- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណដល់ជនរួមជាតិទាំងអស់ ទាំងក្នុង និងក្រៅប្រទេស ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល តាមរយៈ “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” ។ តាមរយៈបណ្តាញទំនាក់ទំនងសង្គមនារសៀលថ្ងៃទី២៦ ខែសីហានេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានចាត់ទុកការចូលរួមនេះ គឺបានបង្ហាញយ៉ាងច្បាស់ពីមនសិកា ស្រលាញ់ការពារជាតិ តាមរយៈ ការអភិវឌ្ឍ នៅបណ្តាខេត្តតាមព្រំដែន ដើម្បីធានាបានភាពរឹងមាំនៃខឿនការពារជាតិ ការពារបូរណភាពទឹកដី ជាពិសេសបង្ហាញពីស្មារតីជាតិនិយម ដែលជាការផ្តល់កម្លាំងចិត្តដ៏ធំធេងសម្រាប់រាជរដ្ឋាភិបាល ក្នុងការបំពេញបេសកកម្មដ៏ឧដុង្គឧត្តមក្នុងការបម្រើជាតិ និងប្រជាជន ។ សូមបញ្ជាក់ជូនថា ខុទ្ទកាល័យសម្តេចមហាបវរធិបតី
August 26, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងប្រធានព្រឹទ្ធសភា បានបង្ហាញនូវបណ្តាញទំនាក់ទំនងសង្គម «Threads APP» ផ្លូវការរបស់សម្តេច ដែលមានឈ្មោះថា Samdech Hun Sen of Cambodia ដោយមាន username : “@hunsencambodia” និង URL : https://www.threads.net/@hunsencambodia ។ សូមប្រជាពលរដ្ឋកម្ពុជា ចូលតាមដាន «follow» បានទាំងអស់គ្នា ដើម្បីទទួលបានព័ត៌មានអំពី សម្តេចតេជោផ្ទាល់
August 24, 2024 - ព័ត៌មានជាតិ
ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានជំរុញឱ្យលោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលសិស្ស ចូលរួមបង្ហាត់បង្រៀនកូនចៅឱ្យមានទម្លាប់ល្អ ចេះគោរពចាស់ទុំ ទម្លាប់រស់នៅស្អាត ចេះបត់មុងភួយខ្នើយកន្ទេល បន្ទាប់ពីក្រោកពីដំណេក និងសំពះឪពុកម្ដាយពេលទៅនិងមកពីសាលារៀនវិញ។ ក្នុងឱកាសសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ ឪពុកម្ដាយសិស្ស នៅសាលាបឋមសិក្សាត្រពាំងក្អែក ស្ថិតនៅសង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ នាព្រឹកថ្ងៃទី២៤ ខែសីហានេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការបណ្ដុះកុមារឱ្យមានវិន័យតាំងពីតូចៗនេះហើយជារឿងសំខាន់ដើម្បីឱ្យពួកគេក្លាយជាធនធានមនុស្សល្អសម្រាប់សង្គម។ លើសពីនេះ ទៅទៀត សម្ដេចធិបតី ចង់ឱ្យកូនខ្មែរមានចរិតថ្លៃថ្នូរមិនប្រើពាក្យអសុរសចំពោះឪពុកម្ដាយ និង ចាស់ទុំដោយសម្ដេចបានលើកឡើងថា «ខ្ញុំមិនចង់ឱ្យឃើញកូនខ្មែររៀននៅស្រុកខ្មែរហៅឪពុកម្ដាយ
August 24, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅវេលាម៉ោង០៧៖០០នាទីព្រឹក ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ មានករណីអគ្គិភ័យមួយកន្លែងកើតឡើងនៅចំណុចផ្លូវជាតិលេខ៥ ក្រុម២ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌប្ញស្សីកែវ ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី បង្កជាអគ្គិភ័យ។ អគ្គិភ័យនេះធ្វើឱ្យឆេះឈើប្រក់សង្ក័សី ទំហំ ៨,៥ម៉ែត្រ X ១៣ម៉ែត្រ ចំនួន ០២ខ្នង រួមទាំងសម្ភារ អស់ទាំងស្រុង ហើយបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះឈើប្រក់ស័ង្កសីចំនួន ០១ខ្នង ខូចខាត២០%។ នៅម៉ោង០៨៖១០នាទីព្រឹក ថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ១០គ្រឿង
August 24, 2024 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ក្រុមការងាត្រួតពិនិត្យសេវាកម្មទេសចរណ៍ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា កំពុងដំណើរការរៀបចំធ្វើកម្រាលផ្លូវដើរ សម្រាប់ភ្ញៀវទេសចរដើរទស្សនា និងថតរូបនៅស្រះទឹកខាងមុខប្រាសាទអង្គរវត្ត។ គោលដៅចម្បង នៃការរៀបចំកម្រាលខាងលើ ដើម្បីសម្រួលដល់ទេសចរធ្វើដំណើរមកថតរូបនៅបរិវេណស្រះទឹកនៃប្រាសាទអង្គរកាន់ងាយស្រួល រក្សាបាននូវសោភណ្ឌភាព ជាពិសេសរដូវវស្សាមានភ្លៀងធ្លាក់ញឹកញាប់ ការពារកំណកដីឬភក់ប្រឡាក់ជាប់ស្បែកជើងនាំទៅដល់ស្ពានហាល និងកាត់បន្ថយភាពសឹករិចរឹលរបស់ថ្មជាដើម។ លោក នូ វុទ្ធី ក្រុមការងាត្រួតពិនិត្យសេវាកម្មទេសចរណ៍ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា នេះជាដំណាក់កាលទី៤ហើយ ដែលអាជ្ញាធរជាតិអប្សរា បានរៀបចំកម្រាលផ្លូវដើរ សម្រួលដល់ទេសចរធ្វើដំណើរចូលមកទស្សនាប្រាសាទអង្គរវត្ត។ កម្រាលផ្លូវដើរនេះ
August 24, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងមុខងារសាធារណៈ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ចំនួន ១,០០០នាក់ ដែលផែនការចាស់មានត្រឹមតែ ៨០០នាក់។ ការអនុញ្ញាតបន្ថែម ២០០នាក់ទៀតនេះ គឺដើម្បីពន្លឿនការពង្រាយមន្ត្រីកសិកម្មឃុំ តាមបណ្តាខេត្តនានា ពិសេសខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី។ សម្រង់ប្រសាសន៍ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងសារពិសេសស្តីពី «សមិទ្ធផល ១ឆ្នាំ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា» កាលពីថ្ងៃទី២២
August 24, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានពន្ធដារ បានអំពាវនាវដល់អ្នកជាប់ពន្ធ និងប្រជាពលរដ្ឋទូទៅ ជាពិសេសទីតាំងអាជីវកម្មផ្សេងៗ ប្រុងប្រយ័ត្នបុគ្គលខិលខូចក្លែងបន្លំជាមន្ត្រីពន្ធដារដើរទារប្រាក់។ អគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា នាពេលកន្លងមកនេះ អគ្គនាយកដ្ឋានពន្ធដារ បានទទួលព័ត៌មានពាក់ព័ន្ធនឹងករណីជនខិលខូចមួយក្រុមតូច ក្លែងបន្លំជាមន្ត្រីពន្ធដារ ចុះបន្លំប្រមូលប្រាក់តាម ភោជនីយដ្ឋាន, អាហារដ្ឋាន និងអាជីវកម្មដ្ឋានតូចតាចមួយចំនួន ដោយមិនមានប្រើប្រាស់ឯកសណ្ឋានមន្ត្រីពន្ធដារ ឬមានលិខិតបេសកកម្មត្រឹមត្រូវនោះទេ។ ឆ្លើយតបនឹងករណីនេះ អគ្គនាយកដ្ឋានពន្ធដារសូមបញ្ជាក់ជូនថា ករណីខាងលើនេះ គឺជាករណីក្លែងបន្លំ ដើម្បីបោកបញ្ឆោតអ្នកជាប់ពន្ធ និងប្រជាពលរដ្ឋ ឱ្យមានការភ័ន្តច្រទ្បំ ជាថ្នូរនឹងប្រាក់ចូលហោប៉ៅបុគ្គល ជាបក្សពួកជនខិលខូចមួយចំនួនតូចនោះតែប៉ុណ្ណោះ។ បន្ថែមពីនេះ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច
August 24, 2024 - ព័ត៌មានជាតិ
ខេត្តកំពង់ស្ពឺ៖ ព្រឹកថ្ងៃសៅរ៍ ទី២៤ ខែសីហា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឆ្លើយតបទៅនឹងការលើកឡើងរបស់លោកនាយកសាលាត្រពាំងក្អែក ស្ថិតនៅសង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ដែលចង់ពង្រឹងការអនុវត្តវិធានការជំរុញវិស័យអប់រំ (គ.វ.អ)ឱ្យល្អ ដូចសាលាបឋមសិក្សាវត្តរាជបូណ៌ខេត្តសៀមរាប ដែលសិស្សមានឯកសណ្ឋានល្អៗ ដោយសម្ដេចធិបតី បានលើកទឹកចិត្តឱ្យលោកនាយកសាលាជាដំបូងមិនបាច់ប្រៀបសាលាណាទេ ត្រូវប្រៀបធៀបសិស្សខ្លួនឯងពីមុនការអនុវត្តសាលាគំរូនិងបច្ចុប្បន្ន តើមានអ្វីប្រែប្រួលល្អទេ បើល្អជាងមុននោះហើយជាជោគជ័យ។ ចំពោះការលើកឡើងរបស់លោកនាយកសាលាថា សាលារបស់លោកនៅតំបន់ដាច់ស្រយាល សិស្សមិនមានសម្លៀកបំពាក់ល្អដូចសាលានៅតាមទីប្រជុំជនទេនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា«អត់សំខាន់នៅជនបទឬនៅទីក្រុងទេ ការអប់រំសំដៅលើការកសាងនូវមូលដ្ឋានក្នុងខ្លួន ចំណេះដឹងហើយឥរិយាបថ ខោអាវមិនបាច់ទាល់តែលឿង មានលទ្ធភាពទិញខោអាវកីឡាដូចគេ ដូចឯងទេ ពាក់ខោអាវល្អមិនប្រាកដថា
August 24, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ ក្រសួងសុខាភិបាល បានចេញសេចក្ដី ជូនដំណឹង ស្ដីពី ការពង្រឹងវិធានការចត្តាឡីស័ក ដើម្បីទប់ស្កាត់ និងឆ្លើយតបទៅនឹងការឆ្លងរាលដាលជំងឺនៅតាម ច្រកចេញចូលប្រទេស។ ក្រសួងសុខាភិបាល បានឱ្យដឹងថា បច្ចុប្បន្នមានការផ្ទុះឡើងនៃជំងឺអឹមផក (Mpox) ដែលអង្គការសុខភាពពិភពលោកបានប្រកាសជាគ្រោះអាសន្ន សុខភាពសាធារណៈគួរឱ្យព្រួយបារម្មណ៍ជាអន្តរជាតិ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។ ជាមួយគ្នានេះ ក៏មានការរីករាលដាលជំងឺផ្តាសាយបក្សី (H5N1) ដែលឆ្លងពីសត្វទៅមនុស្ស និងជំងឺអង់ត្រាក់ (Anthrax) ដែលមាននៅក្នុងតំបន់ និងប្រទេសជិតខាង។ យោងតាមប្រព័ន្ធតាមដាន និងត្រួតពិនិត្យជំងឺ របស់នាយកដ្ឋាន ប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល
August 24, 2024 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា បានចេញសេចក្ដីជូនដំណឹងដល់ក្រសួង ស្ថាប័នជាតិ អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទាំងអស់មេត្តាជ្រាបថា ដើម្បីសម្រួលដល់ការ ទស្សនារបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យទទួលបាននូវបទពិសោធន៍ទស្សនាមួយកម្រិតថែមទៀត ព្រមទាំង រក្សាបានទាំងសុវត្ថិភាពប្រាសាទ និងភ្ញៀវទេសចរផងនោះ អាជ្ញាធរជាតិអប្សរាសូមកែសម្រួលនូវគោលការណ៍ ដូចខាងក្រោម៖ ១- ប្រាសាទដែលភ្ញៀវទេសចរនិយមទស្សនាថ្ងៃរះ ប្រាសាទអង្គរវត្ត បើកម៉ោង ០៥៖០០នាទីព្រឹក និងបិទម៉ោង ១៨៖០០នាទីល្ងាច។ ក្រោយម៉ោង ១៨៖០០នាទី
August 23, 2024












