Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យបន្តសេវាផ្តល់លិខិតឆ្លងដែនធម្មតានៅកូរ៉េរយៈពេល ៦០ថ្ងៃទៀត ចាប់ពីថ្ងៃទី៤ ខែកញ្ញា ដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤។ យោងតាមប្រសាសន៍របស់លោកជំទាវ ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានថ្លែងពាក់ព័ន្ធនឹងដំណើរការផ្ដល់សេវាធ្វើលិខិតឆ្លងដែនធម្មតា ជូនបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលនៅសាធារណរដ្ឋកូរ៉េ យ៉ាងដូច្នេះថា៖ « សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតជាគោលការណ៍ គឺឱ្យស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បន្តធ្វើនីតិវិធីទទួលពាក្យស្នើសុំ វគ្គ៣

    August 23, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា ប្រតិភូកីឡាប៊ីយ៉ាកម្ពុជា៥នាក់ ក្នុងនោះមានកីឡាករជម្រើសជាតិ៣នាក់របស់ខ្លួននឹងត្រូវចេញទៅប្រកួតលើវិញ្ញាសា HEYBALL អន្តរជាតិលក្ខណៈបើកទូលាយ (2024 JOY HEYBALL INTERNATIONAL OPEN THAILAND STOP) ចាប់ពីថ្ងៃទី២៧ ខែសីហា ដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងប៉ាតាយ៉ា ប្រទេសថៃ។ នេះបើតាមការបញ្ជាក់របស់លោក ម៉ារ៉ា សុជាតិ អគ្គលេខាធិការ សហព័ន្ធកីឡាប៊ីយ៉ាកម្ពុជា និងជាប្រតិភូដឹកនាំកីឡាប៊ីយ៉ាកម្ពុជា និងលោកស្រី អេង អ៊ីតា និងកីឡាករ៣នាក់ មានលោក ដួង

    August 23, 2024
  • ព័ត៌មានជាតិ

    ខេត្តត្បូងឃ្មុំ៖ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថានៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឲ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ១៥នាក់ ភេទប្រុស ពាក់ព័ន្ធករណី លួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន។ ក្នុងនោះដែរ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានទទួលពីស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវបានបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង

    August 23, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានឱ្យដឹងថា រហូតដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤នេះ នាយកដ្ឋាន មិនទាន់រកឃើញករណីជំងឺ អឹមផក (mpox) ប្រភេទថ្មី Clad 1b ដែលជាមេរោគឆ្លងខ្លាំងនៅឡើយទេ។ នាយកដ្ឋានកំពុងតាមដានយ៉ាងសកម្មតាមព្រំដែនចេញ-ចូល ទាំងអស់ និងទូទាំងផ្ទៃប្រទេស ។ សូមបងប្អូនរាយការណ៍ជាបន្ទាន់មកលេខ ១១៥ បើជួបករណីសង្ស័យ អឹមផក។ សូមបញ្ជាក់ថា ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៤ នាយកដ្ឋានធ្លាប់បានរកឃើញជំងឺអឹមផកប្រភេទចាស់ (Clade 2) ចំនួន២០ករណី សុទ្ធតែភេទប្រុស និងបានព្យាបាលពីសំណាក់គ្រូពេទ្យជំនាញជាសះស្បើយទាំងអស់ ។

    August 23, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ដើម្បីជាយន្តការលើកទឹកចិត្តដល់លោក-លោកស្រីជា មគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកបកប្រែភាសាបន្តទាំងអស់ និងចូលរួមកាត់បន្ថយបន្ទុកអនុលោមភាព ក្រសួងទេសចរណ៍ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានសម្រេចលើកលែងការពិន័យអន្តរការណ៍ជាប្រាក់ចំពោះការហួសសុពលភាព អាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍គ្រប់កម្រិត និងការហួសសុពលភាពបណ្ណអនុញ្ញាតអ្នកបកប្រែភាសាបន្ត ដោយអនុវត្តចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។ ការលើកលែងការពិន័យអន្តរការណ៍ ធ្វើឡើងតាមអនុវត្តតាមការសម្រេចដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤។ ជាមួយគ្នានោះ ក្រសួងទេសចរណ៍ បានអំពាវនាវដល់ មគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកបកប្រែភាសាបន្តដែលមានអាជ្ញាបណ្ណទេសចរណ៍ និងបណ្ណអនុញ្ញាតហួសសុពលភាព ត្រូវរួសរាន់មកដាក់ពាក្យស្នើសុំបន្តអាជ្ញាបណ្ណទេសចរណ៍ ឬបណ្ណអនុញ្ញាតនៅតាមមន្ទីរទេសចរណ៍រាជធានី

    August 23, 2024
  • ព័ត៌មានជាតិ

    ខេត្តកំពត៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មាន បានឱ្យដឹងថា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ម្សិលមិញនេះ រដ្ឋបាលខេត្តកំពតបានរៀបចំពិធីក្រុងពាលីដំឡើង នាឡិកាធំ និងខ្ពស់ជាងរបស់កម្ពុជា នៅទីតាំងមាត់ព្រែក ក្នុងភូមិតាអង្គ សង្កាត់ត្រើយកោះ ក្រុងកំពត ក្រោមធិបតីភាព ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត និងលោកជំទាវហ៊ុនចាន់ធី ម៉ៅធនិន និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីថ្នាក់ដឹកនាំ មន្ទីរអង្គភាពជុំវិញខេត្តផងដែរ។ ពិធីក្រុងពាលីនេះ ធ្វើឡើងក្រោយពេលការស្ថាបនាគ្រឹះរបស់នាឡិករួចរាល់ និងស្របពេលដែលសម្ភារប្រណិតៗ ដែលបានបញ្ជាទិញពីបរទេស ត្រូវបានដឹកជញ្ជូនមកដល់ទីតាំងដើម្បីដំឡើង។ កិច្ចសូត្រមន្ត ប្រោះព្រំ

    August 23, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្រេចផ្ដួចផ្ដើមបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធ តាមបណ្ដោយព្រំដែន ដើម្បីការពារបូរណភាពទឹកដី របស់កម្ពុជា។ នាឱកាសអញ្ជើញធ្វើសេចក្តីថ្លែងការណ៍ពិសេស ស្តីពីសមិទ្ធផល ១ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ផ្លូវនៅតាមព្រំដែនជាអាទិភាពរបស់រាជរដ្ឋាភិបាល ដើម្បីជំរុញការអភិវឌ្ឍនៅតាមព្រំដែន។ សម្ដេចធិបតី មានប្រសាសន៍ថា «ខ្ញុំសូមយកឱកាសនេះ ប្រកាសជូនបងប្អូនជនរួមជាតិថា ខ្ញុំបានសម្រេចផ្ដួចផ្ដើមបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធ តាមបណ្ដោយព្រំដែនដែលមានគោលដៅពីរ។

    August 23, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រកាសរៀបចំដំណើរកម្សាន្តជូនប្រជាពលរដ្ឋ ដោយមិនគិតថ្លៃរៀងរាល់ចុងសប្ដាហ៍ ចាប់ពីខែកញ្ញារហូតដល់ចុងឆ្នាំ២០២៤ ទៅកាន់ខេត្តនៅភូមិភាគឦសាន ដើម្បីឱ្យប្រជាពលរដ្ឋឈ្វេងយល់ពីតំបន់ត្រីកោណអភិវឌ្ឍឱ្យបានច្បាស់លាស់ ជៀសវាងការជឿតាមការនិយាយញុះញង់ពីជនបំភ្លៃការពិត ថារាជរដ្ឋាភិបាលកាត់ឱ្យទៅវៀតណាម។ តាមរយៈ សេចក្តីថ្លែងការណ៍ពិសេសស្តីពី “ សមិទ្ធផល១ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នាព្រលប់ថ្ងៃទី២២ ខែសីហានេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា សម្ដេចនឹងផ្ដល់ឱកាសឱ្យបងប្អូនប្រជាពលរដ្ឋ បានទៅដើរលេងកម្សាន្ត នៅតាមបណ្តោយព្រំដែន និងតំបន់ដែលគេចោទរាជរដ្ឋាភិបាលថាកាត់ឱ្យវៀតណាម គឺក្រចេះ ស្ទឹងត្រែង

    August 23, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖​ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤។ ក្រសួងធនធានទឹក បានឱ្យដឹងថា ខ្យល់មូសុងនិរតីដែលបក់លើសមុទ្រ Andaman នៅតែបន្ត មានឥទ្ធិពលខណៈសម្ពាធទាប គ្របដណ្ដប់លើឈូងសមុទ្រថៃ ភាគកណ្តាលនៃអាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និង លើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះ នឹងធ្វើឱ្យចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤៖ ១-តំបន់វាលទំនាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៥°C។ ខ្យល់បក់ មកពីទិសនិរតី និងអាគ្នេយ៍ មានល្បឿនមធ្យម ៣,៥ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង

    August 23, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា អត្តពលិកតេក្វាន់ដូ ITF កម្ពុជា បានបន្តយកឈ្នះមេដាយ៥គ្រឿង ក្នុងនោះមេដាយប្រាក់៣គ្រឿង និងសំរឹទ្ធ២គ្រឿង នៅក្នុងការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ី នៅប្រទេសឥណ្ឌា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤។ ក្នុងចំណោមមេដាយទាំង៥គ្រឿងរបស់កម្ពុជា គឺមេដាយប្រាក់១គ្រឿង ដណ្តើមបានដោយកីឡាករ តាំងសៀសុង ប្រកួតលើវិញ្ញាសាមេគុនខ្សែក្រវាត់ខ្មៅ៤ដាន់ អាយុ១៨-៣៤ឆ្នាំ ក្រោយចាញ់កីឡាករម្ចាស់ក្បាច់គុនកូរ៉េខាងជើង នៅវគ្គផ្តាច់ព្រ័ត្រ។ មេដាយប្រាក់ទី២ និងមេដាយប្រាក់ទី៣ ដណ្តើមបានលើវិញ្ញាសាមេគុនជាក្រុមបុរស និងវិញ្ញាសាមេគុនជាក្រុមនារី ក្រោយចាញ់ពិន្ទុជាមួយក្រុមបុរស និងក្រុមនារីរបស់ម្ចាស់ក្បាច់គុន កូរ៉េខាងជើង នៅវគ្គផ្តាច់ព្រ័ត្រ ដូចៗគ្នា។

    August 22, 2024