- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្តីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន ក្នុងព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញា នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤។ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនថា នៅថ្ងៃអង្គារ ៧រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នឹងរៀបចំព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញ ស្ថិតនៅទីតាំង សួនច្បារខាងលិចវិមានឯករាជ្យ ក្នុងភូមិសាស្ត្រខណ្ឌដូនពេញ និងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់របស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ
September 20, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤នេះ លើកឡើងថា បេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនឹងរៀបចំស្ដង់ចុះបញ្ជីសមាជិក ប.ស.ស. ចល័ត នៅតាមបណ្ដាចំនួន៤ គឺខេត្តសៀមរាប ខេត្តកំពង់ចាម ខេត្តបាត់ដំបង និងខេត្តតាកែវ។ ឯកឧត្តមរដ្ឋលេខាធិការបន្តថា ការរៀបចំស្តង់នៅតាមបណ្តាខេត្តទាំង៤នេះ គ្រោងនឹងប្រព្រឹត្តទៅតាមគោលដៅដូចជា៖ សម្រាប់ខេត្តសៀមរាប ទីតាំងសាលាសង្កាត់សាលាកំរើក ចាប់ពីថ្ងៃទី១៦ ដល់១៩ ខែកញ្ញា ឆ្នាំ២០២៤, ផ្សារលើធំថ្មី ចាប់ពីថ្ងៃទី៧
September 20, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ មជ្ឈមណ្ឌល ACCB ទទួលបានដំណឹងដ៏គួរឱ្យរំភើបរីករាយ នៅពេលដែលរដូវបង្កាត់ពូជក្នុងឆ្នាំ២០២៣ ដល់ឆ្នាំ២០២៤ បានបញ្ចប់ ពួកយើងមានសេចក្តីសោមនស្សរីករាយក្នុងការជូនដំណឹងពីការញាស់កូនអណ្តើកព្រេចបានដោយជោគជ័យ ដែលជាប្រភេទរងគ្រោះថ្នាក់ជិតផុតពូជបំផុតចំនួន១៦៩ក្បាល។ ប្រភពដដែលបានគូសបញ្ជាក់ថា កូនអណ្តើកទើបតែញាស់ទាំងនេះសម្គាល់ឃើញថាមិនចំរដូវកាលដ៏ល្អបំផុតរបស់ពួកយើងនៅឡើយទេ ប៉ុន្តែក៏សូមអរគុណច្រើនទៅដល់ក្រុមការងាររបស់ពួកយើងដែលមានការលះបង់ខ្ពស់ក្នុងការអនុវត្តការថែទាំឱ្យកាន់តែល្អប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ កូនអណ្តើកព្រេចនីមួយៗ ដែលនៅតូចៗទាំងនេះ តំណាងឱ្យក្តីសង្ឃឹមសម្រាប់នាពេលអនាគតសម្រាប់ប្រភេទនេះក្នុងប្រទេសកម្ពុជា។ កម្មវិធីរក្សាស្តុកទុកចំនួនរបាយណ៍ប្រជាសាស្ត្រធានាកុំឱ្យផុតពូជរបស់ពួកយើង បានបង្កើតឡើងតាមរយៈការសង្គ្រោះសត្វព្រៃ និងស្តារនីតិសម្បទា ដើរតួសំខាន់ក្នុងការអភិរក្សប្រភេទនេះ។ ការបង្កាត់ពូជក្រោមការថែទាំរបស់មនុស្ស អនុញ្ញាតឱ្យពួកយើងចាប់ផ្តើមពិនិត្យនូវបរិយាកាសបរិស្ថានជុំវិញនៃលក្ខណៈអណ្តើកព្រេចទាំងនេះមុនពេលលែងពួកវាចូលទៅក្នុងតំបន់ការពារវិញ។ លក្ខខណ្ឌអាកាសធាតុម្យ៉ាងគត់របស់ប្រទេសកម្ពុជាដែលមានរដូវប្រាំង និងវស្សាខុសប្លែកដាច់ដោយឡែកពីគ្នា ផ្តល់នូវផលប៉ះពាល់ដោយផ្ទាល់ទៅដល់អាកប្បកិរិយាការបង្កាត់ពូជ។ កំណត់ត្រានៅក្នុងឆ្នាំនេះចាប់ផ្តើមនៅថ្ងៃទី១៦ ខែឧសភា កូនអណ្តើកព្រេចចំនួន៥៦ក្បាលបានញាស់ចេញពីសំបុករបស់ពួកវាក្នុងរយៈពេលត្រឹមតែមួយថ្ងៃបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងដំបូងនៃរដូវកាលនេះ៕ ប្រភព៖
September 20, 2024 - ព័ត៌មានជាតិ
ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ យោងតាមការចេញផ្សាយរបស់ រដ្ឋបាលខេត្តកំពង់ស្ពឺ បានចេញសេចក្ដីជូនដំណឹង ស្តីពីការរៀបចំទីកន្លែងស្នាក់នៅ និងទទួលផ្ញើកង់ម៉ូតូដោយឥតគិតថ្លៃ ដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទូទាំងខេត្តកំពង់ស្ពឺ។ រដ្ឋបាលខេត្តកំពង់ស្ពឺ មានកិត្តិយសសូមគោរពជូនដំណឹងដល់មាតាបិតា ឬអាណាព្យាបាល និង បេក្ខជន ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទូទាំងខេត្តកំពង់ស្ពឺ នាសម័យប្រឡង ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ជ្រាបថា៖ ដើម្បីសម្រួលដល់ការស្នាក់នៅ និងការរក្សាកង់-ម៉ូតូរបស់បេក្ខជនដែលមកពីក្រុងស្រុកទាំង៩ នៃខេត្តកំពង់ស្ពឺ ពុំមានលទ្ធភាពគ្រប់គ្រាន់ក្នុងការដោះស្រាយទីកន្លែងស្នាក់នៅ និងការរក្សាកង់-ម៉ូតូ។ រដ្ឋបាលខេត្តកំពង់ស្ពឺ បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ព្រមទាំងមន្ទីរ-អង្គភាព
September 20, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចេញផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ក្នុងរយៈពេល ២សប្ដាហ៍ដើមខែកញ្ញា ឆ្នាំ២០២៤នេះ កម្លាំងនគរបាលជាតិ ចាប់ពីថ្នាក់អគ្គស្នងការដ្ឋាន រហូតដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ បានបង្ក្រាបករណីក្មេងទំនើងសរុបជាង ២០ករណី ឃាត់ខ្លួនបានមនុស្សជាង៨០នាក់។ បើតាមលោកបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា ករណីក្មេងទំនើងបានថយចុះគួរឱ្យកត់សម្គាល់ បន្ទាប់ពីសមត្ថកិច្ចក្រសួងមហាផ្ទៃ ក្រោមការដឹកនាំរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបង្កើនការយកចិត្តទុកដាក់បង្ក្រាប និងបំផុសចលនាអប់រំ និងជាពិសេស គឺបន្ទាប់ពីមានបទបញ្ជាដ៏ម៉ឺងម៉ាត់បន្ថែមទៀតពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា។ ផ្អែកតាមរបាយការណ៍ពីសមត្ថកិច្ច
September 20, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ បានដឹកនាំសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញនីតិកាលទី៧ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើសំណើកែសម្រួលសមាសភាពរាជរដ្ឋាភិបាលចំនួនពីររូប។ អង្គប្រជុំនៃរដ្ឋសភា បានបោះឆ្នោតគំាទ្រសំណើជាឯកច្ឆន្ទក្នុងនោះមាន ឯកឧត្តម ហួត ហាក់ ជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម សុខ សូកេន ជារដ្ឋមន្រ្តីក្រសួងអធិការកិច្ច។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថាការកែសម្រួលសមាសភាពរាជរដ្ឋាភិបាលចំនួនពីររូបនាឱកាសនេះ ដើម្បីប្រសិទ្ធភាពការងារក្នុងការបម្រើប្រទេសជាតិ និងប្រជាពលរដ្ឋស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលមានបាវចនាចំនួន៥ គឺ
September 20, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា យុទ្ធគុនដូនតាខ្មែរ គឺជាបេតិកភណ្ឌអរូបិយនៃមនុស្សជាតិ ជារតនសម្បត្តិខ្មែរ និងជាព្រលឹងខ្មែរ ដែលកូនចៅខ្មែរគ្រប់ជំនាន់មិនអាចមើលរំលង និងមិនអាចបំភ្លេចបានឡើយ។ ដូច្នេះហើយ ទើបសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ខ្ពស់ ចង្អុលបង្ហាញឱ្យមានការរៀបចំ គាស់រំលើងឡើងវិញ នូវយុទ្ធគុនបុរាណខ្មែរគ្រប់ទម្រង់ ដែលខ្លះបានកប់ទុកនៅតាមទីជនបទ ស្រុក ភូមិ ទូទាំងប្រទេស ឱ្យមកប្រមូលផ្ដុំគ្នាជាថ្មី នៅលើឆាកប្រកួត កីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចធិបតី» លើកទី១ ។ ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចធិបតី» គឺរៀបចំឡើងដើម្បីចូលរួមការពារ និងលើកស្ទួយក្បាច់គុនបុរាណខ្មែរ និងជាឱកាសសម្រាប់បង្ហាញជូនប្រជាពលរដ្ឋខ្មែរ
September 20, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចេញផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងបន្ថែម ស្តីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤។ ក្រសួងធនធានទឹក បានឱ្យដឹងថា នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ប្រព័ន្ធវិសម្ពាធទាបដែលស្ថិតនៅសមុទ្រចិនខាងត្បូងដែលបានជូនដំណឹងកាលពីម្សិលមិញបានវិវត្តទៅជាព្យុះទី១៥ (Tropical Storm) ឈ្មោះ ស៊ូលីក (Soulik) ដោយមានល្បឿនខ្យល់អតិបរមា ៦៥គីឡូម៉ែត្រក្នុងមួយម៉ោង នៅក្បែរផ្ចិតនៃព្យុះ ដែលកំពុងស្ថិតនៅកៀកប្រទេសវៀតណាមកណ្តាល ហើយនឹងធ្វើដំណើរឆ្ពោះទៅកាន់ភាគកណ្តាលនៃអាងទន្លេមេគង្គ។ ព្យុះនេះធ្វើឱ្យខ្យល់មូសុងនិរតីមានឥទ្ធិពលខ្លាំងលើព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ដែលបណ្តាលឱ្យផ្ទៃមេឃមានពពកច្រើន ភ្លៀងធ្លាក់ពីមធ្យមទៅច្រើន គ្របដណ្តប់ស្ទើរទូទាំងប្រទេស
September 19, 2024 - ព័ត៌មានជាតិ
ខេត្តកំពង់ចាម៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្នុងឱកាសដឹកនាំក្រុមការងារ មន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្ថានភាពទឹកជំនន់ទន្លេមេគង្គ នៅចំណុចព្រែកតាឃ្លោក ស្ថិតក្នុងឃុំកោះសូទិន ស្រុកកោះសូទិន នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានណែនាំដល់លោកអភិបាលក្រុង ស្រុកទាំងអស់ និងស្ថាប័នពាក់ព័ន្ធ សូមយកចិត្តទុកដាក់ ដល់សុខសុវត្ថិភាពប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ខណៈពេលដែលជំនន់ទឹកភ្លៀង និងជំនន់ទន្លេមេគង្គ កំពុងបន្តហក់ឡើង។ ឯកឧត្ដម អ៊ុន ចាន់ដា មានប្រសាសន៍បញ្ជាក់ថា ផ្អែកតាមស្ថានភាពកម្ពស់ទឹកទន្លេមេគង្គ
September 19, 2024 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា ស្ថានភាពជំនន់ទឹកភ្លៀង ស្ថិតក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ បានបង្កឲ្យជនលិចស្រុកចំនួន២ និងក្រុងចំនួន ២ក្នុងនោះរួមមាន៖ ១-ស្រុកស្ទឹងហាវ៖ ទីតាំងស្ថិតនៅចំណុចដីសម្បទានសង្គមកិច្ច ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានប្រជាពករដ្ឋរងគ្រោះចំនួន ១១គ្រួសារ ស្មើនឹងចំនួន ៣៤នាក់។ បានជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះទាំងអស់ស្ថិតនៅទីតាំងនោះ មកលើទីតាំងមានសុវត្ថិភាព នៅមណ្ឌលសុខភាពអូរតាសេកអស់ហើយ ម៉្យាងវិញទៀតពុំមានប្រជាពលរដ្ឋរងគ្រោះដល់អាយុជីវិតនោះឡើយ។ ២-ស្រុកកំពង់សីលា៖ មិនមានជន់លិចនោះទេ។ ៣-ក្រុងព្រះសីហនុ៖ មានការជន់លិចនៅតំបន់ក្បាលឆាយ និងតំបន់ទំនាបមួយចំនួន។ ៤-ក្រុងកោះរ៉ុង៖ មានភ្លៀងធ្លាក់ខ្លាំងហូរមកពីលើភ្នំបណ្តាលអោយខូចខាតផ្ទះប្រជាពលរដ្ធចំនួន
September 19, 2024












