Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ព័ត៌មានទូរទស្សន៍មហាផ្ទៃ បានឱ្យដឹងថា អាជ្ញាធរមានសមត្ថកិច្ចក្របខណ្ឌក្រសួងមហាផ្ទៃបានផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរសរុបចំនួន ៩.៥៧០សន្លឹកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅទូទាំងប្រទេស រយៈពេល១សប្តាហ៍ ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤កន្លងទៅ។ នេះបើតាមបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បណ្ឌិត ទូច សុឃៈ (សុខៈ) បានឱ្យដឹងថា ការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរនេះត្រូវបានធ្វើឡើងយ៉ាងសកម្មជាប្រចាំថ្ងៃ បន្ទាប់ពីប្រជាពលរដ្ឋខ្មែរបានដាក់ពាក្យបំពេញបែបបទ និងឯកសារត្រឹមត្រូវគ្រប់គ្រាន់មកកាន់មន្ត្រីអត្តសញ្ញាណកម្មទូទាំងប្រទេស។ ជាក់ស្តែង រយៈពេល៧ថ្ងៃកន្លងទៅ មន្ត្រីអត្តសញ្ញាណកម្មទូទាំងប្រទេសបានប្រើប្រាស់វិធីសាស្រ្តអចល័ត និងតាមរថយន្តចល័តសម្រាប់ការផ្តល់សេវាអត្តសញ្ញាណបណ្ណជូនប្រជាពលរដ្ឋចំនួនជាង៩ពាន់ស្លឹកដែលបង្កលក្ខណៈងាយស្រួល និងឆាប់រហ័ស ដើម្បីប្រជាពលរដ្ឋយកទៅប្រើប្រាស់បំពេញសំណុំឯកសារផ្សេងៗ តាមផ្លូវច្បាប់។ ក្រៅពីការងារផ្តល់អត្តសញ្ញាណបណ្ណ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានឱ្យដឹងបន្ថែមថា

    September 13, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្ដីជូនដំណឹងពីការអនុវត្តការឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌ រយៈពេល ៣ថ្ងៃ ដោយមានប្រាក់ឈ្នួល។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជូនដំណឹងដល់ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានទាំងអស់ ដែលស្ថិតក្នុងដែនអនុវត្តនៃច្បាប់ស្តីពីការងារឱ្យបានជ្រាបថា យោងតាមច្បាប់ស្តីពីការងារនិងប្រកាសលេខ ០១៤/២៤ ក.ប/ប្រ.ក.អ.ធ.ក ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ស្តីពីការឈប់បុណ្យដែលមានប្រាក់ឈ្នួលប្រចាំឆ្នាំ២០២៤ សូម ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានអនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់របស់ខ្លួនឈប់សម្រាកដោយមានប្រាក់ឈ្នួល នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ រយៈពេល ៣ (បី) ថ្ងៃ គឺថ្ងៃទី១-២-៣ ខែតុលា

    September 12, 2024
  • ព័ត៌មានជាតិ

    ខេត្តកំពង់ធំ៖ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ យោងតាមលិខិតរបស់ រដ្ឋបាលខេត្តកំពង់ធំ បានឱ្យដឹងថា រដ្ឋបាលខេត្ត គ្រោងរៀបចំពិធីប្រណាំងទូកថ្នាក់ខេត្ត នាថ្ងៃ១៤-១៥កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦-១៧ ខែតុលា ឆ្នាំ២០២៤ នឹងជាថ្ងៃចេញព្រះវស្សា។ ពិធីប្រណាំងទូកថ្នាក់ខេត្ត​នេះ ធ្វើឡើងក្នុងគោលបំណងបង្ក បរិយាកាសជូនបងប្អូនប្រជាពលរដ្ឋបានកំសាន្តសប្បាយ និងសម្រាំងទូកដែលមានលក្ខណៈសម្បត្តិល្អត្រៀម ចូលរួមប្រណាំងក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែត ប្រទីប និងអកអំបុក សំពះព្រះខែ នៅមុខព្រះបរមរាជវាំង រាជធានីភ្នំពេញក្នុងកំឡុងខែវិច្ឆិកានាពេលខាងមុខ។ ទូកដែលត្រូវចូលរួមប្រណាំងត្រូវបានបែងចែកជា ០៣ ប្រភេទ ក្នុងនោះមាន៖ ប្រភេទទូកង

    September 12, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបន្តកិច្ចប្រជុំត្រីភាគីរបស់ខ្លួន ដើម្បីបន្តពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៥។ គិតត្រឹមថ្ងៃនេះ កិច្ចប្រជុំពិភាក្សាចរចាកំណត់ប្រាក់ឈ្នួលអប្បបរមា សរុបមានចំនួន ១១លើក រួមមាន កិច្ចប្រជុំត្រីភាគីចំនួន ៤លើក កិច្ចប្រជុំផ្ទៃក្នុងរបស់តំណាងភាគីកម្មករនិយោជិត ចំនួន ៤លើក និងតំណាងភាគីនិយោជកចំនួន ៣លើក។ ភាគីទាំងពីរបានបន្តពន្យល់គ្នាទៅវិញទៅមកនូវគោលជំហររបស់ខ្លួន ប្រកបដោយវិជ្ជាជីវៈ និងភាពចាស់ទុំ ហើយជាមួយគ្នានេះ តំណាងភាគីរាជរដ្ឋាភិបាល បានបន្តសម្របសម្រួល និងផ្តល់នូវការពន្យល់បន្ថែមពាក់ព័ន្ធនឹងលក្ខណវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ច ជូនតំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជកផងដែរ។ ជាលទ្ធផល

    September 12, 2024
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថា កម្ពុជាបានកំពុងតែកសាងកំពង់ផែនទឹកជ្រៅបន្ថែមក្នុងនោះមាននៅខេត្តកំពត ខេត្តកោះកុង ប៉ុន្តែកំពង់ផែនៅខេត្តព្រះសីហនុគឺជាកំពង់ផែនាំមុខមួយដែលមានសកម្មភាពយូរឆ្នាំមកហើយ និងមានសក្ដានុពល។ ការលើកឡើងរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីបែបនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការចំណតផែកុងតឺន័រប្រវែង ២៥៣ម៉ែត្រ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កំពង់ផែចំនួន២៥៣ម៉ែត្រដែលសម្ពោធដាក់ឱ្យដំណើរការនៅថ្ងៃនេះនឹងផ្តល់ជាជម្រើសបន្ថែមសម្រាប់បំពេញមុខងាររបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុក្នុងគោលបំណងពង្រីកសមត្ថភាព និងធ្វើទំនើបកម្ម ដើម្បីឆ្លើយតបទៅនឹងកំណើនកុងតឺន័រដែលឆ្លងកាត់ប្រចាំឆ្នាំ។ សម្ដេចធិបតីបានបញ្ជាក់ថា៖ «រាជរដ្ឋាភិបាលមានបំណងបង្កើតនិងសាងសង់កំពង់ផែនទឹកជ្រៅ ចំនួន២ ឬ៣បន្ថែមទៀត។ ការបង្កើតនេះដើម្បីប្រែក្លាយកំពង់ផែស្វ័យតព្រះសីហនុទៅជាកន្លែងផ្ទេរ ផ្ទុកដ៏សំខាន់មួយរបស់កម្ពុជា និងជាកំពង់ផែទឹកជ្រៅ នៅក្នុងតំបន់ដែលអនុញ្ញាតឱ្យមានការដឹកជញ្ជូនទំនិញផ្ទាល់ពីកម្ពុជាទៅកាន់កំពង់ផែ

    September 12, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១២​ ខែកញ្ញា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជន និងសិល្បៈមហាជនក្នុងរាជធានីភ្នំពេញទាំងអស់មេត្តាជ្រាបថា ក្នុងគោលបំណងដើម្បីចូលរួមថែរក្សាលើកស្ទួយ ការពារអភិរក្ស និងអភិវឌ្ឍន៍សិល្បៈវប្បធម៌ល្ខោនខោល មន្ទីរវប្បធម៌ នឹងរៀបចំកម្មវិធីប្រឡងប្រជែងសមត្ថភាពក្នុងការបញ្ចេញនូវទេពកោសល្យស្នាដៃលើទម្រង់សិល្បៈល្ខោនខោល ក្រោមប្រធានបទ“វត្តភ្នំជុំរុំប្រវត្តិសាស្ត្រវប្បធម៌” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍-ថ្ងៃអាទិត្យទី២៦-២៧ ខែតុលា ឆ្នាំ២០២៤ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ។ បញ្ជាក់៖ ពាក្យស្នើសុំចូលរួមប្រឡងប្រជែង និងប្រវត្តិរូបសង្ខេប អាចស្គេនដើម្បីទាញយកដែលមាន(QR)នៅក្នុងលិខិតសេចក្តីជូនដំណឹង ឬ តាមរយៈអាសយដ្ឋាន៖ ដីឡូតិ៍០៣ ផ្លូវ១៧៣៣ ភូមិទួលពពែល សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ៕ សូមអានសេចក្ដីប្រកាសលម្អិតរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ

    September 12, 2024
  • ព័ត៌មានជាតិ

    ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ទណ្ឌិតចំនួន ១៩៧នាក់ ដែលបានបញ្ចប់នីតិវិធីរួចរាល់នៅតុលាការ និងកំពុងឃុំខ្លួននៅពន្ធនាគារខេត្តកណ្ដាល ត្រូវបានដឹកជញ្ជូនផ្ទេរយកទៅឃុំបន្តនៅមណ្ឌលអប់រំកែប្រែទី៤ ដែលមានទីតាំងនៅស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ។ បើយោងតាម ឯកឧត្តមឧត្តមអគ្គានុរក្សថ្នាក់លេខ១ មាន ថាវរិន្ទ ប្រធាននាយកដ្ឋានសន្តិសុខពន្ធនាគារ នៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ នេះជាសកម្មភានៃអនុវត្តតួនាទីរបស់អគ្គនាយកដ្ឋានពន្ធនាគារ ក្នុងការរៀបចំឱ្យបានរៀបរយនូវការគ្រប់គ្រងជនជាប់ឃុំ។ ពោលគឺអ្នកជាប់ឃុំដែលមានការកាត់ទោសរួចរាល់ ត្រូវរៀបចំឱ្យពួកគាត់ទៅកាន់មណ្ឌលអប់រំកែប្រែ ហើយទីតាំងដែលជាកន្លែងស្ដារនីតិសប្បទាពិតប្រាកដ គឺនៅតាមមណ្ឌលអប់រំកែប្រែ។ ម្យ៉ាងទៀត ក្រៅពីការផ្ទេរទណ្ឌិតទៅកាន់មណ្ឌលអប់រំកែប្រែហើយនោះ ការផ្ទេរដែលមានចំនួនច្រើននៅថ្ងៃនេះ ក៏ដោយសារតែស្ថានភាពចង្អៀតណែននៅតាមពន្ធនាគារផងដែរ ដែលទាមទារឱ្យមានការផ្ទេរចេញ។ ប្រភពដដែល បានឱ្យដឹងថា នៅមួយរយៈចុងក្រោយនេះ

    September 12, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ យោងតាមសេចក្តីប្រកាសជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អំពីការកែសម្រួលវិធានការហាមឃាត់ការនាំចូលជាបណ្តោះអាសន្ន នូវគ្រឿងក្នុង និងបំណែកសាច់បង្កក។ ក្រោយការអនុវត្តវិធានការហាមឃាត់ការនាំចូលជាបណ្តោះអាសន្ននូវគ្រឿងក្នុង និងបំណែកសាច់បង្កក តាមរយៈសេចក្តីប្រកាសជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អំពី វិធានការហាមឃាត់ការនាំចូលជាបណ្តោះអាសន្ននូវគ្រឿងក្នុង និងបំណែកសាច់បង្កក ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ កន្លងទៅ ក្រសួងបានពិនិត្យឃើញថា ផលិតកម្មសត្វចញ្ចឹមនៅកម្ពុជាត្រូវបានសង្គ្រោះពីផលប៉ះពាល់ ដែលបណ្តាលមកពីការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កកដែលមិនប្រើប្រាស់ជាចំណីអាហារនៅប្រទេស នាំចេញ។ ដោយឡែក ការនាំចូលថ្លើមនៃសត្វជ្រូកបង្កក និងភាគបំណែកសាច់និងគ្រឿងក្នុង (Offal)

    September 12, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សារយបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។ ក្រសួងធនធានទឹក បានឱ្យដឹងថា ព្យុះទី១៣ឈ្មោះ ប៊ីបីនកា (Bebinca) និងសម្ពាធទាបដែលគ្របដណ្តប់លើឈូងសមុទ្របេងហ្គាល់ (Bay of Bengal) មានឥទ្ធិពលលើខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រអានដាមម៉ែន (Andaman Sea) ឈូងសមុទ្រថៃ ខណៈសម្ពាធទាបគ្របដណ្ដប់លើភាគកណ្តាលនៃអាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤៖ ១-តំបន់វាលទំនាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៤°C។ ខ្យល់បក់ មកពីទិសនិរតី

    September 12, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាដោយចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ត្រូវលក់សាំងធម្មតាតម្លៃ ៣,៩០០រៀល និងម៉ាស៊ូតត្រូវលក់ ៣,៧៥០រៀល ក្នុង១លីត្រ។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន មានការចុះបន្តិចបន្តួច ដោយកាលពី១០ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៤,០០០រៀលក្នុងមួយលីត្រ មានន័យថាចុះ ១០០រៀលក្នុងមួយលីត្រ និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៣,៨៥០រៀល មានន័យថាចុះ ១០០រៀលក្នុងមួយលីត្រ ៕ ប្រភព៖ ក្រសួងពាណិជ្ជកម្ម Ministry of

    September 11, 2024