ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចធិបតី ហ៊ុន ម៉ាណែត អរគុណក្រុមប្រតិភូ Gumball 3000 ដែលបានបញ្ចប់បេសកកម្មដោយជោគជ័យនៅទឹកដីកម្ពុជា

    BY Khmernote Media September 18, 2024
    សម្តេចធិបតី ហ៊ុន ម៉ាណែត អរគុណក្រុមប្រតិភូ Gumball 3000 ដែលបានបញ្ចប់បេសកកម្មដោយជោគជ័យនៅទឹកដីកម្ពុជា

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៧ ខែកញ្ញាម្សិលមិញនេះ យោងតាមគណនីហ្វេសប៊ុកផេកផ្លូវការរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារ អរគុណក្រុមប្រតិភូ Gumball 3000 ដែលបានបញ្ចប់បេសកកម្មដោយជោគជ័យនៅទឹកដីកម្ពុជា និងស្វាគមន៍អ្នកត្រឡប់មកវិញជាថ្មីទៀតគ្រប់ពេលវេលា។

    តាមរយៈការបង្ហោះក្នុងបណ្ដាញសង្គមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត មានខ្លឹមសារយ៉ាងដូច្នេះថា៖ «សូមអរគុណក្រុមប្រតិភូ Gumball 3000 ដែលបានបញ្ចប់បេសកកម្មដោយជោគជ័យនៅទឹកដីកម្ពុជា ហើយសន្យាថានឹងមិនភ្លេចកម្ពុជា ដូចនេះយើងនឹងមិនភ្លេចអ្នកដូចគ្នា ព្រមទាំងរីករាយទទួល និងស្វាគមន៍អ្នកត្រឡប់មកវិញជាថ្មីទៀតគ្រប់ពេលវេលា។

    សូមជូនពរឱ្យការធ្វើដំណើរបន្តប្រកបដោយសុខសុវត្ថិភាព និងបន្តជោគជ័យក្នុងបេសកកម្មបន្ទាប់។
    ប្រជាជនកម្ពុជា បានចងចាំនូវអនុស្សាវរីយ៍ដ៏ល្អៗរបស់ Gumball 3000 ពិសេសស្នាមញញឹមរបស់យើង នឹងរង់ចាំអ្នកជានិច្វផងដែរ » ៕

    ប្រភព៖ Samdech Thipadei Hun Manet, Prime Minister of Cambodia

    Share This Post: