Khmernote Media
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា បន្ទាប់ពីបានសិក្សានៅក្នុងថ្នាក់រៀន ស្តីពីការអប់រំបេតិកភណ្ឌ អស់រយៈពេលជាច្រើនខែមក សិស្សានុសិស្សនៃវិទ្យាល័យហ៊ុន សែន ប្រាសាទបាគង ខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤នេះ បានធ្វើទស្សនកិច្ចសិក្សានៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ។ អាជ្ញាធរជាតិអប្សរា បានរៀបចំឱ្យមានដំណើរទស្សនកិច្ចរបស់សិស្សានុសិស្សនេះ ក្នុងគោលបំណង ធ្វើការតម្រង់ទិសដល់យុវជន ក្រោយពេលបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ដើម្បីកិច្ចការងារស្រាវជ្រាវអំពីប្រវត្តិសាស្ត្រមុនឈានទៅសិក្សានៅឧត្តមសិក្សា ជាពិសេសពួកគេភាគច្រើនរស់នៅក្នុងតំបន់បេតិកភណ្ឌ ត្រូវតែសិក្សាស្វែងយល់ឱ្យបានច្បាស់អំពីតម្លៃវប្បធម៌ និងបេតិកភណ្ឌជាតិ ដើម្បីជាអ្នកបន្តវេន និងថែរក្សាសម្បត្តិវប្បធម៌ទាំងនោះនាពេលអនាគត។ នេះជាដំណើរទស្សនកិច្ចលើកទី២ហើយ បន្ទាប់ពីដំណើរទស្សនកិច្ចលើកទី១ សិស្សានុសិស្សបានទៅទស្សនកិច្ចការធ្វើកំណាយស្រាវជ្រាវនៅតំបន់ភ្នំបូក។ ជាបន្តបន្ទាប់អាជ្ញាធរជាតិអប្សរា និងបន្តរៀបចំដំណើរទស្សនកិច្ចទៅកាន់ប្រាសាទបុរាណជាច្រើនទៀតក្នុងតំបន់រមណីយដ្ឋានអង្គរ។ សូមជម្រាបថា ជារៀងរាល់ឆ្នាំអាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការមរតកវប្បធម៌

    September 6, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្នុងរយៈពេលមួយសប្ដាហ៍ ចាប់ពីថ្ងៃទី២៦ ខែសីហា ដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤​កន្លង​ទៅនេះ កម្ពុជាមានទេសចរជាតិប្រមាណ ២៨២ ៣០០នាក់ និង​ទេសចរបរទេសប្រមាណ ៤៤ ៦០០នាក់ បានធ្វើដំណើរកម្សាន្ត​នៅ​បណ្តារមណីយដ្ឋាននានា។ ប្រភពដដែលបន្តថា ក្នុងរយៈពេលដូចគ្នានេះដែរ សម្រាប់បណ្ណចូល​ទស្សនាតំបន់រមណីយដ្ឋានអង្គរដែលបានលក់ជូន​ភ្ញៀវទេសចរ​បរទេសសរុបចំនួន ១០ ៩៥៦បណ្ណ និងទទួលបានចំណូលសរុប ៥០៥ ៧០២ដុល្លារអាមេរិក។ ដោយឡែកចំពោះជើងហោះហើរអន្តរជាតិចូលមកកាន់ប្រទេសកម្ពុជាវិញសរុប ៤៥០ ជើងហោះហើរ ក្នុងនោះអាកាសយាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញមានចំនួន ៣៤០ ជើងហោះហើរ,

    September 6, 2024
  • ព័ត៌មានជាតិ

    រាជធាណីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សែនក្រអូប០១ គឺជាពូជស្រូវស្រាល មិនប្រកាន់រដូវ ដែលបន្សុទ្ធ និងបញ្ចេញដោយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (កាឌី) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅចុងឆ្នាំ២០១៩។ នៅចុងឆ្នាំ២០២៣ ពូជស្រូវសែនក្រអូប០១ បានទទួលពានរង្វាន់មាសពីប្រទេសចិន ដោយសារលក្ខណៈពិសេស ដូចជា ក្លិនក្រអូប គុណភាពអង្ករល្អ វែងរលូន និងបាយទន់ឆ្ងាញ់ពិសារ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនាពេលថ្មីៗមកនេះ បានលើកទឹកចិត្តប្រជាកសិករឱ្យងាកមកដាំពូជស្រូវសែនក្រអូប០១ ដោយសារពូជនេះ ផ្ដល់ទិន្នផលខ្ពស់ និងជាពិសេស វាមានតម្លៃខ្ពស់នៅលើទីផ្សារជាតិ និងអន្តរជាតិ។ គួរបញ្ជាក់ថាពូជស្រូវសែនក្រអូប០១

    September 6, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម វ៉ាត់ ចំរើន អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មការចំពោះកិច្ចរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចធិបតី បានប្រកាសជាផ្លូវការហើយថា ប្រាក់រង្វាន់លើកទឹកចិត្ត សម្រាប់ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចធិបតី លើកទី១ ឆ្នាំ២០២៤ គឺមេដាយមាសផ្នែកប្រយុទ្ធអាជីព ទទួលបាន ៣០០០ដុល្លារ ខណៈកីឡាករ កីឡាការិនីឆ្នើមៗ ក្នុងចំណោម១៤វិញ្ញាសានឹងទទួលបានពានរង្វាន់ពិសេសអមដោយរង្វាន់ម៉ូតូថ្មី១គ្រឿង ក្នុងតម្លៃត្រឹម ៣០០០ដុល្លារ។ នេះជាការបញ្ជាក់ជូនរបស់ឯកឧត្តម វ៉ាត់ ចំរើន នៅក្នុងបទសម្ភាសន៍មួយ នៅល្ងាចថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។ ឯកឧត្តម

    September 6, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤។ ក្រសួងធនធានទឹក បានឱ្យដឹងថា ព្យុះទី១១ ឈ្មោះយ៉ាកជី (Yagi) បានវិវត្តន៍ទៅជាព្យុះស្ឃរា នឹងមានឥទ្ធិពលលើខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រ Andaman ខណៈសម្ពាធទាប គ្របដណ្ដប់លើឈូងសមុទ្រថៃ ភាគកណ្តាលនៃអាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤៖ ១-តំបន់វាលទំនាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៤°C។ ខ្យល់បក់ មកពីទិសនិរតី និងពាយ័ព្យ មានល្បឿនមធ្យម ៥,៥ម៉ែត្រ/វិនាទី។

    September 6, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០២៤ នេះបានលើកឡើងថា បេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានពង្រីកស្នាក់ការកណ្តាល និងសាខារបស់ខ្លួនបានចំនួន ៣៦ទីតាំងហើយនៅទូទាំងប្រទេសសម្រាប់ប្រតិបត្តិការងារ និងបម្រើសេវាកម្មជូនដល់សាធារណជន។ ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់ថា យន្តការក្នុងការពង្រីកសាខា របស់ ប.ស.ស. នេះគឺស្របតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពីគោលនយោបាយពង្រីកវិសាលភាពសេវា ប.ស.ស. របស់រដ្ឋ ធ្វើយ៉ាងណាសេវាសាធារណៈមួយនេះទៅកាន់តែជិតដល់មូលដ្ឋានប្រជាពលរដ្ឋនៅទូទាំងប្រទេស ដើម្បីផ្តល់ភាពងាយស្រួលដល់ពលរដ្ឋចុះជាសមាជិកឱ្យបានគ្រប់ៗគ្នា។ ឯកឧត្តមរដ្ឋលេខាធិការបានបន្ថែមផងដែរថា

    September 5, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ យោងតាមការចេញផ្សាយរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបំភ្លឺព័ត៌មានករណីរថយន្តម៉ាក ឡង់គ្រីស័រ (LAND CRUISER) បើកគេចពីគោលដៅអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិស្រវឹង បង្កគ្រោះថ្នាក់ចរាចរណ៍ នៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង០០៖១០នាទី នៅចំណុចមុខធនាគារវ៉ូរី លើមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតនៅភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងបង្កដោយរថយន្ត០១គ្រឿង ម៉ាកឡង់គ្រីស័រ (LAND CRUISER) ពណ៌ស

    September 5, 2024
  • ព័ត៌មានជាតិ

    ខេត្តកំពត៖ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ យោងតាមការចេញផ្សាយរបស់ មន្ទីរព័ត៌មានខេត្តកំពត បានឱ្យដឹងថា ប្រធានមន្ទីរទេសចរណ៍ លោក សយ ស៊ីណុល បានប្រាប់ឱ្យដឹងថា យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល បានសម្រេចរៀបចំពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣នៅខេត្តកំពត ដោយបានកំណត់យកថ្ងៃទី១៣, ១៤ និង១៥ខែធ្នូ ឆ្នាំ២០២៤ខាងមុខនេះ។ លោកប្រធានមន្ទីរបានបន្តថា សម្រាប់មហាព្រឹត្តិការណ៍បុណ្យសមុទ្រឆ្នាំ២០២៤នេះ ក្រសួងនៅមិនទាន់បង្ហើបឱ្យដឹងលម្អិតថាមានកម្មវិធីទាក់ទាញច្រើនប៉ុណ្ណានោះទេ លោកត្រឹមតែដឹងថា ក្រសួងនឹងធ្វើព្រឹត្តិការណ៍ឆ្នាំនេះឱ្យធំ ល្អ ប្លែក និងទាក់ទាញជាងបុណ្យសមុទ្រឆ្នាំមុនៗ ដោយក្រសួងនឹងបង្កើតឱ្យមានសកម្មភាពកម្សាន្តសប្បាយ ការតាំងបង្ហាញទាំងលើអាកាស លើទឹក និងនៅលើគោក ការផ្សព្វផ្សាយតំបន់សក្តានុពលទេសចរណ៍របស់ខេត្ត និងកម្ពុជាទៅកាន់ពិភពលោក ក្នុងគោលបំណងទាក់ទាញភ្ញៀវជាតិ

    September 5, 2024
  • ព័ត៌មានជាតិ

    ខេត្តកំពត៖ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តកំពត បានឱ្យដឹងថា ការសាងសង់ប្រាសាទមាសលោកជំទាវម៉ៅ នៅលើកំពូលភ្នំទ្វារ ស្ថិតក្នុងភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត (ទល់មុខអាស្រមចាស់) បានប្រមាណជា ៧០ភាគរយហើយគិតមកត្រឹមថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤នេះ។ នៅក្នុងគម្រោងនៃការសាងសង់ប្រាសាទមាស លោកជំទាវម៉ៅ គឺមានការស្ថាបនាផ្លូវឡើងសម្រាប់រថយន្ត ផ្លូវឡើងដោយជណ្តើរកាច់សម្រាប់ពលរដ្ឋ និងភ្ញៀវទេសចរអាចធ្វើដំណើរដោយថ្មើរជើងឡើងទៅលើប្រាសាទ ហើយជណ្តើរនេះក៏ជាកន្លែងដែលមានទេសភាពធម្មជាតិស្រស់ស្អាតសម្រាប់ថតរូបផងដែរ ក្នុងនោះក៏មានការរៀបចំណតរថយន្តទាំងផ្នែកខាងក្រោម និងខាងលើភ្នំ ការរៀបចំសាងសង់បន្ទប់ទឹក និងបំពាក់ភ្លើងបំភ្លឺផ្លូវ ក៏ដូចជាភ្លើងលម្អប្រសាទមាសលោកជំទាវម៉ៅផងដែរ៕ ប្រភព៖ មន្ទីរព័ត៌មានខេត្តកំពត

    September 5, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានលើកឡើងថា គិតមកដល់ពេលនេះ មានប្រជាពលរដ្ឋជាង៤០ម៉ឺននាក់បានចូលរូមជាមួយមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន។ ការលើកឡើងរបស់សម្តេចធិបតីនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនសិស្សមេធាវី និងសិក្ខាកាមមេធាវី នៃគណៈមេធាវី នៃ ព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ ២០២៤ នៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិ ជ្រោយចង្វារ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា៖ «ឥឡូវប្រជាពលរដ្ឋជាង៤០ ម៉ឺននាក់ ហើយក្នុងមួយថ្ងៃចូល១ម៉ឺន ឬ២ម៉ឺននាក់បានចូលរួមជាមួយមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ហើយខ្ញុំមិនថាអ្វីទេបងប្អូនដែលចង់ចូលរួមកសាងបន្តបន្ទាប់ ខ្ញុំមិនថាអ្វីទេ»។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានថ្លែងបញ្ជាក់ថា

    September 5, 2024