- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ដល់សាធារណជនឱ្យបានជ្រាបថា យោងតាមការអង្កេត និងវិភាគលើស្ថានភាពធាតុអាកាស និងអាកាសធាតុនៅក្នុងតំបន់ និងព្រះរាជាណាចក្រកម្ពុជា ក្រសួងធនធានទឹក បានឱ្យដឹងថា ចាប់ពីថ្ងៃទី១៨ ដល់ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលរងឥទ្ធិពលពីប្រព័ន្ធវិសម្ពាធ (Tropical Depression) ដែលស្ថិតនៅសមុទ្រចិនខាងត្បូង ហើយនឹងធ្វើដំណើរឆ្ពោះទៅកាន់តំបន់ឆ្នេរសមុទ្រភាគកណ្តាល ប្រទេសវៀតណាម និងភាគកណ្តាលនៃអាងទន្លេមេគង្គ។ ប្រព័ន្ធវិសម្ពាធនេះ និងរបបខ្យល់មូសុងនិរតីមានឥទ្ធិពលខ្លាំង លើព្រះរាជាណាចក្រ កម្ពុជា ហើយលក្ខខណ្ឌបែបនេះនឹងបណ្តាលឱ្យ៖ ១) តំបន់វាលទំនាប៖ ផ្ទៃមេឃមានពពកច្រើនជាមួយនឹងភ្លៀង ផ្គរ
September 18, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា រដ្ឋបាលរាជធានី នឹងរៀបចំរថយន្តក្រុងចំនួន ៦៥៣គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដែលមានរយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ “ដោយជិះមិនបង់ប្រាក់”។ ដោយអនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំរថយន្តក្រុង ចំនួន ៦៥៣គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដែលមានរយៈពេល ០៥ថ្ងៃ
September 18, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៧ ខែកញ្ញាម្សិលមិញនេះ យោងតាមគណនីហ្វេសប៊ុកផេកផ្លូវការរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារ អរគុណក្រុមប្រតិភូ Gumball 3000 ដែលបានបញ្ចប់បេសកកម្មដោយជោគជ័យនៅទឹកដីកម្ពុជា និងស្វាគមន៍អ្នកត្រឡប់មកវិញជាថ្មីទៀតគ្រប់ពេលវេលា។ តាមរយៈការបង្ហោះក្នុងបណ្ដាញសង្គមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត មានខ្លឹមសារយ៉ាងដូច្នេះថា៖ «សូមអរគុណក្រុមប្រតិភូ Gumball 3000 ដែលបានបញ្ចប់បេសកកម្មដោយជោគជ័យនៅទឹកដីកម្ពុជា ហើយសន្យាថានឹងមិនភ្លេចកម្ពុជា ដូចនេះយើងនឹងមិនភ្លេចអ្នកដូចគ្នា ព្រមទាំងរីករាយទទួល និងស្វាគមន៍អ្នកត្រឡប់មកវិញជាថ្មីទៀតគ្រប់ពេលវេលា។ សូមជូនពរឱ្យការធ្វើដំណើរបន្តប្រកបដោយសុខសុវត្ថិភាព និងបន្តជោគជ័យក្នុងបេសកកម្មបន្ទាប់។ ប្រជាជនកម្ពុជា បានចងចាំនូវអនុស្សាវរីយ៍ដ៏ល្អៗរបស់ Gumball 3000 ពិសេសស្នាមញញឹមរបស់យើង នឹងរង់ចាំអ្នកជានិច្វផងដែរ
September 18, 2024 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ផន រឹម បានបញ្ជាក់តាមបណ្តាញសង្គមថា នៅវេលាម៉ោងជាង៦ព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នៅចន្លោះគីឡូម៉ែត្រ K168 – K169 ស្ថិតនៅភូមិមួយ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានករណីទឹកហូរកាត់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ខណៈដែលភ្លៀងកំពុងបង្អុរយ៉ាងខ្លាំង។ កម្លាំងនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈប្រចាំការលើផ្លូវល្បឿនលឿន បានកំពុងអន្តរាគមន៍នៅកន្លែងកើតហេតុដោយ ដោយអ្នកបើកបរអាចធ្វើដំណើរបានលើគន្លងវ៉ាជែង ដោយមិនមានការកាត់ផ្តាច់ចរាចរណ៍ឡើយ។ សូមអ្នកបើកបរដោយប្រុងប្រយ័ត្ន និងត្រូវគោរពការបញ្ជាចរាចរណ៍របស់នគរបាល និងមើលផ្ទាំងLEDដែលក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានជូនដំណឹង សារដាស់តឿន
September 18, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ធនាគារជាតិ នៃកម្ពុជា បានប្រកាសហាមគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ យកកម្រៃសេវាសម្រាប់ការបើក បិទគណនីជាប្រាក់រៀល និងសេវាប្រចាំឆ្នាំ។ ធនាគារជាតិនៃកម្ពុជា សូមជម្រាបជូន គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ និងគ្រឹះស្ថានផ្តល់សេវា ទូទាត់សងប្រាក់ទាំងអស់ (ដែលតទៅនេះ ហៅថា គ្រឹះស្ថាន) ឱ្យបានជ្រាបថា ចំពោះកាតព្វកិច្ច បើកគណនីប្រាក់បញ្ញើ និង/ឬគណនីទូទាត់សងប្រាក់ជាប្រាក់រៀល ដែលប្រើប្រាស់សម្រាប់ ប្រតិបត្តិការទូទាត់សងប្រាក់ជូនអតិថិជន គ្រឹះស្ថានត្រូវអនុវត្តដូចខាងក្រោម៖ ១. មិនតម្រូវឱ្យយកកម្រៃសេវាសម្រាប់ការបើក និងបិទគណនីជាប្រាក់រៀលខាងលើ ២. មិនតម្រូវឱ្យយកកម្រៃសេវាគណនីប្រចាំឆ្នាំ សម្រាប់គណនីជាប្រាក់រៀលខាងលើ
September 18, 2024 - ព័ត៌មានជាតិ
ខេត្តកំពត៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា គិតរហូតមកដល់បច្ចុប្បន្នគេបានរកឃើញហ្វូស៊ីលចំនួន៦៧ស្ថានីយដែលក្នុងចំណោមនេះស្ថិតនៅនៅខេត្តបន្ទាយមានជ័យ បាត់ដំបង កោះកុង ពោធិ៍សាត់ ខេត្តកំពតជាដើម។ បើតាមលោក លឹម វណ្ណច័ន្ទ ប្រធានការិយាល័យបេតិកភណ្ឌវប្បធម៌ នៃនាយកដ្ឋានបេតិកភណ្ឌធម្មជាតិ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋានក្រសួងបរិស្ថាន បានបញ្ជាក់ប្រាប់ថា មិនយូរមកនេះ ក្រុមការងាររបស់លោកបានរកឃើញផូស៊ីលស្លឹកឈើនៅភ្នំកកេះ ក្នុងស្រុកទឹកឈូ ខេត្តកំពត។ ការរកឃើញនេះ វាជាប្រភេទផូស៊ីលស្លឹកឈើបុរាណរាប់លានឆ្នាំមុន ដែលមានអាយុកាលចន្លោះពី៦៥ ទៅ១៥០លានឆ្នាំមុន។ ផូស៊ីលទាំងនេះគឺជាពពួលប៉ប្រក និងស្លឹកឈើប្រភេទផ្សេងៗទៀត។ ក្នុងការរុករកផូស៊ីលនេះត្រូវបានលោក លឹម វណ្ណច័ន្ទឱ្យដឹងថា មានប្រជាពលរដ្ឋជាច្រើនតែងនិយាយថាផូស៊ីលដែលរកឃើញច្រើនជាដើមឈើគគីរ ដែលតាមពិតវាជាដើមឈើគ្រប់ប្រភេទ។ ដើមឈើប្រភេទណាក៏ដោយសុទ្ធសឹងតែអាចក្លាយជាប្រភេទផូស៊ីលទាំងអស់ ដូចជាកាលពីថ្មីៗមកនេះគេយល់ឃើញថាជាផូស៊ីលដើមគគីរ តែនៅពេលសិក្សាស្រាវជ្រាវទៅ
September 18, 2024 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ក្រុមអ្នកបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា សហការជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា(ASI) កំពុងធ្វើកំណាយនៅក្នុងបរិវេណប្រាសាទតាព្រហ្ម រកឃើញបំណែកក្បាលនាគ ដែលជាផ្នែកមួយរបស់បដិមាព្រះពុទ្ធបដិមាប្រក់នាគតម្កល់នៅក្នុងសាលរបាំ រួមទាំងបំណែកផ្សេងៗរបស់បដិមាតូចធំមួយចំនួនផង។ បុរាណវិទូ លោកស្រី នេត ស៊ីមន បានឱ្យដឹងថា កាលពីខែកក្កដា ឆ្នាំ២០២៤ ក្នុងពេលដែលក្រុមការងារបានរៀបចំសម្រង់ប្លង់បំណែកថ្មដែលនៅរាយប៉ាយជុំវិញរោងទងទី៣នៃប្រាសាទតាព្រហ្មបានប្រទះឃើញបំណែកខ្លួននាគមួយផ្នែកនៃចម្លាក់បដិមាព្រះពុទ្ធប្រក់នាគ មួយផ្នែកកប់នៅក្នុងដី។ ក្រោយពីកំណាយឃើញថា ថ្មនៃបំណែកក្បាលនាគនេះ គឺជាបំណែកចម្លាក់នាគ ដែលជាដងខ្លួននាគរបស់ព្រះពុទ្ធប្រក់នាគ ដែលបានយកទៅដាក់តម្កល់ក្នុងសាលរបាំ។ ប៉ុន្តែ បំណែកក្បាលនាគមានត្រឹមក្បាលតែ២ប៉ុណ្ណោះ គឺក្បាលផ្នែកកណ្តាល និងខាងស្តាំ ក្នុងចំណោមនាគក្បាល៧។ អ្វីដែលធ្វើឱ្យអ្នកជំនាញសន្និដ្ឋានថា ជាបំណែកមួយរបស់ព្រះពុទ្ធប្រក់នាគ គឺមុខថ្មមានទំហំត្រូវគ្នា សាច់ថ្មតែមួយ រួមទាំងក្បូរក្បាច់ក្នុងទម្រង់ដូចគ្នា។
September 17, 2024 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំគណៈបញ្ជាការឯកភាពស្រុក ចុះអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ស្ថិតនៅភូមិ១ និងភូមិ២ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានធ្វើការណែនាំដល់អាជ្ញាធរស្រុក កងកម្លាំងប្រដាប់អាវុធ ត្រូវយកចិត្តទុកដាក់តាមដានស្ថានភាពអាកាសធាតុជាប់ជាប្រចាំ ពិសេសជួយជម្លៀសប្រជាពលរដ្ឋរងគ្រោះ មានដូចជា ចាស់ជរា និងកុមាររបស់យើងមកកាន់ទីទួលសុវត្ថិភាពឱ្យបានទាន់ពេលវេលា។ ទន្ទឹមនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀងត្រូវមានការប្រុងប្រយ័ត្នកូនចៅ ត្រូវចេះថែរក្សាអនាម័យខ្លួន ផឹកស្អាត
September 17, 2024 - ព័ត៌មានជាតិ
ខេត្តក្រចេះ៖ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្ដក្រចេះ បានចេញសេចក្តីណែនាំ ស្តីពីវិធានការបង្ការ និងការឆ្លើយតបការសង្គ្រោះបន្ទាន់គ្រោះទឹកជំនន់ ក្នុងមូលដ្ឋានខេត្តក្រចេះ។ បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ និងការព្យាករណ៍កម្ពស់ទឹកទន្លេមេគង្គរបស់គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ ឃើញថា តំបន់ផ្ទៃរងទឹកភ្លៀងរបស់ទន្លេមេគង្គ ក្នុងប្រទេសថៃ និងប្រទេសឡាវ នឹងមានភ្លៀងធ្លាក់ច្រើន ជាបន្តបន្ទាប់ បណ្តាលឱ្យទឹកទន្លេមេគង្គក្នុងខេត្តក្រចេះនឹងហក់ឡើង ដល់កម្ពស់ ២០,៩៧ម៉ែត្រ ក្នុងរយៈពេល ៣ ទៅ ៥ ថ្ងៃខាងមុខនេះ។ ស្ថានភាពនេះ
September 17, 2024 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ បានឱ្យដឹងថា កាលពីព្រឹកទី១៦ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ បានសហការជាមួយភ្នាក់ងារជំនាញអាជ្ញាធរជាតិអប្សរា ចុះទៅខ្លោងទ្វារជ័យ ស្ថិតក្នុងភូមិស្រះស្រង់ខាងត្បូង សង្កាត់នគរធំ ក្រុង/ខេត្តសៀមរាប ដើម្បីធ្វើការប្រគល់-ទទួល ព្រះកេសទេវតាទាញព្រ័ត្រចំនួន០២ ធ្វើពីថ្មភក់ ដែលក្រុមកំណាយស្រាវជ្រាវ និងជួសជុលរបស់អាជ្ញាធរជាតិអប្សរាប្រទះឃើញ នៅចំណុចខាងកើតខ្លោងទ្វារ ជាប់ខាងត្បូងស្ពានហាល ចន្លោះរូបទី៤១.៤២ រាប់ពីកើតមកលិច ក្នុងជម្រៅដី៦៣ស.ម ។ ព្រះកេសទាំង២ខាងលើលោក អន សុភាព ប្រធានក្រុមកំណាយ បានប្រគល់ឲ្យលោក ឈូក សុម៉ាឡា ប្រធានក្រុមចុះបញ្ជីវត្ថុសិល្បៈ នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា
September 17, 2024












