- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង០២៖៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ បានធ្វើការឃាត់ក្មេងទំនើង ចំនួន០៥នាក់ ពាក់ព័ន្ធករណីបង្កអុកឡុកតាមដងផ្លូវសាធារណៈ និងកាន់កាប់អាវុធខុសច្បាប់ ដោយគ្មានការអនុញ្ញាត ( កាំបិតបុ័ងតោ) ឃាត់ខ្លួននៅចំណុចផ្ទះលេខ ផ្លូវលេខ១១៣ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា។ ឃាត់ខ្លួនក្មេងទំនើង ចំនួន០៥នាក់ រួមមាន៖ ១. ឈ្មោះ ម៉ៅ ភា ភេទប្រុស ជនជាតិខ្មែរ មុខរបរបុគ្គលិក លក់ស្កុតបិទជញ្ជាំង ស្នាក់នៅផ្ទះលេខ
August 28, 2024 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ កិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា ជាមួយអគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជន និងកីឡា និងសមាគមក្លឹបទេសចរណ៍ខេត្តសៀមរាប រៀបចំទស្សនកិច្ចគុនខ្មែរនៅតំបន់អង្គរ។ ទស្សនកិច្ចកីឡាករគុនខ្មែរមកកាន់តំបន់ប្រវត្តិសាស្រ្តអង្គរ បានដឹកនាំកីឡាករកីឡាការិនីលំដាប់ជួរមុខក្នុងប្រទេសកម្ពុជាទទួលបានមេដាយពីព្រឹត្តិការណ៍ស៊ីហ្គេម២០២៣ ដើម្បីឱ្យពួកគាត់បានឈ្វេងយល់ពីចម្លាក់គុនខ្មែរនៅតាមផ្ទាំងសិលានៅតាមប្រាសាទសំខាន់ៗ មានប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ប្រាសាទតាព្រហ្ម ប្រាសាទព្រះខ័ន៘ ជាសាវតារនៃគុនខ្មែរតាមរយៈចម្លាក់នៅតាមប្រាសាទនានា មានជាយូរលង់ណាស់មកហើយ។ បណ្តុះគំនិតស្មារតីស្រឡាញ់ និងបង្កើនឆន្ទះថែរក្សាការពារ រួមគ្នាចូលរួមផ្សព្វផ្សាយទៅកាន់ពិភពលោក។ ក្នុងដំណើរទស្សនកិច្ចនេះដែរ មានបុរាណវិទូរបស់អាជ្ញាធរជាតិអប្សរា បានធ្វើបទបង្ហាញនៅតាមចម្លាក់នៅតាមប្រាសាទនីមួយៗផងដែរ៕ ប្រភព៖ អាជ្ញាធរជាតិអប្សរា Apsara National Authority
August 28, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ដោយអនុវត្តតាមបញ្ជាផ្ទាល់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ក្រុមការងារ Hotline Scam 24/7 របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកការស្រាវជ្រាវលើទំព័រហ្វេសប៊ុកឈ្មោះ D-Store ដែលបានបង្ហោះផ្សព្វផ្សាយលក់អាវុធជំពាមកែច្នៃបាញ់គ្រាប់ដែកតាមបណ្តាញសង្គម និងឈានទៅដល់ការចុះបង្រ្កាបទីតាំងរក្សាទុក និងចែកចាយអាវុធកែច្នៃប្រភេទនេះ នៅទីតាំងមួយកន្លែងស្ថិតនៅ ផ្ទះលេខ១១ ផ្លូវ៣១BT សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រមទាំងធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ដែលជាម្ចាស់ក្រុមហ៊ុន CamShip Express ឈ្មោះ Do
August 28, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា នាព្រឹកថ្ងៃអង្គារ ៨រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ នៅអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងប្រតិភូសុខាភិបាល បានអញ្ជើញចុះត្រួតពិនិត្យការរៀបចំទីតាំងផ្នែកចត្តាឡីស័ក ដើម្បីឆ្លើយតបនឹងជំងឺអឹមផក (Mpox) ។ គោលបំណងនៃការចុះត្រួតពិនិត្យ៖ – ដើម្បីពិនិត្យរួមគ្នា ក្នុងការទប់ស្កាត់ការនាំចូលជំងឺអឹមផក (
August 28, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា គិតត្រឹមរយៈពេលតែ ២៤ម៉ោងប៉ុណ្ណោះ ការបង្ហោះរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការ ដែលលើកឡើងពាក់ព័ន្ធនឹង «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដែលផ្តួចផ្តើមដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នោះ មានអ្នកចូលទៅ សរសេរគាំទ្ររហូតដល់ជាង ១លាននាក់ហើយ។ ការកើនឡើងយ៉ាងឆាប់រហ័សនេះ អាចដោយសារតែសម្តេចតេជោ ហ៊ុន សែន ក៏ដូចជាអ្នកគាំទ្ររបស់សម្តេច ចូលរួមទៅ សរសេរ ឆ្លើយឆ្លង និងពន្យល់អំពី «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដែលជាផ្តល់ឱកាសដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ចូលរួមជាកម្លាំងមហាសាមគ្គីជាតិខ្មែរ
August 28, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤។ ក្រសួងធនធានទឹក បានឱ្យដឹងថា ព្យុះទី១០ឈ្មោះ សានសាន (Shanshan)នៅបន្តមានឥទ្ធិពលលើខ្យល់មូសុងនិរតីដែលបក់លើសមុទ្រ Andaman ខណៈសម្ពាធទាបគ្របដណ្ដប់លើឈូងសមុទ្រថៃ ភាគកណ្តាលនៃអាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និង លើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤៖ ១-តំបន់វាលទំនាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៤°C។ ខ្យល់បក់ មកពីទិសនិរតី និងបស្ចិម មានល្បឿនមធ្យម ១១,៥ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់
August 28, 2024 - ព័ត៌មានជាតិ
ខេត្តកោះកុង៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មាន បានឱ្យដឹងថា នាយសង្កាត់រដ្ឋបាលជលផលស្មាច់មានជ័យ សហការជាមួយប្រធាន និងសមាជិកសហគមន៍នេសាទពាមក្រសោប ដោយបានជួយសង្គ្រោះផ្សោតមួយក្បាល ដែលមានប្រវែង ២,៤០ ម៉ែត្រ ទម្ងន់ប្រមាណ ១២០គីឡូក្រាម ជាប់នឹងឬសកោងកាង ស្ថិតនៅក្នុងឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ ក្រោយការសង្រ្គោះចេញពីឬសព្រៃកោងកាងរួចមន្ត្រីជំនាញបាននាំយកទៅព្រលែងចូលទៅក្នុងបឹងធម្មជាតិវិញ នៅចំណុចខាងក្រៅ (ហៅឃ្លងយាយប៉ែន រ៉ន) ស្ថិតនៅក្នុងឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ សូមជម្រាបថា៖ពាមក្រសោប ជាទីតាំងទស្សនាព្រៃកោងកាងដ៏ធំមួយនៅកម្ពុជា ដែលស្ថិតនៅក្នុងដែនជម្រកសត្វព្រៃពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង ៕ ប្រភព៖ នាយកដ្ឋានព័ត៌មាន News Department
August 28, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ណែនាំគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ បង្កើនការយកចិត្តទុកដាក់និងគាំទ្រតាមគ្រប់មធ្យោបាយ លើមនុស្សចាស់ ដើម្បីលើកស្ទួយសុខុមាលភាពមនុស្សវ័យចាស់ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈសារាចរ ស្តីពីការរៀបចំទិវាមនុស្ស ចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ ២០២៤ បានឱ្យដឹងថា ដើម្បីរៀបចំទិវាមនុស្សចាស់ កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ ឱ្យបានទូលំទូលាយនិងផ្សព្វផ្សាយឱ្យប្រជាជនកម្ពុជាគ្រប់វ័យបានយល់ដឹងកាន់តែច្បាស់អំពីអត្ថន័យនៃទិវានេះ រាជរដ្ឋាភិបាលសូមធ្វើការណែនាំឱ្យកំណត់ប្រធានបទនៃទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្ស ចាស់អន្តរជាតិលើកទី២៦ ត្រូវបានកំណត់ថា
August 27, 2024 - ព័ត៌មានជាតិ
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា បន្ទាប់ពីបានផ្សព្វផ្សាយករណីលួចកាត់ខ្សែភ្លើង ដែលសមត្ថកិច្ចបង្រ្កាបនាពេលកន្លងមកនៅមូលដ្ឋាន និងដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សមត្ថកិច្ចបានបន្តធ្វើការស្រាវជ្រាវ និងបង្រ្កាបករណីលួចកាត់ខ្សែភ្លើង បានជាបន្តបន្ទាប់ទៀត។ ជាក់ស្តែងក្នុងសប្តាហ៍នេះសមត្ថកិច្ចនគរបាលស្រុកឯកភ្នំ និងស្រុកសង្កែ បន្តស្រាវជ្រាវនិងបង្រ្កាបនាំយក ជនសង័្សយទៅផ្តន្ទាទោសតាមផ្លូវច្បាប់។ ចំណាត់ការខាងលើគឺអាស្រ័យដោយមានការ ចូលរួមសហការពីអាជ្ញាធរពាក់ព័ន្ធ ប្រជាការពារនិងប្រជាពលរដ្ឋនៅមូលដ្ឋានទើប សម្រេចបានលទ្ធផល បែបនេះ ហើយសង្ឃឹមថា សមត្ថកិច្ចនឹងចាត់វិធានការស្រាវជ្រាវបង្រ្កាបជាបន្តទៀត៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
August 27, 2024 - ព័ត៌មានជាតិ
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រដ្ឋបាលខេត្តបាត់ដំបងកំពុងរៀបចំផ្លូវថ្មើរជើងសម្រាប់ជនពិការ ផ្លូវសម្រាប់ជិះកង់ និងបំពាក់ភ្លើងសូឡាបំភ្លឺតាមបណ្តាសួនបន្ថែមទៀតក្នុងក្រុងបាត់ដំបង ដើម្បីបំភ្លឺសាធារណៈដើម្បី បង្កលក្ខណៈងាយស្រួលបន្ថែមទៀតដល់បងប្អូនប្រជាពលរដ្ឋទាំងដើរកំសាន្តនិងហាត់កីឡាដើម្បីសុខភាព។ លោក សុវណ្ណ វីទិត្យាប្រធានស្តីទីនៃមន្ទីរព័ត៌មានខេត្តបាត់ដំបងដែលបានអមដំណើរជាមួយឯកឧត្តមសុខលូអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ចុះពិនិត្យមើលទីតាំងសម្រាប់រៀបចំគម្រោងខាងលើនេះកាលពីព្រឹកថ្ងៃទី២៧ខែសីហាបានមានប្រសាសន៍ថា ថ្នាក់ដឹកនាំខេត្ត និងមន្រ្តីជំនាញបានចុះសិក្សាមើលទីតាំងផ្ទាល់ ដើម្បីរៀបចំអនុវត្តគម្រោងខាងលើនេះឆាប់ៗ។ លោកបន្ថែមថា ការរៀបចំផ្លូវសម្រាប់ជិះកង់ និងផ្លូវថ្មើរជើងសម្រាប់ជនពិការនេះ នឹងធ្វើចាប់ពីស្ពាន១៣មករាមុខសាលាខេត្តចាស់ អមសងខាងស្ទឹងសង្កែរហូតដល់ ស្ពានថ្មថ្មី ដោយមានគំនូសបែងចែកផ្លូវសម្រាប់អ្នកជិះកង់ និងផ្លូវថ្មើរជើងសម្រាប់ជនពិការ។ ទន្ទឹមនោះនឹងបំពាក់អំពូលភ្លើងសូឡាបន្ថែមទៀតនៅតាមសួនច្បារនានា ដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ ជិះកង់ និងដើរកំសាន្ត ស្រូបខ្សល់អាកាស និងមើលទេសភាព ដើមឈើពណ៌បៃតងស្រស់បំព្រងនូវជុំវិញស្ទឹងសង្កែ។ លោក សុវណ្ណ វីទិត្យាបន្ថែមថាគម្រោងខាងលើនេះក៏
August 27, 2024












