ខ្មែរណូត

ស្វែងរក

  • PR

    កក្រើកទីក្រុងភ្នំពេញ ផ្អៀងកោះពេជ្រម្តងទៀតជាមួយព្រឹត្តិការណ៍ប្រគំតន្ត្រី លំដាប់ពិភពលោក GANZBERG SUPER IDOL CONCERT រដូវកាលទី 2!!!  

    BY Khmernote Media October 14, 2024
    កក្រើកទីក្រុងភ្នំពេញ ផ្អៀងកោះពេជ្រម្តងទៀតជាមួយព្រឹត្តិការណ៍ប្រគំតន្ត្រី លំដាប់ពិភពលោក GANZBERG SUPER IDOL CONCERT រដូវកាលទី 2!!!  

    រាជធានីភ្នំពេញ ៖ កំពូល IDOL ដែលគ្រប់ៗគ្នាចង់ឃើញ ព្រឹត្តិការណ៍ការប្រគំតន្ត្រី លំដាប់ពិភពលោក ដែលហ្វេនៗគ្រប់គ្នាចង់ឲ្យកើតមានឡើងពេលនេះបានក្លាយជាការពិតហើយ។ រាប់ថយក្រោយដើម្បីស្វាគមន៍ការមកដល់របស់ កំពូលតារាចម្រៀងកូរ៉េ K-Pop SPY ម្ចាស់បទ Gangnam Style ជាមួយការប្រគុំតន្រ្តីលំដាប់ពិភពលោកដ៏ធំបំផុតប្រចាំឆ្នាំ!


     
    GANZBERG Super Idol Concert រដូវកាល ទី2 នឹងនាំយកបទពិសោធកាប្រគំ តន្ត្រីលំដាប់ ពិភពលោកជាមួយកំពូលតារាចម្រៀងកូរ៉េ K-Pop SPY ម្ចាស់បទ Gangnam Style ដ៏ល្បីរន្ទឺ ពាសពេញពិភពលោក និងកំពូលតារាចម្រៀងប្រចាំប្រទេសជាច្រើនរូបនឹងបង្ហាញខ្លួនលើឆាកតែមួយ នាយប់ថ្ងៃទី០២ ខែវិឆ្ឆិកា ឆ្នាំ២០២៤ ក្នុងបរិវេណកោះពេជ្រ (ទល់មុខសាលមហោស្រព កោះពេជ្រ)។


     
    ក្រៅពីវត្តមានលើកទីមួយរបស់ SPY លើកឆាតន្ត្រីអន្តរជាតិ GANZBERG Super Idol Concert ហើយ ក៏មានវត្តមានកំពូលតារាចម្រៀងក្នុងស្រុករួមជាមួយ DJ និង MC ល្បីៗច្រើនរូបទៀត ផងដែរដើម្បីញាំងឱ្យការប្រគំតន្រ្តីដ៏ធំបំផុតប្រចាំឆ្នាំ ២០២៤ រឹតតែរំភើប រឹតតែអស្ចារ្យមិនអាច ភ្លេចបាន។
     
    សំបុត្រ GANZBERG Super Idol Season 2 បានដាក់លក់ជាផ្លូវការបានហើយ!
    អ្នកទាំងអស់គ្នាអាចរកទិញសំបុត្រតាម Online ចាប់ពីថ្ងៃនេះតទៅ តាមរយៈ Website Link
    ទិញសំបុត្រឥឡូវនេះ៖ https://live.wonderpass.asia/event/ganzberg_super_idol_concert_ season2 សំបុត្រមាន ៣ ប្រភេទ៖ VIP – $50 | PREMIUM – $15 | STANDARD – $5 ។
    ពត៌មានបន្ថែមចូលទៅកាន់ Facebook Page ផ្លូវការ Beer Ganzberg ។
     
    កុំភ្លេចនាំពួកម៉ាកល្អ និងមនុស្សជាទីស្រឡាញ់របស់អ្នកមកភ្លក់ស្រាបៀរ GANZBERG កំប៉ុងថ្មី GANZBERG រសជាតិឆ្ងាញ់លើសពីស្រាបៀរធម្មតា។
     
    នាំមកជូនដោយស្រាបៀរ GANZBERG
    GANZBERG តន្រ្តីលំដាប់ពិភពលោក!!
    GANZBERG SUPER IDOL CONCERT!!

    Share This Post: