Khmernote Media
  • ព័ត៌មានជាតិ

    យោងតាមការបង្ហោះរបស់ នាយកដ្ឋានព័ត៌មាន របស់ទូរទស្សន៍ជាតិកម្ពុជា បានឲ្យដឹងថា ដើម្បីលើកទឹកចិត្ត និងចូលរួមចំណែកលើកស្ទួយវិស័យកីឡាប្រដាល់គុនខ្មែរ នាព្រឹកថ្ងៃទី០១ ខែមិនា ឆ្នាំ២០២៣ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានផ្តល់ និង ប្រគល់នូវម៉ូតូ១គ្រឿង Hondo Dream C125 ឆ្នាំ2023 ដល់កីឡាករ ព្រំ សំណាង និងថវិកាជូនលោកគ្រូ បង្វឹក ២នាក់ នូវថវិកាមួយចំនួនផងដែរ ៕

    March 1, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កីឡាករប្រេស៊ីល Tiago ត្រូវបាន ឧកញ៉ា ស្រី ចាន់ថន ផ្តល់ជូនម៉ូតូមួយគ្រឿងជាមធ្យោបាយធ្វើដំណើរសម្រាប់ការហ្វឹកហាត់គុនខ្មែរនៅកម្ពុជារយៈពេល៣សប្តាហ៍។ ការផ្តល់ជូននូវម៉ូតូសម្រាប់ធ្វើដំណើរនៅកម្ពុជានេះ ត្រូវបានធ្វើឡើងក្នុងពេលជាមួយ ឧកញ៉ា ស្រី ចាន់ថន បានជួបកីឡាករ ព្រំ សំណាង និង Tiago នៅថ្ងៃទី២៨ ខែកុម្ភៈម្សិលមិញនេះ។ ឧកញ៉ា ស្រី ចាន់ថន បានឱ្យដឹងថា លោកមិនបានណាត់ Tiago មកការិយាល័យទេ ប៉ុន្តែដោយបានទទួលដំណឹងថា Tiago ស្វែងរកជួលម៉ូតូ ដើម្បីធ្វើដំណើរទៅហ្វឹកហាត់គុនខ្មែរ លោកក៏បានជូនម៉ូតូមួយគ្រឿងដល់ Tiago ដើម្បីគាត់អាចប្រើប្រាស់ក្នុងការហ្វឹកហាត់និងតម្រូវការប្រចាំថ្ងៃផ្សេងៗ។

    March 1, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារជាសំលេងតាមប្រព័ន្ធតេឡេក្រាម ដោយសម្ដេចតេជោបាន បញ្ជាឱ្យសមត្ថកិច្ច ដែលចាប់យកសត្វក្ងោក យកទៅជូនម្ចាស់វិញដល់ផ្ទះ។ បន្ទាប់ពីទទួលបាននូវបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, រដ្ឋបាលព្រៃឈើ បានចាត់វិធានការភ្លាមៗ ចាប់យកសត្វក្ងោកចំនួន ២០ក្បាល ដែលកំពុងថែរក្សាទុកនៅសួនសត្វភ្នំតាម៉ៅ ខេត្តតាកែវ ដើម្បីដឹកទៅជូនម្ចាស់ក្ងោកដើមវិញ នៅស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង។ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះផងដែរ  សម្តេចតេជោ ហ៊ុន

    February 28, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់BTV Cambodia បានឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី២៧ ខែកុម្ភៈនេះ ក្រសួងសុខាភិបាល បានរកឃើញអ្នកជាប់ពាក់ព័ន្ធនឹងជំងឺផ្តាសាយបក្សី នៅខេត្តព្រៃវែង កើនដល់១៦នាក់ ក្នុងនោះជាប់ពាក់ព័ន្ធនឹងកុមារីដែលស្លាប់បាត់បង់អាយុជីវិតដោយសារជំងឺនេះចំនួន១២នាក់ និងឪពុកមានផ្ទុកជំងឺផ្តាសាយបក្សី ជាប់ពាក់ព័ន្ធចំនួន៤នាក់។ យ៉ាងណាក្តី អ្នកជាប់ពាក់ព័ន្ធទាំងនោះ ក្រសួងសុខាភិបាលមិនបានរកឃើញមាន ផ្ទុកជំងឺផ្តាសាយបក្សីនោះទេ។ នេះបើតាមប្រសាសន៍លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈនេះ ៕ ប្រភព៖ BTV Cambodia

    February 27, 2023
  • ព័ត៌មានជាតិ

    យោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុករបស់ឧកញ៉ា ស្រី ចាន់ថន បានឲ្យដឹងថា «អបអរសាទរកីឡាករព្រំសំណាងឈ្នះទៀតហើយបងប្អូន។ ដើម្បីអបអរសាទរដល់ជ័យជំនៈមួយនេះ ខ្ញុំបាទសូមធ្វើការឧបត្ថម្ភជាទឹកប្រាក់ចំនួន(៥លានរៀល)។ ហេតុដូច្នេះសូមកីឡាករ ព្រំ សំណាងមកទទួលរង្វាន់លើកទឹកចិត្តពីខ្ញុំបាទនៅការិយាល័យរបស់ខ្ញុំរៀងរាល់ម៉ោងធ្វើការ។ ជ័យជំនៈមួយនេះមិនមែនជាជ័យជំនះរបស់ព្រំសំណាងតែម្នាក់នោះទេ ប៉ុន្តែវាជាជ័យជំនះរបស់ប្រទេសកម្ពុជាទាំងមូលផងដែរ។ ជយោកម្ពុជា ជយោគុនខ្មែរ ខ្មែរអាចធ្វើបាន 💪💪💪🇰🇭»៕  

    February 26, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានសាធារណជនជាច្រើនមានការងឿងឆ្ងល់អំពីសកម្មភាពចុះបង្រ្កាប និងចាប់យកសត្វក្ងោកពីលោក យឹម សំអឿន នៅភូមិសន្លង់ ឃុំត្រពាំងចាន់ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។ រដ្ឋបាលព្រៃឈើ តាមរយៈសេចក្ដីបំភ្លឺដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអះអាងថា ក្រុមការងារបានបើកការស៊ើអង្កេតច្បាស់លាស់មុនការចុះអនុវត្តនីមួយៗ ដោយជាលទ្ធផលបញ្ជាក់ថា បុគ្គលនេះបានធ្វើការជួញដូរសត្វក្ងោក តាមប្រព័ន្ធហ្វេសបុក ទូរស័ព្ទ និងមានភស្តុតាងដ៏ទៃទៀត។ ក្នុងហ្វេសបុករបស់លោក យឹម សំអឿន បានបង្ហោះលក់សត្វក្ងោក និងមានដាក់លេខទូរស័ព្ទទំនាក់ទំនងថែមទៀតផង។ សត្វក្ងោក (Green Peafowl) ឈ្មោះវិទ្យាសាស្រ្ត (Pavo

    February 26, 2023
  • ព័ត៌មានជាតិ

    គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណៈជន និងសិស្ស-និស្សិតទូទាំងប្រទេសអំពីការប្រឡងអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថ្នាក់បរិញ្ញាបត្រ ជំនាញបច្ចេកវិទ្យាឌីជីថល នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) រយៈពេល០៤ឆ្នាំ ចំនួន ១០០កន្លែង ដល់សិស្ស-និស្សិត ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំសិក្សា២០២១-២០២២។ សូមអានព័ត៌មានលម្អិតខាងក្រោម៖

    February 26, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅរសៀល ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ មន្រ្តីជំនាញរបស់ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» និងមន្ត្រីជំនាញរបស់ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានធ្វើការបំផ្លាញចោលសាច់ជ្រូក និងសរីរាង្គជ្រូកបង្កក សរុបប្រមាណ១,៧៦០គីឡូក្រាម។ ការបំផ្លាញចោល នេះ ត្រូវបានរៀបចំឡើងនៅទីលានចាក់សម្រាមដែលស្ថិត នៅសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្រោមការដឹកនាំដោយ លោក ប៊ុន ចំរើន អគ្គនាយករងនៃអគ្គនាយកដ្ឋាន ក.ប.ប. តំណាងឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា អគ្គនាយកនៃអគ្គនាយកដ្ឋាន

    February 17, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង២១:០០នាទី កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ងិន ចាន់ពិសិដ្ឋ ភេទប្រុស អាយុ១៨ឆ្នាំ ក្រោយពីសាកសួរជនសង្ស័យខាងលើរួចបានសារភាពថាបក្ខពួកចំនួន០២នាក់ បានគេចខ្លួនទៅក្រុងប៉ោយប៉ែត។ លុះដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យ បានសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ បន្ថែមទៀត នៅចំណុចខាងមុខផ្ទះលេខ០៤ ផ្លូវលំ ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ ពីស្ត្រីម្នាក់កំពុងជិះម៉ូតូកង់បីនៅចំណុចមុខក្រុមហ៊ុនហ្គោលវែលខាភីថល ផ្លូវ២១៥ ភូមិ៨

    February 16, 2023
  • ព័ត៌មានជាតិ

    ក្រោយឈ្នះខ្សែក្រវ៉ាត់លំដាប់ពិភពលោក ICPP ទទល់ជាមួយនឹងកីឡាករ Thiago Teixeira នាពេលថ្មីៗនេះ កីឡាករពូថៅដៃ ធឿន ធារ៉ា និងលោកគ្រូ អេ ភូថង បានទៅសួរសុខទុក្ខលោកគ្រូតា យុទ្ធ ភូថង ដល់គេហដ្ឋាន នៅខេត្តកោះកុង។ តាមការបង្ហោះនៅលើផេក ក្លិបប្រដាល់គុនខ្មែរ អេ ភូថង បានសរសេរថា៖«នៅថ្ងៃទី១៣ ខែកុម្ភៈ នេះ ក្រុមគ្រួសារខ្ញុំ អេ ភូថង ក៏ដូចជា ក្លិបប្រដាល់គុនខ្មែរ​ អេ ភូង រួមទាំង ធឿន ធារ៉ា

    February 13, 2023