Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី៤ ខែកញ្ញាឆ្នាំ២០២៤។​ ក្រសួងធនធានទឹក បានឱ្យដឹងថា ព្យុះទី១១ ឈ្មោះយ៉ាកជី(Yagi) នៅបន្តមានឥទ្ធិពលលើខ្យល់មូសុងនិរតីដែលបក់លើសមុទ្រ Andaman ខណៈសម្ពាធទាប គ្របដណ្ដប់លើឈូងសមុទ្រថៃ ភាគកណ្តាលនៃអាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី៤ ខែកញ្ញា ដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤៖ ១-តំបន់វាលទំនាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៤°C។ ខ្យល់បក់ មកពីទិសនិរតី និងបស្ចិម មានល្បឿនមធ្យម ៣,៥ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់

    September 4, 2024
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប​៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិខេត្តសៀមរាប បានឱ្យដឹងថា បន្ទាប់ពីគ្រឹះស្ថានអង្គរ មិនតម្រូវឱ្យថតរូប និងព័ត៌មានផ្ទាល់ខ្លួនរបស់ភ្ញៀវទេសចរអន្តរជាតិ សម្រាប់ការទិញសំបុត្រចូលទស្សនាប្រាសាទរយៈពេល ០១ថ្ងៃ គ្រឹះស្ថានអង្គរ ក៏នឹងគ្រោងដាក់ម៉ាស៊ីនលក់សំបុត្រ នៅជិតទីតាំងប្រាសាទ ដែលភ្ញៀវទេសចរអន្តរជាតិ អាចទិញសំបុត្រដោយខ្លួនឯងបាន និងជ្រើសរើសក្រុមប្រាសាទ ដែលពួកគេចង់ទស្សនា។ នេះបើតាមការឱ្យដឹងពី ឯកឧត្ដម លី សែ អគ្គនាយកគ្រឹះស្ថានអង្គរ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤។ ឯកឧត្ដម លី សែ បញ្ជាក់ថា ម៉ាស៊ីនស្វ័យប្រវត្តិនេះ ដើម្បីងាយស្រួលដល់ឱ្យភ្ញៀវទេសចរដែលមិនបានទិញសំបុត្រតាមអនឡាញ ឬទិញនៅគ្រឹះស្ថានអង្គរ ដែលគ្រោងនឹងចាប់ពីដើមខែតុលាខាងមុខនេះ។ សម្រាប់គម្រោងនេះដែរ ជាឧទាហរណ៍

    September 3, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថា ថ្មីៗនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានស្រាវជ្រាវឃើញថា មានគណនីតាមបណ្តាញទំនាក់ទំនងសង្គមមួយចំនួន បានបង្ហោះផ្សព្វផ្សាយ និងចែកចាយបន្ត នូវតំណរភ្ជាប់បោកបញ្ឆោត ឬការផ្សាយពាណិជ្ជកម្មបោកបញ្ឆោត អំពីការលក់នាឡិការ Smart Watch S9 ដែលមានតម្លៃថោកជាងទីផ្សារច្រើន។ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបន្តថា ការផ្សាយពាណិជ្ជកម្មនេះ ក្នុងគោលបំណងបោកបញ្ឆោត និងទាក់ទាញដល់អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមខាងលើ ឱ្យមានការចាប់អារម្មណ៍ ដើម្បីធ្វើការបំពេញនូវព័ត៌មានផ្ទាល់ខ្លួន ដែលជាហេតុបណ្ដាលឱ្យជនឆ្លៀតឱកាស អាចយកព័ត៌មានផ្ទាល់ខ្លួននេះ ទៅប្រើប្រាស់ក្នុងគោលបំណងទុច្ចរិតណាមួយ ឬបន្ទាប់ធ្វើការបញ្ជាទិញរួចរាល់ ហើយពុំទទួលបានឥវ៉ាន់។ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹកដល់សាធារណជន ដែលប្រើប្រាស់បណ្តាញសង្គមនានា សូមប្រុងប្រយ័ត្ន និងពិនិត្យអោយបានច្បាស់លាស់ទៅលើការផ្សព្វផ្សាយពាណិជ្ជកម្មអ្វីមួយ

    September 3, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មាន បានឱ្យដឹងថា នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៤ សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ចូលរួមគោរពវិញ្ញាណក្ខន្ធសពសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល នៅគេហដ្ឋាននៃសព ស្ថិតនៅផ្ទះលេខ៨៣ ផ្លូវសុកហុក (១០៧) កែងនឹងវិថីហ្សូសិបប្រូសទីតូ (២១៤) សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។ សូមជម្រាបថា សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល សមាជិករដ្ឋសភា ឧបនាយករដ្ឋមន្ត្រី

    September 3, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានឲ្យដឹងនៅរសៀលថ្ងៃទី២ ខែកញ្ញានេះថា ប្រជាពលរដ្ឋនិងយុវជនបានផុលផុសចុះឈ្មោះដើម្បី ចូលរួមក្នុងដំណើរទស្សនកិច្ចទិសឦសាន ដោយឥតគិតថ្លៃ ហើយរហូតមកទល់ពេលនេះមានចំនួនជាង ៧០០នាក់ហើយ។ ការចុះឈ្មោះនេះ ធ្វើឡើងតាមរយៈអនឡាញ ដោយស្កេន QR Code ។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មានបានអោយដឹងថា អនុវត្តតាមការសម្រេចដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងព័ត៌មានក្នុងនាមជាអ្នកសម្របសម្រួល មានកិត្តិយសបានរៀបចំដំណើរទស្សនកិច្ចទិសឦសានដោយឥតគិតថ្លៃ នឹងធ្វើឡើងនៅរៀងរាល់ ថ្ងៃសៅរ៍ ដោយចាប់ផ្តើមពីថ្ងៃទី៧ ខែកញ្ញា រហូតដល់ចុងឆ្នាំ២០២៤

    September 3, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងមុខតំណែង លោកអ្នកឧកញ៉ា មហាភក្តី គង់ បញ្ញា ជា «ទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការទូទៅ អមក្រសួងព្រះបរមរាជវាំង»។ ការត្រាស់បង្គាប់តែងតាំងនេះ ធ្វើឡើងបន្ទាប់ពីមានសំណើក្រាបបង្គំទូលថ្វាយរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។ ខាងក្រោមនេះជាព្រះរាជក្រឹត្យព្រះមហាក្សត្រ៖ ប្រភព៖ ក្រសួងព័ត៌មាន

    September 2, 2024
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា បានចេញសេចក្ដីជូនដំណឹង ស្ដីពីហានិភ័យផ្សេងៗដែលអាចកើតឡើងជាយថាហេតុ នារដូវវស្សានៅរមណីយដ្ឋានអង្គរ។ អាជ្ញាធរជាតិអប្សរា សូមជូនដំណឹងដល់សាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទាំងអស់មេត្តាជ្រាបថា តាមរយៈសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ស្តីពីស្ថានភាពធាតុ អាកាសនៅព្រះរាជាណាចក្រកម្ពុជា កម្ពុជាកំពុងទទួលរងនូវឥទ្ធិពលខ្យល់មួយចំនួន ដែលបង្កឱ្យមានភ្លៀងធ្លាក់ ជញ្ជ្រំ ផ្គរ រន្ទះ លាយឡំ ជាមួយខ្យល់កន្ត្រាក់ ដែលជាហេតុបណ្តាលឱ្យដីជ្រោយ ងាយរលំ ឬបាក់មែកឈើនានា ជាយថាហេតុ នៅតាមទីតាំងមួយចំនួននៃរមណីយដ្ឋានអង្គរ។ ក្នុងន័យនេះ អាជ្ញាធរជាតិអប្សរា សូមអំពាវនាវដល់សាធារណជន ភ្ញៀវទេសចរជាតិ-អន្តរជាតិ

    September 2, 2024
  • ព័ត៌មានជាតិ

    រាជាធានីភ្នំពេញ៖ នៅថ្ងៃទី០២​ ខែកញ្ញា ឆ្នាំ២០២៤ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ផ្តល់គោរមងារ ឧកញ៉ា មហាមន្ត្រី គុយ សុផល ជា «សម្តេច» និងតែងតាំងជា «ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង» ។ ការត្រាស់បង្គាប់តែងតាំងនេះ ធ្វើឡើងបន្ទាប់ពីមានសំណើក្រាបបង្គំទូលថ្វាយរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។ ខាងក្រោមនេះជាព្រះរាជក្រឹត្យព្រះមហាក្សត្រ៖ ប្រភព៖ ក្រសួងព័ត៌មាន – Ministry of

    September 2, 2024
  • ព័ត៌មានជាតិ

    ខេត្តកំពត៖ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តកំពត បានឱ្យដឹងថា មួយសប្តាហ៍ចុងក្រោយនៃខែសីហា ឆ្នាំ២០២៤ ចំនួនភ្ញៀវទេសចរបានមកលេងកម្សាន្តនៅក្នុងខេត្តកំពតមានកំណើនខ្ពស់ បើប្រៀបធៀបនឹងបណ្តាសប្តាហ៍កន្លងទៅ ពិសេសក្រោយពេលនាឡិកាខ្នាតធំ និងខ្ពស់ជាងគេសម្រាប់កម្ពុជានៅក្នុងក្រុងកំពត ដំឡើងរួចរាល់កាលពីថ្ងៃទី២៩ ខែសីហាកន្លងទៅនេះ។ លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានប្រាប់ឱ្យដឹងថា ចាប់ពីថ្ងៃទី២៦ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលបានមកលេងកម្សាន្តក្នុងខេត្តកំពតមានចំនួន ៤៣.៨៤០នាក់ ដែលបរិមាណនេះមានការកើនឡើងខ្ពស់ ពិសេសចន្លោះក្រោយពីការស្ថាបនានាឡិកាខ្នាតធំសម្រេចរួចរាល់។ លោកប្រធានមន្ទីរបានបន្តថា លទ្ធផលពោរពេញដោយមោទកភាពនេះ គឺអាស្រ័យលើការដឹកនាំដ៏ប៉ិនប្រសប់ និងភាពច្នៃប្រឌិតខ្ពស់របស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត រហូតធ្វើឱ្យខេត្តកំពតរីកចម្រើនលើគ្រប់វិស័យយ៉ាងឆាប់រហ័ស។

    September 2, 2024
  • ព័ត៌មានជាតិ

    ខេត្តពោធិ៍សាត់៖ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តពោធិ៍សាត់ បានចេញសេចក្ដី បដិសេធព័ត៌មាន ផ្សព្វផ្សាយតាមបណ្តាញសង្គមរបស់គណនីហ្វេសបុក និងគណនីហ្វេសប៊ុកផេកមួយចំនួន ពាក់ព័ន្ធនឹងផ្ទះបណ្តែតទឹកនៅឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលបានផ្សព្វផ្សាយព័ត៌មានមិនពិត ញុះញង់ មួលបង្កាច់ បង្ខូចកិត្តិយសថ្នាក់ដឹកនាំ ដោយបានយករូបភាពចាស់ៗកាលពី៤ឆ្នាំមុន មកធ្វើការផ្សព្វផ្សាយឡើងវិញ។ រដ្ឋបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា កាលពីពេលថ្មីៗនេះ មានការផ្សព្វផ្សាយតាមបណ្តាញព័ត៌មានសង្គមរបស់គណនីហ្វេសបុក និងគណនី ហ្វេសបុកផេកមួយចំនួន ពាក់ព័ន្ធនឹងផ្ទះបណ្តែតទឹកនៅឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ពាក់ព័ន្ធករណីនេះ រដ្ឋបាលខេត្តពោធិ៍សាត់ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន និងបណ្តាញ ផ្សព្វផ្សាយព័ត៌មានទាំងអស់ឲ្យបានជ្រាបថា ការចុះផ្សាយព័ត៌មានខាងលើ

    September 2, 2024