្រពាំងខ្ចៅ ឃុំរាមអណ្តើក ស្រុកគិរីវង់ ខេត្តតាកែវ មានករណីធ្វើអោយខូចខាតដោយចេតនា (គប់កញ្ចក់រថយន្ត) បង្កឡើងដោយជនសង្ស័យឈ្មោះ ព្រែក តុង ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិត្រពាំងខ្ចៅ ឃុំរាមអណ្តើក ស្រុកគិរីវង់ ខេត្តតាកែវ (មុខសញ្ញាប្រើប្រាស់គ្រឿងញៀន) បានធ្វើសកម្មភាពយកកំណាត់អុសប្រវែង៦.០សម បានគប់ទៅលើរថយន្តរបស់ជនរងគ្រោះឈ្មោះ សេក សម្បត្តិ ភេទប្រុស
March 8, 2023 - PR
យប់មិញនេះ ផលិតកម្មរស្មីហង្សមាសបានបញ្ចេញគ្រាប់ពេជ្រផ្នែកចម្រៀង Rap ធ្វេីឲ្យគ្រប់គ្នាបេីកភ្នែកធំៗ មិននឹកស្មានថាគ្រាប់ពេជ្រម្នាក់នេះមានសមត្ថភាពល្អយ៉ាងនេះ។ តារាចម្រៀងវ័យក្មេង ទេព ពិសិដ្ឋ បានវិវឌ្ឍន៍ខ្លួនបានយ៉ាងគួរឲ្យស្ញេីញសរសេីរ តាមរយៈបទ Money ដែលទេីបនឹងចេញក្តៅៗយប់មិញនេះ ធ្វេីឲ្យមហាជនជាច្រេីនបានងាកមកចាប់អារម្មណ៍លេីម្ចាស់ពាន The Voice Kids Cambodia រូបនេះយ៉ាងខ្លាំង។ មតិរាប់ពាន់នៅលេីវីដេអូបទចម្រៀងថ្មីនេះ ទេព ពិសិដ្ឋ បានទទួលការសរសេីរមិនដាច់ពីមាត់ថាពិតជាមានសមត្ថភាពពេញដោយគុណភាព ដែលចម្រៀងបែប Rap លោកខាងលិចនេះមិនមែនចេះតែអាចធ្វេីបានល្អដោយងាយស្រួលឡេីយ។ ងាកមកមេីលទៅលេីគុណភាព MV ក៏រឹតតែឡូយសមពេញទីជាមួយនឹងបទចម្រៀងទៅទៀត មេីលហេីយអាចនិយាយបានថាមិនចាញ់ MV បរទេសឡេីយ៕
March 8, 2023 - ព័ត៌មានជាតិ
ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ Cambodia 2023 បានឲ្យដឹងថា នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC-CAMAPGOC) បានបើកកិច្ចប្រជុំប្រចាំសប្ដាហ៍ ក្រោមការដឹកនាំដោយ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC នាមជ្ឈមណ្ឌលប្រតិបត្តិការកីឡា ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ។ កិច្ចប្រជុំនោះផងដែរ គឺផ្ដោតទៅលើការរៀបចំប្រព័ន្ធ Wi-Fi ដែលជាតម្រូវការសម្រាប់ការប្រើប្រាស់នៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ និងតាមទីលានប្រកួតនានា ដោយទទួលបាននូវការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលមានឯកឧត្តម ស៊្រុន គឹមសាន
March 8, 2023 - កីឡា
ឧកញ៉ា ស្រី ចាន់ថន ដែលជាអនុប្រធានកិត្តិយស របស់សហព័ន្ធកីឡាប្រដាល់គុណខ្មែរ នៅព្រឹកថ្ងៃទី០៧ ខែមីនានេះបានឱ្យដឹងថា កីឡាករប្រស៊ីល Tiago នឹងនាំយកកីឡាគុនខ្មែរ ទៅឱ្យពិភពលោកស្គាល់ ព្រោះពិភពលោកមិនដែលដឹងនោះទេថាកម្ពុជាមានក្បាច់គុនដ៏ពិសេសអស្ចារ្យបែបនេះ។ ឧកញ៉ា ស្រី ចាន់ថន បានបង្ហោះសារយ៉ាងដូច្នេះថា៖ «កីឡាករខ្លាំងទើបគុនខ្មែរខ្លាំង គុនខ្មែរខ្លាំងទើបប្រទេសដទៃគេគោរព គេឲ្យតម្លៃជាតិសាសន៍កម្ពុជារបស់យើង។ Tiago នឹងចូលរួមជាមួយក្លិបថ្មី ព្រមទាំងការគាំទ្រនៃការបង្កើតក្លិបគុនខ្មែរលំដាប់អន្តរជាតិ របស់កម្ពុជាយើងនេះ»។ លោកបន្តថា «Tiago និយាយថា គាត់ស្រលាញ់ប្រទេសកម្ពុជានិងប្រជាជនកម្ពុជាខ្លាំងបំផុត។ លើសពីនេះទៅទៀតគាត់បានដក់ចិត្តស្រលាញ់កេរ្តិ៍មរតកដូនតា កីឡាគុនខ្មែរផងដែរ។ គាត់បាននិយាយថា Tiago បានបន្ថែមទៀតថា គាត់នឹងនាំយកកីឡាមរតកដូនតាខ្មែរមួយនេះទៅឲ្យពិភពលោកស្គាល់ជាដាច់ខាត ព្រោះពិភពលោកមិនដែលដឹងនោះទេកម្ពុជាមានក្បាច់គុនដ៏ពិសេសអស្ចារ្យបែបនេះដូចជាប្រទេសកម្ពុជាឡើយ។
March 7, 2023 - ព័ត៌មានជាតិ
ទីស្តីការក្រសួង៖ ថ្ងៃព្រហស្បតិ៍ ១០កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ ឯកឧត្ដម ឈួន វ៉ន់ អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានអញ្ជើញដឹកនាំប្រជុំជាមួយសមាគមដឹកជញ្ជូនអ្នកដំណើរ និងក្រុមហ៊ុនធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរនៅកម្ពុជាចំនួន៥ មាន TADA, GRAP, WE GO, LM CAR និង PASS APP ដើម្បីពិភាក្សាពីការធ្វើអាជីវកម្មផ្តល់សេវាតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថលសម្រាប់មធ្យោបាយដឹកជញ្ជូនផ្លូវគោកក្នុងប្រទេស ដោយកិច្ចប្រជុំនេះមានការចូលរួមពីគ្រប់អង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង ផងដែរ។ កិច្ចប្រជុំពិភាក្សានេះ បានផ្ដោតសំខាន់លើការលើកទឹកចិត្តក្រុមហ៊ុនធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរទាំងអស់ ឱ្យចូលរួមផ្តល់សេវាតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថលសម្រាប់មធ្យោបាយដឹកជញ្ជូនផ្លូវគោកក្នុងប្រទេស
March 3, 2023 - ព័ត៌មានជាតិ
យោងតាមការបង្ហោះរបស់ នាយកដ្ឋានព័ត៌មាន របស់ទូរទស្សន៍ជាតិកម្ពុជា បានឲ្យដឹងថា ដើម្បីលើកទឹកចិត្ត និងចូលរួមចំណែកលើកស្ទួយវិស័យកីឡាប្រដាល់គុនខ្មែរ នាព្រឹកថ្ងៃទី០១ ខែមិនា ឆ្នាំ២០២៣ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានផ្តល់ និង ប្រគល់នូវម៉ូតូ១គ្រឿង Hondo Dream C125 ឆ្នាំ2023 ដល់កីឡាករ ព្រំ សំណាង និងថវិកាជូនលោកគ្រូ បង្វឹក ២នាក់ នូវថវិកាមួយចំនួនផងដែរ ៕
March 1, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កីឡាករប្រេស៊ីល Tiago ត្រូវបាន ឧកញ៉ា ស្រី ចាន់ថន ផ្តល់ជូនម៉ូតូមួយគ្រឿងជាមធ្យោបាយធ្វើដំណើរសម្រាប់ការហ្វឹកហាត់គុនខ្មែរនៅកម្ពុជារយៈពេល៣សប្តាហ៍។ ការផ្តល់ជូននូវម៉ូតូសម្រាប់ធ្វើដំណើរនៅកម្ពុជានេះ ត្រូវបានធ្វើឡើងក្នុងពេលជាមួយ ឧកញ៉ា ស្រី ចាន់ថន បានជួបកីឡាករ ព្រំ សំណាង និង Tiago នៅថ្ងៃទី២៨ ខែកុម្ភៈម្សិលមិញនេះ។ ឧកញ៉ា ស្រី ចាន់ថន បានឱ្យដឹងថា លោកមិនបានណាត់ Tiago មកការិយាល័យទេ ប៉ុន្តែដោយបានទទួលដំណឹងថា Tiago ស្វែងរកជួលម៉ូតូ ដើម្បីធ្វើដំណើរទៅហ្វឹកហាត់គុនខ្មែរ លោកក៏បានជូនម៉ូតូមួយគ្រឿងដល់ Tiago ដើម្បីគាត់អាចប្រើប្រាស់ក្នុងការហ្វឹកហាត់និងតម្រូវការប្រចាំថ្ងៃផ្សេងៗ។
March 1, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារជាសំលេងតាមប្រព័ន្ធតេឡេក្រាម ដោយសម្ដេចតេជោបាន បញ្ជាឱ្យសមត្ថកិច្ច ដែលចាប់យកសត្វក្ងោក យកទៅជូនម្ចាស់វិញដល់ផ្ទះ។ បន្ទាប់ពីទទួលបាននូវបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, រដ្ឋបាលព្រៃឈើ បានចាត់វិធានការភ្លាមៗ ចាប់យកសត្វក្ងោកចំនួន ២០ក្បាល ដែលកំពុងថែរក្សាទុកនៅសួនសត្វភ្នំតាម៉ៅ ខេត្តតាកែវ ដើម្បីដឹកទៅជូនម្ចាស់ក្ងោកដើមវិញ នៅស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង។ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះផងដែរ សម្តេចតេជោ ហ៊ុន
February 28, 2023