Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែកញ្ញានេះ បានសម្រេចផ្ដល់ជូននូវអគារសិក្សា១ខ្នង កម្ពស់៣ជាន់ ស្មើនឹង ៣០បន្ទប់ ព្រមទាំងផ្តល់ជូននូវឧបករណ៍ សម្ភារមួយចំនួនទៀតសម្រាប់បម្រើដល់ការអប់រំ បណ្ដុះបណ្ដាលដល់សិស្សានុសិស្សនៃវិទ្យាល័យហ៊ុនសែនតាខ្មៅនេះ ដែលបច្ចុប្បនមានសិស្សសរុបប្រមាណជាង ២ ៣៥១នាក់ ដោយរំពឹងថានឹងកើនឡើងបន្ថែមទៀតនៅឆ្នាំខាងមុខ។ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការផ្តល់ជូននេះ បានធ្វើឡើង ក្រោយពីទទួលបានសំណូមពររបស់ក្មួយៗសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ ពាក់ព័ន្ធនឹងការខ្វះខាតថ្នាក់រៀន ដោយសារចំនួនសិស្សមានការកើនឡើងច្រើន។ តាមរយៈបណ្តាញសង្គមតេឡេក្រាម សម្តេចធិបតី នាព្រឹកនេះ

    September 17, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤។ ក្រសួងធនធានទឹក បានឱ្យដឹងថា ព្យុះទី១៣ឈ្មោះ ប៊ីបីនកាជាមួយនិងព្យុះទី១៤ឈ្មោះ ពូលឡាសាន (Pulasan) ដែលកើតលើគន្លងតែមួយមានឥទ្ធិពលខ្លាំងលើខ្យល់មូសុងនិរតី បក់លើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ ខណៈសម្ពាធទាបនៅបន្តគ្របដណ្ដប់លើភាគកណ្តាលនៃអាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី១៧ ខែកញ្ញា ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤៖ ១-តំបន់វាលទំនាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៤°C។ ខ្យល់បក់ មកពីទិសនិរតី និងពាយ័ព្យមានល្បឿនមធ្យម ៤ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់

    September 17, 2024
  • ព័ត៌មានជាតិ

    ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ដោយអនុវត្ដតាមបទបញ្ជាលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កំលាំងនគរបាលអធិការដ្ឋានស្រុកសំរោងទង ដឹកនាំដោយលោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុក កំលាំងផ្នែកជំនាញស្រុក ប៉ុស្តិ៍នគរបាលរដ្ឋបាលវល្លិសរ បានចុះដល់ទីតាំងលក់បំពង់ស៊ីម៉ាំងម៉ូតូកែច្នៃមួយកន្លែងតាមបណ្ដោយផ្លូវជាតិលេខ ៤ ចន្លោះគីឡូម៉ែត្រ ៣៩-៤០ ស្ថិតនៅភូមិស្លា ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ជាក់ស្ដែងពេលសមត្ថកិច្ចចុះដល់បានជួបមនុស្សចំនួន ៤នាក់៖ ១- ឈ្មោះ រី សុវិរ: ភេទប្រុស អាយុ ២០ឆ្នាំ ម្ចាស់ទីតាំង នៅភូមិរំលោង

    September 16, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចេញផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃទី១៧ ខែកញ្ញាស្អែកនេះ ប្រតិភូ Gumball 3000 នឹងអញ្ជើញទៅទស្សនាថ្ងៃរះនៅប្រាសាទអង្គវត្ត ព្រមទាំងតាំងបង្ហាញរថយន្តប្រតិភូ Gumball និងរថយន្តក្នុងស្រុក ប្រភេទ Sport Car, Super Car, Luxury Car នៅបរិវេណមរណីយដ្ឋានអង្គរ ដើម្បីបំបែកកំណត់ត្រា Guinness World Records។ យោងតាមកម្មវិធី បានអោយដឹងថា ការតាំងបង្ហាញនេះ មានរថយន្តប្រតិភូ Gumball ចំនួនប្រមាណ ១៥០គ្រឿង និងរថយន្តមហាជនគាំទ្រក្នុងស្រុក ចំនួនប្រមាណ

    September 16, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកូឡា បានឱ្យដឹងថា គណៈកម្មការរៀបចំព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ ឆ្នាំ២០២៤ ជ្រើសរើសអ្នកស្ម័គ្រចិត្ត ចំនួន ៥០០នាក់ ដើម្បីជួយសម្របសម្រួល ក្នុងពិធីបើកព្រឹត្តិការណ៍ នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ និងពិធីបិទ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីព្រឹត្តិការណ៍ខាងលើទទួលបានជោគជ័យ និងសប្បាយរីករាយ។ -ដាក់ពាក្យ៖ https://link.moeys.gov.kh/ns2024register -ផុតកំណត់ទទួលពាក្យ៖ ថ្ងៃ២២ ខែកញ្ញា

    September 16, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈជាទីប្រឹក្សាឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី២ ព្រឹទ្ធសភា នីតិកាលទី៥ ដោយពុំទទួលប្រាក់បំណាច់មុខងារ ចំនួន ៦រូប។ ព្រះមហាក្សត្រ ត្រាស់បង្គាប់ តែងតាំង និងផ្តល់ឋានៈជាទីប្រឹក្សាឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី២ ព្រឹទ្ធសភា នីតិកាលទី៥ ដោយពុំទទួលប្រាក់បំណាច់មុខងារ ចំនួន ៦រូប រួមមាន៖

    September 16, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ យោងតាមគណនីហ្វេសប៊ុកផេកផ្លូវការរបស់ ការិយាល័យស្ថានទូតស៊ុយអែត នៅទីក្រុងភ្នំពេញ បានឱ្យដឹងថា ស្ថានទូតស៊ុយអែត នឹងត្រូវបិទជាផ្លូវការ និងឈប់ធ្វើការ ពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤នេះ ដោយសារសេចក្តីសម្រេចរបស់រដ្ឋាភិបាលស៊ុយអែតក្នុងការបញ្ចប់ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទ្វេភាគីជាមួយប្រទេសកម្ពុជា។ តាមរយៈការបង្ហោះក្នុងគណនីហ្វេសប៊ុកផេករបស់ ការិយាល័យស្ថានទូតស៊ុយអែត នៅទីក្រុងភ្នំពេញ មានខ្លឹមសារបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងសូមជម្រាបជូនថា ស្ថានទូតស៊ុយអែតការិយាល័យប្រចាំទីក្រុងភ្នំពេញ នឹងត្រូវបិទជាផ្លូវការនិងឈប់ធ្វើការ ពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ នេះ ដោយសារសេចក្តីសម្រេចរបស់រដ្ឋាភិបាលស៊ុយអែតក្នុងការបញ្ចប់ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទ្វេភាគីជាមួយប្រទេសកម្ពុជា។ ស្ថានទូតស៊ុយអែតប្រចាំទីក្រុងបាងកក នឹងបន្តតំណាងឱ្យប្រទេសស៊ុយអែតនៅកម្ពុជា ហើយចាប់តាំងពីថ្ងៃទី១៦ ខែសីហា ការគ្រប់គ្រងការគាំទ្រដល់ប្រទេសកម្ពុជា

    September 16, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ដើម្បីអបអរសាទរ ពិធីបុណ្យជាតិដ៏ធំ ភ្ជុំបិណ្ឌខាងមុខនេះ ពោលនៅសល់តែប៉ុន្មានថ្ងៃទៀតនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានត្រៀមរៀបចំរថយន្តក្រុងជិត៥០០គ្រឿង សម្រាប់ដឹកពលរដ្ឋទៅលេងស្រុកកំណើត ក្នុងនោះរថយន្ត៥៦គ្រឿង សម្រាប់ពលរដ្ឋ ដែលចង់មានដំណើរកម្សាន្ត ទៅកាន់ខេត្តទិសឦសាន ដោយឥតគិតថ្លៃ និងធ្វើឱ្យបានល្អប្រសើរដូចរាល់ដង។ ក្នុងឱកាសអញ្ជើញបញ្ចុះបឋមសិលាបើកការដ្ឋាន សាងសង់អគារបន្ថែមចំនួន០៣ នៅមន្ទីរពេទ្យកាល់ម៉ែត រួមមាន អគារមជ្ឈមណ្ឌលកណ្តាល អគារចំណត និងរោងជាង និង អគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង

    September 16, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្នុងរយៈពេល ២ឆ្នាំ ដោយគិតចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤នេះ មន្រ្តីរាជការសុីវិល នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃនៅទូទាំងប្រទេស បានផ្ដល់សៀវភៅស្នាក់នៅជូនប្រជាពលរដ្ឋបានចំនួនជាង ១០មុឺនក្បាល និងបំបែកសៀវភៅគ្រួសារថ្មី ចំនួនជាង ៤មុឺនក្បាល។ នេះបើតាមលោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ ការផ្ដល់ជូនសៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារដល់ប្រជាពលរដ្ឋនោះ លោក ទូច សុឃៈ (សុខៈ) បានលម្អិតឱ្យដឹងថា បើយោងតាមរបាយការណ៍របស់នាយកដ្ឋានអត្តសញ្ញាណ បានផ្តល់សៀវភៅស្នាក់នៅថ្មីចំនួន១៣២,៥១២ក្បាល បានបំបែកសៀវគ្រួសារថ្មីចំនួន ៤៣,៧៤៤ក្បាល និងទុតិយតា១១៦,៦៩៩ក្បាល ផ្តល់សៀវភៅគ្រួសារថ្មីចំនួន ១០០,០៤៩ក្បាល

    September 16, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឱ្យដឹងថា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០២៤ មន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប.សហការជាមួយអាជ្ញាធរដែនដី និងតំណាងសហគ្រាស បានធ្វើការបំផ្លាញចោលនូវផលិតផល ប៊ឺ(Butter)និងឈីស (Cheese) ចំនួន១០៦០កេសស្មើនឹង១១,៥៩៨ គីឡូក្រាម ខូចគុណភាព គ្មានសុវត្ថិភាព ដែលបណ្តាលមកពីដាច់ចរន្តអគ្គិសនីក្នុងអំឡុងពេលដឹកជញ្ជូនតាមកប៉ាល់នៅលើសមុទ្រ។ ផលិតផលម្ហូបអាហារខាងលើ មន្ត្រីជំនាញ អគ្គនាយកដ្ឋាន ក.ប.ប.បានធ្វើការត្រួតពិនិត្យជាក់ស្តែងឃើញថា ខូចគុណភាព គ្មានសុវត្ថិភាព និងមិនអាចប្រើប្រាស់ជាម្ហូបអាហារសម្រាប់មនុស្សបរិភោគទៀតទេ ហើយបានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ និងតំណាងសហគ្រាសខាងលើ ធ្វើការបំផ្លាញចោលតាមនីតិវិធី ៕ ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់

    September 16, 2024