ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ប្រាសាទមាសលោកជំទាវម៉ៅ «លោកយាយម៉ៅ» លើកំពូលភ្នំទ្វារសាងសង់ជិតរួចរាល់ហើយ

    BY Khmernote Media September 5, 2024
    ប្រាសាទមាសលោកជំទាវម៉ៅ «លោកយាយម៉ៅ» លើកំពូលភ្នំទ្វារសាងសង់ជិតរួចរាល់ហើយ

    ខេត្តកំពត៖ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តកំពត បានឱ្យដឹងថា ការសាងសង់ប្រាសាទមាសលោកជំទាវម៉ៅ នៅលើកំពូលភ្នំទ្វារ ស្ថិតក្នុងភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត (ទល់មុខអាស្រមចាស់) បានប្រមាណជា ៧០ភាគរយហើយគិតមកត្រឹមថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤នេះ។

    នៅក្នុងគម្រោងនៃការសាងសង់ប្រាសាទមាស លោកជំទាវម៉ៅ គឺមានការស្ថាបនាផ្លូវឡើងសម្រាប់រថយន្ត ផ្លូវឡើងដោយជណ្តើរកាច់សម្រាប់ពលរដ្ឋ និងភ្ញៀវទេសចរអាចធ្វើដំណើរដោយថ្មើរជើងឡើងទៅលើប្រាសាទ ហើយជណ្តើរនេះក៏ជាកន្លែងដែលមានទេសភាពធម្មជាតិស្រស់ស្អាតសម្រាប់ថតរូបផងដែរ ក្នុងនោះក៏មានការរៀបចំណតរថយន្តទាំងផ្នែកខាងក្រោម និងខាងលើភ្នំ ការរៀបចំសាងសង់បន្ទប់ទឹក និងបំពាក់ភ្លើងបំភ្លឺផ្លូវ ក៏ដូចជាភ្លើងលម្អប្រសាទមាសលោកជំទាវម៉ៅផងដែរ៕

    ប្រភព៖ មន្ទីរព័ត៌មានខេត្តកំពត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay