- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា កញ្ញា Andrea Rubio ជនជាតិវេនេស៊ុយអេឡា ដែលជាបវរកញ្ញាអន្តរជាតិឆ្នាំ២០២៣ (Miss International 2023) បានអញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ដើម្បីចូលរួមក្នុងរាត្រីផ្តាច់ព្រ័ត្រ នៃការប្រកួតបវរកញ្ញាកម្ពុជាឆ្នាំ២០២៤ (Miss Cambodia 2024) វគ្គផ្តាច់ព្រ័ត្រដែលនឹងប្រព្រឹត្តទៅនៅល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ នៅស្ថានីយ៍ទូរទស្សន៍ភីអិនអិន ព្រែកព្នៅ រាជធានីភ្នំពេញ ។ តាមកម្មវិធីដែលបានគ្រោងទុក កញ្ញា Andrea Rubio Miss
August 29, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រាជរដ្ឋាភិបាលតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកឲ្យមានកិច្ចពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមា ជាលើកដំបូងសម្រាប់ឆ្នាំ២០២៥ នៃវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប កាលពី ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤កន្លងទៅនេះ។ កិច្ចពិភាក្សានេះ គឺធ្វើឡើងដោយឆន្ទៈមោះមុតរបស់រាជរដ្ឋាភិបាលក្នុងគោលដៅធ្វើឲ្យប្រសើរឡើងនូវកំរិតជីវភាពរបស់កម្មករនិយោជិតទាំងអស់។ កិច្ចពិភាក្សានេះដែរ មានការចូលរួមពីតំណាងត្រីភាគី ពោលគឺតំណាងកម្មករនិយោជិត តំណាងនិយោជក និងតំណាងភាគីរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់រដ្ឋមន្ត្រីក្រសួងការងារ។ ជាការកត់សម្គាល់ ប្រទេសកម្ពុជាពីមួយឆ្នាំទៅមួយឆ្នាំមិនដែលខកខានម្តងណាឡើយចំពោះកិច្ចពិភាក្សា ឬការចរចាកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតនៃវិស័យកាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប បើទោះណាជាសេដ្ឋកិច្ចសកលកំពុងប្រឈមនឹងវិបត្តិ ហើយកម្ពុជាក៏កំពុងរងនូវឥទ្ធិពលនៃវិបត្តិសេដ្ឋកិច្ចសកលនេះក៏ដោយ។ ហេតុអ្វីរាជរដ្ឋាភិបាលកម្ពុជាតែងដឹកនាំយ៉ាងទៀងទាត់ជជែកពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករ និយោជិត វិស័យវាយនភណ្ឌ កាត់ដេរ
August 29, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា បន្ទាប់ពីទទួលបានសារពីប្រជាពលរដ្ឋក្នុងផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពាក់ព័ន្ធករណីចាក់ភ្លេងសំឡេងឮខ្លាំងៗ បង្កការរំខានដល់អ្នករស់នៅជិតខាង នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ១៤៖៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី៣ បានចុះត្រួតពិនិត្យជាក់ស្តែងដល់ទីតាំងក្លឹបហាត់ប្រាណមួយកន្លែង ស្ថិតនៅផ្លូវ ២១០ ភូមិ៦ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។ ក្នុងនោះផងដែរ សមត្ថកិច្ច បានធ្វើការណែនាំ និងធ្វើកិច្ចសន្យាជាមួយម្ចាស់ទីតាំងឱ្យបញ្ឈប់ការចាក់ភ្លេងសំឡេងឮខ្លាំងៗ បង្កការប៉ះពាល់ដល់អ្នករស់នៅជិតខាងបន្តទៀត៕ ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
August 29, 2024 - ព័ត៌មានជាតិ
ខេត្តកំពត៖ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តកំពត បានឱ្យដឹងថា សមិទ្ធផលទេសចរណ៍ថ្មីសន្លាងមួយបន្ថែមទៀតដែលបំរើដល់វិស័យទេសចរណ៍ បន្ទាប់ពីឆ្នេរខ្សាច់កម្សាន្ត សួនកម្សាន្ត ពិសេសរូបសំណាកត្រីសេះសមុទ្របាញ់ទឹក គឺនាឡិកាធំ ហើយខ្ពស់ជាងគេក្នុងខេត្តកំពត ដែលមានមុខកាត់អង្កត់ផ្ចិតទំហំ ៩,៧ម៉ែត្រ និងកម្ពស់ ៣៥ម៉ែត្រ ត្រូវបានលើកបំពាក់មុខនាឡិកាហើយ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ក្រោមការពិនិត្យដោយផ្ទាល់ពីសំណាក់ ឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្តកំពត។ តាមការអោយដឹងពីមន្ត្រីជំនាញ បានឱ្យដឹងថា ការសាងសង់នាឡិកាខ្ពស់ ហើយធំជាងគេនេះនឹងរួចរាល់នៅក្នុងថ្ងៃនេះ។ មន្ត្រីជំនាញបានបន្តថា សមិទ្ធផលថ្មីនេះនឹងធ្វើឱ្យខេត្តកំពតកាន់តែមានភាពទាក់ទាញភ្ញៀវទេសចរអោយមកលេងកម្សាន្តក្នុងខេត្តកំពតកាន់តែច្រើន ដោយសារសំណង់នាឡិកានេះ គឺជាសមិទ្ធផលទេសចរណ៍ឯក(Unique) ថ្មីមួយបន្ថែមទៀតរបស់ខេត្ត ក៏ដូចជាកម្ពុជាទាំងមូល បន្ទាប់ពីរូបសំណាក់ត្រីសេះសមុទ្របាញ់ទឹក
August 29, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ៩៖០០នាទី នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគ្រឹះស្ថានអង្គរ អាណត្តិទី៣ លើកទី៤ ដើម្បីពិនិត្យ និងពិភាក្សាអំពី “ការងារកំណែទម្រង់ការលក់បណ្ណ និងនីតិវិធីប្រតិបត្តិក្នុងការត្រួតពិនិត្យបណ្ណចូលទស្សនារមណីយដ្ឋានអង្គរឱ្យកាន់តែប្រសើរឡើង” ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍, ថ្នាក់ ដឹកនាំជាន់ខ្ពស់, ឯកឧត្តមអគ្គនាយក, ឯកឧត្តមប្រធាន អនុប្រធាន
August 29, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ យោងតាមគណនីហ្វេសប៊ុកផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញ អនុក្រឹត្យ ស្តីពី ការបង្កើតក្រុងកំពង់សោម នៃខេត្តព្រះសីហនុ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្រេចបង្កើត ក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ដោយកាត់យកឃុំចំនួន០៥ ពីស្រុកព្រៃនប់ គឺ ឃុំរាម ឃុំបិតត្រាំង ឃុំអូរឧកញ៉ាហេង ឃុំបឹងតាព្រហ្ម និងឃុំអូរជ្រៅ។ ព្រំប្រទល់រដ្ឋបាល ក្រុងកំពង់សោម ត្រូវបានកំណត់ដូចមានក្នុងផែនទីជាឧបសម្ព័ន្ធនៃអនុក្រឹត្យនេះ។ ក្នុងនោះក្រុងកំពង់សោម មានសង្កាត់ចំនួន ០៥គឺ
August 29, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤នេះ ជនដែលកាត់តក្លែងបន្លំ QR Code ចូល «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនហើយ បន្ទាប់ពីសមត្ថកិច្ចបានស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនជនខិលខូចរូបនេះ។ បើយោងតាមប្រភពពីអ្នកសារព័ត៌មានក្នុងស្រុកបានឱ្យដឹងថា ជនខិលខូចរូបនេះ មានឈ្មោះ សុំ កញ្ចណាក់ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាអ្នករត់តុ។ តាមរយៈវីដេអូជនខិលខូចរូបនេះបានឆ្លើយថា រូបគេ និងបក្ខពួកបានក្លែងបន្លំ QR Code ភ្ជាប់ជាមួយសារលិខិតថ្លែងអំណរគុណ របស់សម្តេចធិបតី និងបានផ្ញើទៅ Group Telegram មួយដែលមានឈ្មោះថា «មូលធិនិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន» ក្នុងគោលបំណងក្លែងបន្លំឱ្យប្រជាពលរដ្ឋ ផ្ញើថវិកាចូលមកគណនីរបស់ខ្លួន។
August 29, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា ការធ្វើលិខិតថ្លែងអំណរគុណជូនសប្បុរសជន ដែលបានបរិច្ចាគដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ក្នុងការកសាងផ្លូវក្រវាត់ព្រំដែន គឺក្រុមការងារ បាននឹងកំពុងបំពេញភារកិច្ចយ៉ាងសកម្ម ហើយខិតខំធ្វើដោយយកចិត្តទុកដាក់ សហការខ្ពស់ជាមួយនឹងក្រុមការងារពាក់ព័ន្ធទាំងអស់ រួមនឹងធនាគារ ដើម្បីធ្វើឲ្យប្រាកដថាឈ្មោះត្រឹមត្រូវ និងតួលេខនៃការចូលរួមផងដែរ។ សម្តេចធិបតី បានបន្តថា ក្រុមការងារទទួលបន្ទុករៀបចំបោះពុម្ពលិខិតថ្លែងអំណរគុណ និងផ្សព្វផ្សាយ គឺធ្វើដោយមិនតម្រូវឲ្យមានការបង់ប្រាក់ ឬជាថ្នូរនៃទឹកចិត្តណាមួយសម្រាប់ក្រុមការងារនោះឡើយ។ ការបញ្ជាក់របស់សម្តេចធិបតី បានធ្វើឡើង បន្ទាប់ពីមានមានជនឆ្លៀតឱកាសបានប្រើប្រាស់រូបភាពកេងចំណេញ ដោយយកលិខិតថ្លែងអំណរគុណរបស់សម្តេចធិបតី បានផ្សព្វផ្សាយចេញជាបន្តបន្ទាប់
August 28, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ខុទ្ទកាល័យសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤នេះ បានអំពាវនាវដល់សប្បុរសជនទាំងអស់ មេត្តាមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការស្កេន QR Code ឬគណនីធនាគារ សម្រាប់បរិច្ចាគថវិកាដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» កសាងផ្លូវក្រវាត់ព្រំដែន។ ថ្មីៗនេះ មានជនខិលខូច បានលួចបន្លំកាត់ត QR Code គណនីធនាគារ សម្រាប់បរិច្ចាគថវិកាជូន «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដែលមានឈ្មោះថា «LONG CHHNU» ដែលជាគណនីក្លែងបន្លំ។ ខុទ្ទកាល័យសម្តេចធិបតី បានបញ្ជាក់ថា
August 28, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច នាថ្ងៃទី២៨ ខែសីហានេះ បានបញ្ជាក់ថាមានក្រុមជនខិលខូច បានយកឈ្មោះឯកឧត្តម ទៅបង្កើតគណនីតេឡេក្រាម ក្លែងក្លាយ ។ ទាក់ទិននឹងការលើកឡើងខាងលើ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់ប្រជាពលរដ្ឋប្រុងប្រយ័ត្ន និងប្រកាសបដិសេធ មិនទទួលខុសត្រូវចំពោះករណីគណនីនេះ។ តាមរយៈបណ្តាញទំនាក់ទំនងសង្គម ឯកឧត្ដម ហួត ហាក់ មានខ្លឹមសារទាំងស្រុងថា៖ «សេចក្តីជូនដំណឹងស្ដីពីការប្រុងប្រយ័ត្នចំពោះករណីមានជនខិលខូចបានក្លែងបន្លំបង្កើតគណនីតេឡេក្រាមដោយប្រើឈ្មោះ និងរូបថត ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ដើម្បីចៀសវាងពីការបោកប្រាស់ និងខាតបង់ផលប្រយោជន៍ សូមសាធារណជបមេត្តាប្រុងប្រយ័ត្នខ្ពស់ចំពោះព័ត៌មានផ្សេងៗ
August 28, 2024












