- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ឱ្យបានជ្រាបថា ផ្នែកចក្ខុរោគ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានសហការជាមួយ ក្រុមគ្រូពេទ្យមកពីប្រទេសអូស្ត្រាលី នឹងផ្តល់ជូន ការពិនិត្យ និងព្យាបាលជំងឺត្របកភ្នែក និងប្រព័ន្ធទឹកភ្នែក នៅថ្ងៃទី១៦ និង ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤។ អាស្រ័យហេតុនេះ សូម ឯកឧត្តម លោកជំទាវ លោក លោកស្រី ព្រមទាំងប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបជាព័ត៌មាន៕ ប្រភព៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
September 10, 2024 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ យោងតាមប្រភពពីគណនីហ្វេសប៊ុករបស់អ្នកសារព័ត៌មានក្នុងស្រុកបានឱ្យដឹងថា នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ម្សិលមិញនេះ នៅវេលាម៉ោង១២៖០០នាទី មានករណីកម្មករទូកនេសាទម្នាក់ បានធ្លាក់ទឹកសមុទ្របាត់ខ្លួន នៅចំណុចនិយាមកា Lat=10°17’07″N Long=103°09’19″E ខាងកើតផែកោះតាង ចម្ងាយ ០.៤១ ម៉ៃលិ៍ ។ +ម្ចាស់ទូកឈ្មោះ អ៊ុន បូច ភេទប្រុស អាយុ ៤១ឆ្នាំ រស់នៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង។ +នៅលើទូកមានមនុស្សចំនួន ៥នាក់៖ ១-ឈ្មោះ សេង បិន ភេទប្រុស អាយុ ៥៦ឆ្នាំ
September 10, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចេញផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤។ ក្រសួងធនធានទឹក បានឱ្យដឹងថា ខ្យល់មូសុងនិរតីដែលបក់មកលើសមុទ្រ Andaman នៅមានឥទ្ធិពល ខណៈសម្ពាធទាបគ្របដណ្ដប់លើឈូងសមុទ្រថៃ ភាគកណ្តាលនៃអាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងលើ ព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤៖ ១-តំបន់វាលទំនាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៥°C។ ខ្យល់បក់មកពីទិសនិរតី និងបស្ចិម មានល្បឿនមធ្យម ៤,៥ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ
September 10, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានគូសបញ្ជាក់តាមបណ្តេញសង្គមតេឡេក្រាម នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤នេះថា ក្នុងរយៈពេល ៧ថ្ងៃ ពីថ្ងៃទី០២ ខែកញ្ញា ដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ សាលាដំបូង និងអយ្យការអម សាលាដំបូងរាជធានីខេត្ត បានទទួលចាត់ការលើសំណុំរឿងករណីក្មេងទំនើងចំនួន ៣១ ករណី មានជនសង្ស័យចំនួន ១៦៦ នាក់ តុលាការបានធ្វើការឃាត់ខ្លួនជនសង្ស័យបាន ចំនួន ១២២ នាក់ ដែលពាក់ព័ន្ធនឹងបទ
September 9, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ មានប្រសាសន៍ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំនេះ តាមតួលេខបឋមមានទូកចូលរួមប្រណាំងសរុបជាង ៣០០ទូក និងប្រទីបចំនួន ៣៣។ ឯកឧត្តមមានប្រសាសន៍លើកឡើងបែបនេះក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិភាក្សាពីភារកិច្ចត្រូវត្រៀមលក្ខណៈរៀបចំព្រះរាជពិធី បុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ តំណាងក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន
September 9, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ យោងតាមការចេញផ្សាយរបស់ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្ដរជាតិ បានចេញ ផែនការណែនាំ ស្ដីពីការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤។ នៅក្នុងឆ្នាំ២០២៤ នេះ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រព្រឹត្តទៅ នៅថ្ងៃ១៤-១៥កើត និងថ្ងៃ១រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង ដើម្បីបើកឱកាសជូនប្រជារាស្ត្រ បានចូលរួមទស្សនាកម្សាន្ត សប្បាយរីករាយ
September 9, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានគូសបញ្ជាក់ថា ការដាក់ឱ្យអនុវត្តការឧបត្ថម្ភសាច់ប្រាក់ជូនសិស្សានុសិស្សក្នុងគ្រួសារមានបណ្ណសមធម៌ គឺដើម្បីបន្តផ្តល់ការលើកទឹកចិត្តឱ្យកុមារចុះឈ្មោះចូលរៀនបានទាន់ពេលវេលានៅដើមឆ្នាំ២០២៥ខាងមុខនេះ និងបន្តការសិក្សារហូតដល់ចប់មធ្យមសិក្សាចំណេះទូទៅរបស់ពួកគេ ដែលការឧបត្ថម្ភនេះមានវិសាលភាពគ្របដណ្តប់លើសិស្សានុសិស្ស ដែលជាសមាជិកគ្រួសារមានបណ្ណសមធម៌ និងកំពុងសិក្សានៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈចាប់ពីថ្នាក់បឋមសិក្សារហូតដល់ថ្នាក់មធ្យមសិក្សាទុតិយភូមិ។ ការលើកឡើងរបស់ឯកឧត្តម ជា សុមេធី បានធ្វើឡើងក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីការដាក់ឱ្យអនុវត្តការឧបត្ថម្ភសាច់ប្រាក់ជូនសិស្សានុសិស្សក្នុងគ្រួសារមានបណ្ណសមធម៌ នៃកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារនៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤នេះ។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ដើម្បីឱ្យសិស្សានុសិស្សក្នុងគ្រួសារមានបណ្ណសមធម៌អាចមកចុះឈ្មោះចូលរួមទទួលផលពីកម្មវិធីបានគ្រប់ៗគ្នា គឺទាមទារឱ្យមានការពង្រឹងបន្ថែមទាំងយន្តការគ្រប់គ្រង សមត្ថភាព ការផ្សព្វផ្សាយ ជាពិសេសកិច្ចសហប្រតិបត្តិការរវាងភាគីពាក់ព័ន្ធក៏ដូចជាក្រុមគោលដៅ ទើបអាចឈានទៅសម្រេចជោគជ័យបាន ហើយថាចំពោះវត្តមានរបស់អ្នកចូលរួមក្នុងសិក្ខាសលានៅថ្ងៃនេះ វាមិនមែនជាការចៃដន្យនោះទេ
September 9, 2024 - ព័ត៌មានជាតិ
ខេត្តរតនគិរី៖ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រូបសំណាកសត្វដំដីចំនួន៣ រួមមាន ដំរីឈ្មោល១ ដំរីញី១ និងកូនដំរី១ ត្រូវបានរដ្ឋបាលខេត្តរតនគិរី បានរៀបចំលើកដាក់នៅទីតាំងខាងត្បូងមាត់បឹងកន្សែង ដើម្បីត្រៀមស្វាគមន៍ភ្ញៀវទេសចរជាតិ អន្តរជាតិ។ ការរៀបចំលើករូបសំណាក់នេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្រោមវត្តមាន ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត និងលោកជំទាវ ព្រមទាំងឯកឧត្តម ជាអភិបាលរងខេត្ត និងប្រធានមន្ទីរពាក់ព័ន្ធមួយចំនួនផងដែរ។ សូមរលឹកថា
September 9, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា កាលពីវេលាម៉ោង ០៥និង០០នាទីព្រឹក ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ មានយុវវ័យ ប្រុស-ស្រី មួយក្រុម បានធ្វើសកម្មភាព វាយនិងយកដុំថ្មគប់លើ យុវវ័យមួយក្រុមទៀត បណ្ដាលឲ្យរងរបួស ចំនួន ០៦នាក់ (ប្រុស ០១នាក់ ស្រី ០៥នាក់) នៅចំណុចផ្លូវបេតុង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ តែនៅមិនអស់ចិត្ត ក្រុមជនសង្ស័យខាងលើនេះ បាននាំគ្នាទៅធ្វើសកម្មភាព វាយជនរងគ្រោះដល់ផ្ទះម្ដងទៀតយ៉ាងក្លាហានគ្មានសំចៃដៃ គ្មានខ្លាចក្រែងញញើតច្បាប់ ក្នុងវេលាម៉ោងប្រមាណ ០៦និង៣០នាទី ព្រឹកថ្ងៃដដែល
September 9, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អាពាហ៍ពិពាហ៍អនឡាញ ឬ Online Grooming គឺជាអំពើឆបោកបញ្ឆោតមនោសញ្ចេតនាស្នេហា លួងលោមជនរងគ្រោះនៅលើបណ្តាញអ៊ីនធឺណិត ដែលច្រើនកើតមានឡើងលើកុមារ ក្មេងជំទង់ និងករណីខ្លះបានកើតឡើងចំពោះមនុស្សវ័យចំណាស់ផងដែរ ដើម្បីកេងចំណេញបោកប្រាស់ហិរញ្ញវត្ថុពីជនរងគ្រោះ និងអាចឈានដល់ការចាប់ជម្រិត មនុស្សឃាត ជួញដូរគ្រឿងញៀន ចាប់រំលោភ ថតរូបភាព វីដេអូអាសអាភាសជាដើម។ ក្រុមជនខិលខូចប្រើវិធីសាស្រ្តឆបោក Online Grooming នៅលើបណ្តាញសង្គមដូចជា Facebook Tiktok Telegram Instagram និងកម្មវិធីហ្គេមអនឡាញមួយចំនួនផងដែរ ។ ខាងក្រោមនេះជាដំណាក់កាលសំខាន់ៗរបស់ក្រុមជនខិលខូចរៀបគម្រោងឆបោកជនរងគ្រោះ រួមមាន ៖ ១.
September 9, 2024












