Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងមុខងារសាធារណៈ បានឱ្យដឹងថា នៅថ្ងៃទី០១ ខែកញ្ញាម្សិលមិញនេះ ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅមត្តេយ្យសិក្សាទាំង ២វេន រយៈពេល ១ថ្ងៃពេញ នៅមណ្ឌលប្រឡងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលមានបេក្ខជនចូលរួមប្រមាណ ១០,៥១១អង្គ/នាក់ (ស្រី ៩,០៤៣នាក់) បានបញ្ចប់ទៅដោយរលូន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ជាទីបំផុត។ សន្លឹកកិច្ចការរបស់បេក្ខជនចូលរួមការប្រឡងប្រជែងជ្រើសរើសគ្រូមត្តេយ្យសិក្សា (វិញ្ញាសាសរសេរលើកទី១) ត្រូវបានរៀបចំខ្ចប់ដោយសម្ងាត់ ហើយដាក់តម្កល់ក្នុងបន្ទប់មានសុវត្ថិភាពបំផុត ក្រោមការឃ្លាំមើលពីអង្គភាពប្រឆាំងអំពើពុករលួយ និងក្រុមការងារត្រួតពិនិត្យ និងវាយតម្លៃការប្រឡងប្រជែង ព្រមទាំងមានការចូលរួមពីអ្នកសង្កេតការណ៍តំណាងសាកលវិទ្យាល័យ និងសាធារណជនដាក់ពាក្យស្ម័គ្រចិត្តផងដែរ។ សូមថ្លែងអំណរគុណ ដល់ក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមធ្វើឱ្យការប្រឡងប្រជែងបញ្ចប់ដោយរលូន តាមការគ្រោងទុក ៕ ប្រភព៖ ក្រសួងមុខងារសាធារណៈ Ministry

    September 2, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា សម្តេចចៅហ្វាវាំង គង់ សំអុល សមាជិករដ្ឋសភា, ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង បានទទួលមរណភាព នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៨៖៣៥នាទីព្រឹក ក្នុងជន្មាយុ៩៤ឆ្នាំ ដោយជរាពាធ។ បើយោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងព្រះបរមរាជវាំង សូមជម្រាបជូន សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី មេត្តាជ្រាបថា សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់

    September 2, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន​ បានឱ្យដឹងថា នៅរសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤ម្សិលមិញនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះពិនិត្យមើលការបំពេញការងាររបស់មន្ត្រី ពិសេសការដាក់ឱ្យដំណើរការប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលព្រះរាជាណាចក្រកម្ពុជា (Cambodia e-Arrival) នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ប្រព័ន្ធអេឡិចត្រូនិក Cambodia e-Arrival បង្កភាពងាយដល់អ្នកដំណើរគ្រប់ជាតិសាសន៍ និងនៅគ្រប់ទីកន្លែង អាចចូលទៅបំពេញព័ត៌មានជាមុន នៅក្នុងប្រអប់សលាកបត្រអន្តោប្រវេសន៍ (រួមទាំងពាក្យស្នើសុំទិដ្ឋាការពេលមកដល់) ទម្រង់លិខិតរាយការណ៍គយ និងទម្រង់លិខិតប្រកាសសុខភាពនៅក្នុងប្រព័ន្ធ Cambodia e-Arrival។ ក្នុងនោះ លោកអ្នក មិនចាំបាច់ចំណាយពេលវេលាបំពេញឯកសារដោយដៃ នៅពេលមកដល់ច្រកទ្វារអន្តរជាតិកម្ពុជា (ផ្លូវអាកាស)

    September 2, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤។ ក្រសួងធនធានទឹក បានឱ្យដឹងថា ខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រ Andaman មានសម្ពាធទាប គ្របដណ្ដប់លើឈូងសមុទ្រថៃ ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង មានឥទ្ធិពលខ្លាំងមកលើ ព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី២ ខែកញ្ញា ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤៖ ១-តំបន់វាលទំនាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៤°C។ ខ្យល់បក់ មកពីទិសនិរតី និងបស្ចិម មានល្បឿនមធ្យម ៣,៥ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង

    September 2, 2024
  • ព័ត៌មានជាតិ

    ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកំពង់ស្ពឺ បានចេញសេចក្ដីជូនដំណឹងស្ដីពីការរៀបចំព្រះរាជពិធីបុណ្យអុំទូកបណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំ២០២៤ នៅខេត្តកំពង់ស្ពឺ។ រដ្ឋបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា នៅឆ្នាំនេះ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ១៤កើត ថ្ងៃសុក្រ ១៥កើត និងថ្ងៃសៅរ៍ ១ រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមដងទន្លេសាប ខាងមុខព្រះបរមរាជវាំង។ ក្នុងន័យនេះ

    August 31, 2024
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ប្រាសាទបាយ័ន កសាងនៅក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ ទម្រង់ជាប្រាសាទភ្នំ មានប្រាង្គចំនួន៥៤ ដែលប្រាង្គនីមួយៗមានរូបចម្លាក់ព្រហ្មមុខ៤ ខុសប្លែកពីប្រាសាទផ្សេងៗ ទាក់ទាញភ្ញៀវទេសចរមកទស្សនាមិនរំលង។ ក្រៅពីសំណង់ស្ថាបត្យកម្មដ៏ពិសេសប្លែក នៃប្រាសាទបាយ័ន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានទស្សនាស្វែងយល់កាន់តែច្បាស់ពីការធ្វើសឹកសង្គ្រាម របៀបរស់នៅប្រជាជន សេវាសាធារណៈ ការកសាងប្រាសាទ ល្បែងកម្សាន្ត ព្រះរាជកិច្ចព្រះមហាក្សត្រ និងការគោរពប្រតិបត្តិជំនឿរសាសនានៅតាមរយៈចម្លាក់ក្រឡោតទាបនៅតាមជញ្ជាំងនៃថែវប្រាសាទ ក្នុងរាជ្ជកាលព្រះបាទជ័យវរ្ម័នទី៧៕ ប្រភព៖ អាជ្ញាធរជាតិអប្សរា Apsara National Authority

    August 31, 2024
  • ព័ត៌មានជាតិ

    ខេត្តកំពត៖ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ យោងតាមគណនីហ្វេសប៊ុកផ្លូវការរបស់ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការដ្ឋាននគរបាលខេត្តកំពត បានប្រកាសផ្ដល់ថវិកាចំនួន ១ លានរៀល ប្រសិនបើបងប្អូនណាស្គាល់អត្តសញ្ញាណបុគ្គល ដែលឈរនោមចូលទៅក្នុងសមុទ្រ នៅទីតាំងរូបសំណាក «សេះសមុទ្របាញ់ទឹក» ក្នុងខេត្តកំពត។ តាមការបង្ហោះវីដេអូរបស់ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ មានខ្លឹមសារយ៉ាងដូច្នេះថា៖ « នេះជាទង្វើរអសីលធម៌ជាទីបំផុត ខ្ញុំនិងស្រាវជ្រាវរកបុគ្គលនេះអោយឃើញ បងប្អូនណាដែលស្គាល់អត្តសញ្ញាណបុគ្គលដ៏ស្មោគគ្រោគនេះ សូមផ្តល់អោយខ្ញុំ ខ្ញុំនិងជូនថវិកាចំនួន ១លានរៀល » ៕ មានវីដេអូខាងក្រោម៖

    August 31, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា បានឱ្យដឹងថា ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ ប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ នៅសាលាភូមិន្ទរដ្ឋបាល។ ក្នុងបរិវេណសាលាភូមិន្ទរដ្ឋបាល មានសហភាពជាច្រើនចូលរួមពីតំណាងក្រសួងអភិវឌ្ឍន៍ជនបទ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងអ្នកសង្កេតការណ៍មកពីសាកលវិទ្យាល័យនានា មហាជនដែលបានចុះឈ្មោះជាអ្នកសង្កេតការណ៍ និងតំណាងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ដើម្បីធានាថា ការប្រឡងប្រជែង នឹងប្រព្រឹត្តទៅបានរលូន និងតាមគោលការណ៍ដែលបានកំណត់ដោយរាជរដ្ឋាភិបាល ក្នុងការជ្រើសរើសមន្ត្រីរាជការ ប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព និងស្របតាមនិយាមនីតិវិធីប្រតិបត្តិ ស្តីពីការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល។ បេក្ខជន ៦នាក់ ក្នុងចំណោមបេក្ខជន ៧២៩នាក់ នឹងត្រូវបានជ្រើសរើសតាមរយៈការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ

    August 31, 2024
  • ព័ត៌មានជាតិ

    ខេត្តកំពង់ចាម៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលជលផល បានឱ្យដឹងថា នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ សមត្ថកិច្ចជំនាញនៃខណ្ឌរដ្ឋបាលជលផលនៃខេត្តកំពង់ចាម កំពង់ធំ និងខេត្តកំពង់ឆ្នាំង បានចុះបង្ក្រាបបទល្មើសប្រមូលទិញនិងដឹកជញ្ជូនកូនត្រី សរុបបានចំនួន ៣ករណី រួមមាន៖ ១. មន្រ្តីខណ្ឌរដ្ឋបាលកំពង់ចាម បង្រ្កាបបាន១ករណី ដោយឃាត់ចាប់បានរថយន្តចំនួន១គ្រឿង ២. មន្ត្រីខណ្ឌរដ្ឋបាលកំពង់ធំ បង្ក្រាបបាន១ករណី ដោយឃាត់ចាប់បានទូកចំនួន២គ្រឿង ៣. មន្ត្រីខណ្ឌរដ្ឋបាលកំពង់ឆ្នាំង បង្ក្រាបបាន១ករណី ដោយឃាត់ចាប់រ៉ឺម៉កសណ្តោងចំនួន១គ្រឿង។ ក្នុងការបង្ក្រាបនេះ កូនត្រីចម្រុះសរុបប្រមាណ១តោន ចំណែកជនសង្ស័យបានរត់គេចខ្លួន។ វត្ថុតាងខាងលើត្រូវបានបញ្ជូនទៅរក្សាទុកនៅខណ្ឌរដ្ឋបាលជលផលនៃខេត្តនីមួយៗ ដើម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់ស្តីពីជលផល។ការធ្វើនេសាទចាប់កូនត្រីជាសកម្មភាពបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ធនធានជលផល។ សូមបងប្អូនប្រជានេសាទនិងប្រជាពលរដ្ឋ កុំធ្វើនេសាទចាប់កូនត្រី ប្រមូលទិញ

    August 31, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា ក្នុងការបោះបង្គោលខណ្ឌសីមាព្រំដែនដែលជាបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ គេមិនដែលដេកស្រម៉ៃ និងយកផែនទី​ google map មកប្រើនោះទេ ហើយក៏មិនមែនមើលលើ​ google map ដើម្បីវាយតម្លៃ និងកំណត់បង្គោលព្រំដែនដែលបានបោះនៅលើដីនោះដែរ។ ការយកផែនទី google map មកប្រៀបធៀប និងបកស្រាយពីបង្គោលព្រំដែនជាការបង្កើតឱ្យមានការយល់ច្រឡំក្នុងបំណងទុច្ចរិត។ ការបោះបង្គោលព្រំដែនដែលត្រឹមត្រូវនិងស្របតាមបច្ចេកទេសត្រូវឈរលើ៖ ទី១-ការងារខណ្ឌសីមានិងបោះបង្គោលព្រំដែន​ត្រូវផ្អែកលើផែនទីជាមូលដ្ឋានគឺផែនទីបូនខ្នាត ១/១០០ ០០០​​របស់ក្រុមភូមិសាស្ត្រឥណ្ឌូចិនបារាំងដែលសម្តេចព្រះ នរោត្តម​ សីហនុ​ បានយកទៅតម្កល់នៅអង្គការសហប្រជាជាតិក្នុងឆ្នាំ

    August 31, 2024