Khmernote Media
  • ព័ត៌មានជាតិ

    ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ១៦និង ៣០នាទី មានក្រុមក្មេងទំនើងចំនួន ៣នាក់ ជិះម៉ូតូ ២គ្រឿង ធ្វើសកម្មភាពដុតផាវ (ប្រភេទគ្រាប់បែក )បោះនៅតាមទីផ្លូវសាធារណៈ នៅចំណុចផ្លូវក្រាលកៅស៊ូលេខ១៤៤០ ស្ថិតនៅភូមិអំពិលផ្អែម ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។ ដោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋសមត្ថកិច្ចបានចេញល្បាតស្ទាក់ឃាត់បានចំនួន ២នាក់៖ ១.ឈ្មោះ យ៉េត សៀងហៃ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិក្រាំងតាសោម ឃុំជំពូព្រឹក្ស ស្រុកសាមគ្គីមុនីជ័យ មុខរបរ រោងចក្រ

    September 23, 2024
  • ព័ត៌មានជាតិ

    ខេត្តកំពង់ចាម៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ នៅថ្ងៃទី២៣ ខែកញ្ញានេះ បានបង្ហាញថា ការវាស់កំពស់ទឹកនៅទន្លេមេគង្គ-ខេត្តកំពង់ចាមឃើញមានការកើនឡើងចំនួន ០,១៨ម៉ែត្រ។ ការកើនកំពស់នេះបានធ្វើអោយកំពស់ទឹកឡើងដល់ ១៣,​៧៦ម៉ែត្រ ខណៈចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់១៥,២០ម៉ែត្រ។ ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងៗទៀតក៏មានការឡើងកំពស់ទឹកដែរ។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេបាសាក់ចតុមុខ បានឡើងកំពស់ចំនួន ០,១១ម៉ែត្រ ធ្វើអោយកំពស់ទឹកឡើងដល់ ៨,៨១ម៉ែត្រ៕ ប្រភព៖ ក្រសួងព័ត៌មាន

    September 23, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ពីកិច្ចសហប្រតិបត្តិការដែលផ្តួចផ្តើមដោយកម្ពុជានេះ ត្រូវបានអនុវត្តរយៈពេល ២៥ឆ្នាំ កន្លងមក។ ការដកខ្លួននេះ ដើម្បី«ដកអាវុធចេញពីដៃពួកជ្រុលនិយម» កុំឲ្យមានលទ្ធភាពប្រើប្រាស់ CLV-DTA បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត។ តាមរយៈសារសំឡេងពិសេសមួយ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណប្រជាពលរដ្ឋក្នុង និងក្រៅប្រទេស ដែលបានចូលរួមបរិច្ចាគថវិកាដោយស្ម័គ្រចិត្ត ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន កសាងផ្លូវខ្សែក្រវាត់ព្រំដែន

    September 23, 2024
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ បានស្កាត់មកពីទីជិតឆ្ងាយ រួតរះក្រោកតាំងពីព្រលឹមស្រាងៗ ដើម្បីរង់ចាំទស្សនាទិដ្ឋភាពដ៏អស្ចារ្យ គឺថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរ និងឆ្លៀតចូលទស្សនាសម្រស់ប្រាសាទអង្គរវត្ត នាពេលព្រឹកផង។ ព្រះតេជគុណ សុង ពិសិដ្ឋ គង់នៅវត្តដំណាក់ ក្រុងសៀមរាប បានថេរដីកាថា នេះទើបតែជាលើកទីពីរប៉ុណ្ណោះដែលអង្គបាននិមន្តមកទស្សនាថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត បើទោះបីប៉ុន្មានថ្ងៃនេះអាកាសធាតុមិនអំណោយផលល្អ តែនេះជាព្រឹត្តិការណ៍ដ៏អស្ចារ្យ អាចទាក់ទាញទេសចរជាតិ និងអន្តរជាតិ រាប់ម៉ឺននាក់ ឱ្យចូលមកទស្សនាប្រាសាទអង្គរវត្ត និងប្រាសាទដទៃក្នុងតំបន់រមណីយដ្ឋានអង្គរ។ ចំណែកលោកយាយ ម៉ម

    September 23, 2024
  • ព័ត៌មានជាតិ

    ខេត្តព្រៃវែង៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្តីជូនដំណឹង ស្តីពីការរៀបចំព្រឹត្តិការណ៍ប្រណាំងទូក «ង» ក្នុងខេត្តព្រៃវែង ឆ្នាំ២០២៤ រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ។ រដ្ឋបាលខេត្តព្រៃវែង សូមជម្រាបជូនថា ដើម្បីអបអរសាទរពិធីអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងឈានចូលមក ដល់នាពេលខាងមុខ រដ្ឋបាលខេត្តព្រៃវែង នឹងរៀបចំព្រឹត្តិការណ៍ប្រណាំងទូក «ង» ខេត្តព្រៃវែង រយៈពេល០២ថ្ងៃ គឺចាប់ ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយមាត់ទន្លេក្រុងព្រៃវែង (ចុងប៉ម)

    September 21, 2024
  • ព័ត៌មានជាតិ

    ខេត្តកំពង់ធំ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា​ ដោយអនុវត្តតាមគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី ដើម្បីជួយកាត់បន្ថយថ្លៃដើមរបស់បងប្អូនប្រជាពលរដ្ឋក្នុងដាំដុះដំណាំស្រូវ ជាពិសេសនៅក្នុងរដូវប្រាំងដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ រដ្ឋបាលខេត្តកំពង់ធំ ដឹកនាំដោយឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានរៀបចំបញ្ចប់ការងារចុះកិច្ចសន្យាលើការងារទិញស្ថានីយបូមទឹកទាំង១៤ ស្ថានីយពីឯកជនមកគ្រប់គ្រងវិញ។ ពិធីចុះកិច្ចសន្យានេះត្រូវបានរៀបចំឡើងនៅសាលាខេត្តកំពង់ធំ កាលពីថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពី អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធនិងម្ចាស់ស្ថានីយទាំង ១៤ទីតាំង។ ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម នួន ផារ័ត្ន បានបញ្ជាក់ថា មុនទិញស្ថានីយបូមទឹកនេះ ប្រជាពលរដ្ឋត្រូវចំណាយថវិកាច្រើនលើថ្លៃបូមទឹកដាក់ស្រែ ប៉ុន្ដែក្រោយរដ្ឋទិញស្ថានីយបូមទឹកទាំងអស់នោះ ប្រជាកសិករចំណាយតិចជាងនេះ ដែលជាដំណោះស្រាយដ៏ល្អមួយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា

    September 21, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជា​ណាចក្រកម្ពុជានៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ ធ្វើលិខិតជាផ្លូវការ​ជូនឯកឧត្តមបណ្ឌិត សាយសំផន ភូមិវិហាន (Xaysomphone Phomvihane) ប្រធានរដ្ឋសភានៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យប្រជា​មានិតឡាវ និងឯកឧត្តម ជិន ថាញ់មិន (Tran Thanh Man)ប្រធាន​រដ្ឋសភា​នៃ​សាធារណរដ្ឋ​សង្គម​​និយម​វៀតណាមស្តីពីរដ្ឋសភានៃព្រះ​រាជា​ណាចក្រកម្ពុជាសូមបញ្ចប់កិច្ចសហប្រតិបត្តិការក្រោម ក្របខណ្ឌ​តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ចាប់ពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ នេះតទៅ។ ក្នុងសារលិខិតសម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានបញ្ជាក់ថា «យោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ថ្ងៃទី២០ ខែកញ្ញា

    September 21, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាដោយចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ត្រូវលក់សាំងធម្មតាតម្លៃ ៣,៨៥០រៀល និងម៉ាស៊ូតត្រូវលក់ ៣,៦៥០រៀល ក្នុង១លីត្រ។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន មានការចុះបន្តិចបន្តួច ដោយកាលពី១០ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៣,៩០០រៀលក្នុងមួយលីត្រ មានន័យថាចុះ ៥០រៀលក្នុងមួយលីត្រ និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៣,៧៥០រៀល មានន័យថាចុះ ១០០រៀលក្នុងមួយលីត្រ ៕ ប្រភព៖ ក្រសួងពាណិជ្ជកម្ម Ministry of

    September 21, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចេញផ្សាយរបស់​ ក្រសួងព័ត៌មាន បានឱ្យដឹងថា មន្ទីរពេទ្យហ្លួងម៉ែ ដែលស្ថិតនៅផ្លូវលេខ១០៩ ភូមិព្រៃសខាងកើត សង្កាត់​ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានប្រែក្លាយជា​មន្ទីរពេទ្យ​ឯកទេស​ជំងឺមហារីក ។ មន្ទីរពេទ្យនេះបានរៀបចំជួសជុលកែលម្អហេដ្ឋារចនា​សម្ព័ន្ធ​រួចរាល់ក្នុងដំណាក់កាលទី១ និងបានដាក់ឱ្យ​ដំណើរការកាល​ពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ និងគ្រោងបើកដំណើរការពេញលេញ​ជា​មន្ទីរពេទ្យ​ឯកទេសព្យាបាលជំងឺមហារីក មានកម្រិតស្ដង់ដារ​អន្តរជាតិនៅដើមឆ្នាំ២០២៥ ខាងមុខ។ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល កាលពី​ថ្ងៃទី២០ ខែកញ្ញា បាន​អញ្ជើញចុះពិនិត្យការបើកដំណើរ​ការ​ដំណាក់​កាលដំបូងរបស់មន្ទីរពេទ្យ ហ្លួង ម៉ែ។ សូមជម្រាបថា ការបើកដំណើរការដំណាក់កាលដំបូងនេះ មន្ទីរ​ពេទ្យមានផ្តល់សេវាផ្នែកសង្រ្គោះបន្ទាន់ ផ្នែកពិគ្រោះជំងឺក្រៅ ផ្នែករូបភាពវេជ្ជសាស្រ្ត និងផ្នែកមន្ទីរពិសោធន៍

    September 21, 2024
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានអំពាវនាវអោយសាធារណជន ភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ ដែលរៀបចំកន្ទោង ប្រទីបធ្វើអំពីជ័រ ឬស្នោរក្នុងរយៈពេលកន្លងមក ត្រូវរៀបចំជំនួសដោយការរៀបចំពីដើមចេក ស្លឹកចេក ស្លឹកត្នោត ឬប្រភេទស្លឹកឈើធម្មជាតិផ្សេងៗ ដើម្បីបង្ហាញពីការចូលរួមចំណែកលើកតម្លៃជាតិ តម្លៃវប្បធម៌ដូនតា និងបរិស្ថានសង្គម ជាពិសេសដើម្បីថែរក្សាអនាម័យបរិស្ថានប្រព័ន្ធអេកូឡូស៊ីឱ្យបានល្អប្រសើរដើម្បីប្រែក្លាយក្រុងបាត់ដំបងទៅជាទីក្រុងវៃឆ្លាត Smart City និងជាក្រុងដែលស្អាតបៃតង។ ក្នុងកិច្ចប្រជុំដែលធ្វើឡើងនៅសាលាខេត្តបាត់ដំបង នៅរសៀលថ្ងៃទី២០ ខែកញ្ញា ឯកឧត្តម សុខ លូ បានបញ្ជាក់ថា ខេត្តនឹងរៀបចំពិធីបុណ្យអុំទូក

    September 21, 2024