Khmernote Media
  • ព័ត៌មានជាតិ

    ខេត្តកំពង់ចាម៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម​សន្តិបណ្ឌិត​ នេត​ សាវឿន​ ឧបនាយករដ្ឋមន្ត្រី​ ប្រធានក្រុម ការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម​ បានចាត់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឯកឧត្តម ហែម សុវត្តិ ប្រធាន ក្រុមការងាររាជរដ្ឋាភិបាល​ចុះមូលដ្ឋាន​ឃុំកោះសូទិន សហការជាមួយ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ដសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) ដឹកនាំដោយឯកឧត្តមបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធាន ក្រុមប្រឹក្សាភិបាល​សម្ព័ន្ធ​គ្រូពេទ្យ ស.ស.យ.ក​ ចុះពិនិត្យ

    September 7, 2024
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៉ី សុខឃី អគ្គស្នងការរងនគរបាលជាតិ បានអំពាវនាវដល់ភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ ត្រូវបន្ដចូលរួមអនុវត្តនូវគោលនយោបាយភូមិ ឃុំសង្កាត់ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល សំដៅចូលរួមថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព និងរបៀបរៀបរយនៅក្នុងសង្គម។ ក្នុងឱកាសអញ្ជើញជាអធិបតីភាពរួមគ្នាជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ក្នុងពិធីបិទវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន លើកទី៦៤ នៅខេត្តព្រះសីហនុ នារសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៉ី សុខឃី

    September 7, 2024
  • ព័ត៌មានជាតិ

    ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងចាប់ផ្តើមឱ្យយន្តហោះ ហោះហើរ​សាកល្បងរយៈពេលប្រាំថ្ងៃ ដើម្បីត្រៀមបើកប្រតិបត្តិ​ការ​ហោះហើរ​ពេញលេញ ក្នុងអំឡុងពាក់កណ្តាលឆ្នាំ ២០២៥។ ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលការ​ហោះហើរសាកល្បងនឹងធ្វើឡើងនៅថ្ងៃទី ៨ រហូតដល់ថ្ងៃទី១២ ខែកញ្ញានេះ។វាគឺជាប្រតិបត្តិការដើម្បីពិនិត្យមើលផ្នែកបច្ចេកទេ និងឧបករណ៍ចាំបាច់មួយចំនួន ជាពិសេសឧបករណ៍នាំផ្លូវ និងប្រព័ន្ធ​វិទ្យុទាក់ទងជាដើម។ ឯកឧត្តមបញ្ជាក់ថា Fly test នេះ មិនតិចដងទេ គឺត្រូវធ្វើច្រើនដង គេប្រើយន្តហោះតូចមួយត្រូវឧបករណ៍ពិសេសស​ម្រាប់​ហោះ​ចុះឡើង ដើម្បីធានាថា ឧបករណ៍ទាំងអស់នេះធ្វើការប្រកបដោយសុវត្ថិភាព។ សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាអាកាសយាន​ដ្ឋាន​ធំជាងគេនៅក្នុងប្រទេសកម្ពុជា ដែលមានលំដាប់ 4F

    September 7, 2024
  • ព័ត៌មានជាតិ

    ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ក្មេងទំនើងបង្ហោះម៉ូតូតាមផ្លូវសាធារណៈ បង្កការភ្ញាក់ផ្អើលប៉ះពាល់ដល់សណ្ដាប់ធ្នាប់សង្គម និងបង្កហានិភ័យដល់អ្នកដំណើរដទៃទៀត ត្រូវបានសមត្ថកិច្ចនគរបាលស្រុកបសេដ្ឋសហការ ឃាត់បានវេលាម៉ោង ២០៖៣០នាទី នៅចំណុចផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិព្រៃពាយ ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ ក្មេងទំនើងមានឈ្មោះ លន ផាលិ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរធ្វើការរោងចក្រ រស់នៅភូមិព្រៃជ្រលួជ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ មធ្យោបាយម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ សេរីឆ្នាំ២០២៤ ស្លាកលេខតាកែវ 1AD 9223 បាននាំយកមកអធិការដ្ឋានស្រុកបសេដ្ឋ យោងតាមការផ្ដល់ចម្លើយថាខ្លួនពិតជាបានធ្វើសកម្មភាពជិះបង្ហោះម៉ូតូតាមផ្លូវ

    September 7, 2024
  • ព័ត៌មានជាតិ

    ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល នៅពេលពេលជួបសំណេះសំណាលជាមួយមន្ត្រីសាលាស្រុក កាលពីថ្ងៃទី០៦​ ខែកញ្ញា ឆ្នាំ២០២៤ បានធ្វើការណែនាំដល់ ក្រុមហ៊ុនព្រៃគុប ខនស្ត្រាក់ សិន ក្រុមហ៊ុនទឹកស្អាត ង៉ែន និងក្រុមហ៊ុន លង្វែក វេឡុកម៉ិន វ៉តធើរសឹបផ្លាយ ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតក្នុងស្រុកពញាឮ ត្រូវធ្វើការដោះស្រាយជាបន្ទាន់ករណីផ្គត់ផ្គង់ទឹកមិនគ្រប់គ្រាន់ និងបញ្ហាទឹកកខ្វក់ជាដើម ត្រូវខិតខំពន្លឿនក្នុងការតបណ្ដាញទឹកស្អាតជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័សនៅតំបន់ដែលខ្លួនទទួលបានសិទ្ធក្នុងការផ្គត់ផ្គង់ទឹកស្អាតដែលមិនទាន់មានទឹកប្រើប្រាស់គ្រប់គ្រាន់។ ការងារចម្បងចំពោះមុខនៅពេលនេះ ឯកឧត្តមអភិបាលខេត្ត បានណែនាំ ឱ្យក្រុមហ៊ុនទឹកស្អាតត្រូវយកចិត្តទុកដាក់គិតគូរទៅលើការងារតបណ្ដាញទឹករងឱ្យបានច្រើន ដើម្បីធ្វើការតភ្ជាប់ទៅបណ្ដាញមេរួចបញ្ជូនទឹកស្អាតចូលដល់ផ្ទះប្រជាពលរដ្ឋតែម្ដង។ ក្រុមហ៊ុនត្រូវមានការប្ដេជ្ញាតាំងចិត្តខ្ពស់ ក្នុងការផ្តល់សេវាទឹកស្អាតជូនប្រជាពលរដ្ឋ ត្រូវខិតខំដោះស្រាយបញ្ហាប្រឈមរបស់ខ្លួនដែលជួបប្រទះ

    September 7, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ប្រជាពលរដ្ឋចំនួន២០០នាក់បានចេញដំណើរពីភ្នំពេញហើយនៅម៉ោង៤ទាបភ្លឺព្រឹកថ្ងៃសៅរ៍ ទី៧កញ្ញានេះ ឆ្ពោះទៅខេត្តត្បូងឃ្មុំ ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី។ នេះគឺជាដំណើរទស្សនកិច្ចក្រុមទី១ នៅក្នុងគម្រោងដែលបង្កើតឡើងដោយសម្តេចធិបតីហ៊ុនម៉ាណែតដែលផ្តល់ភារកិច្ចអោយក្រសួងព័ត៌មានសម្របសម្រួលរៀបចំនៅរាល់ចុងសប្តាហ៍ពីដើមខែកញ្ញារហូតដល់ចុងឆ្នាំ២០២៤។ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានថ្មីៗនេះថា ការរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ សម្រាប់ជូនប្រជាពលរដ្ឋនូវបទពិសោធន៍ទស្សនកិច្ចមួយដែលផ្តល់នូវភាពសប្បាយរីករាយ បង្កើតភាពស្និទ្ធស្នាលនិងសាមគ្គីភាពជាជាតិកម្ពុជាតែមួយ ផ្តល់ចំណេះដឹងបន្ថែមស្តីពីភូមិសាស្ត្រតំបន់ភូមិភាគឦសាន ទីតាំងនិងបង្គោលព្រំដែន អំពីការគ្រប់គ្រងតំបន់ក្រវាត់ព្រំដែនដោយធានាការការពារអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដី និងអំពីស្ថានភាពសំខាន់ៗពាក់ព័ន្ធនឹងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មានបានអោយដឹងថា អ្នកចូលរួមក្នុងដំណើរទស្សនកិច្ចនេះត្រូវបានផ្តល់ជូននូវមធ្យោបាយដឹកជញ្ជូនរួមទៅវិញទៅមកដោយឥតគិតថ្លៃ។ ផ្តល់ជូនអាហារ ៣ពេល និងភេសជ្ជៈ ដោយឥតគិតថ្លៃនៅអំឡុងពេលធ្វើដំណើរកម្សាន្តនេះ។ ទស្សនកិច្ចនេះជាទស្សនកិច្ចបើកទូលាយសម្រាប់សាធារណជនទូទៅទាំងអស់ ហើយបន្ទុកចំណាយគឺជាការឧបត្ថម្ភដោយ សម្ដេចធីបតី ហ៊ុន ម៉ាណែត

    September 7, 2024
  • ព័ត៌មានជាតិ

    ខេត្តកំពត៖ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា នៅរសៀលថ្ងៃសុក្រ ៤កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឲ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ៦០នាក់ ក្នុងនោះមានស្រី ១៥នាក់។ ជនជាតិវៀតណាមទាំងនេះ ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ (Call

    September 6, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ មូលនិធិគន្ធបុប្ផាកម្ពុជា បានឱ្យដឹងថា មន្ទីរពេទ្យគន្ធបុប្ផា បានព្យាបាលកុមារដែលមានជំងឺធ្ងន់ធ្ងរដែលបានសម្រាក នៅមន្ទីរពេទ្យចំនួន ៨១ ៨៥៥ ករណី ក្នុងរយៈពេល ៦ខែដំបូង នៃឆ្នាំ២០២៤។ លោកគ្រូ-អ្នកគ្រូពេទ្យនៃមន្ទីរពេទ្យគន្ធបុប្ផា បានខិតខំផ្ដល់ការពិនិត្យ និងព្យាលបាលជំងឺប្រកបដោយគុណភាពដល់កុមារគ្រប់ៗរូប។ សូមចូលរួមបរិច្ចាគតាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាក្នុងការបន្តបេសកកម្មសង្រ្គោះជីវិតមាតា ទារក និងកុមារនៅកម្ពុជា ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនរើសអើង។ ដើម្បីចូលរួមរក្សានូវស្នាដៃដ៏ធំធេងរបស់ឯកឧត្តម វេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ សូមចុចតំណខាងក្រោមនេះ៖ – រៀល: https://link.payway.com.kh/n3100462b

    September 6, 2024
  • ព័ត៌មានជាតិ

    ខេត្តកែប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ព្រឹត្តិការណ៍កីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ នឹងធ្វើឡើងនៅរាជធានី និងខេត្តចំនួន៤ ក្នុងនោះ ខេត្តកែប នឹងត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាទ្រីយ៉ាត្លុង ដែលនឹងចាប់ផ្តើមពីថ្ងៃ៣១ ខែតុលា ដល់០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ លើទីតាំងឆ្នេរអង្កោល នៃស្រុកដំណាក់ចង្អើរ ខេត្តកែប ហើយការរត់ភ្លើងគប់ នឹងធ្វើឡើងនៅថ្ងៃទី៥ ខែតុលា។ នេះបើតាមការបញ្ជាក់ពី ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ក្នុងកិច្ចប្រជុំពិភាក្សាលើការត្រៀមរៀបចំកម្មវិធីរត់ភ្លើងគប់ និងការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ ក្រោមអធិបតីយភាព ឯកឧត្តម វ៉ាត់ ចំរើន

    September 6, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ យោងតាមអនុក្រឹត្យ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំ និងវាយតម្លៃក្នុងការផ្តល់គោរមងារឧកញ៉ា និងការបញ្ចប់គោរមងារឧកញ៉ា ចុះថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ បានបញ្ជាក់ឱ្យដឹងថា គោរមវន្ត ដែលមានទទួលបានគោរមងារជា «លោកអ្នកឧកញ៉ា», «អ្នកឧកញ៉ា» និង «ឧកញ៉ា» ត្រូវមានកាតព្វកិច្ច ប្រាក់វិភាគទានប្រចាំឆ្នាំ ជូនដល់រាជរដ្ឋាភិបាល។ ក្នុងមាត្រា២៤ គោរមវន្ត ត្រូវបង់ប្រាក់វិភាគទានប្រចាំឆ្នាំ ជូនដល់រាជរដ្ឋាភិបាលដូចខាងក្រោម៖ – លោកអ្នកឧកញ៉ា៖ ៤០០ ០០០ ០០០ (បួនរយលាន) រៀលក្នុងមួយឆ្នាំ (ប្រហែល១០ម៉ឺនដុល្លារ)

    September 6, 2024