- Khmernote Media
- ព័ត៌មានជាតិ
ខេត្តស្វាយរៀង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កម្មការិនី ប៊ុន សម្ភស្ស ធ្វើការនៅរោងចក្រ Elite ក្នុងតំបន់សេដ្ឋកិច្ចពិសេសមហាតាន់ ខេត្តស្វាយរៀង លើកឡើងថា បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានជួយរូបនាងឱ្យរួចផុតពីចង្កូមមច្ចុរាជហើយបានវិលត្រឡប់មកជួបជុំកូនៗ និងឪពុកម្តាយវិញ ក្រោយពេលជួបគ្រោះថ្នាក់ធ្ងន់ធ្ងរត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យនៅរាជធានីភ្នំពេញ។ អ្នកស្រីបញ្ជាក់ថា៖«ខ្ញុំប្រហែលអត់មានជីវិតដល់សព្វថ្ងៃនេះទេ បើសិនអត់មាន បសស ជួយ និយាយទៅ បសស មានគុណសម្បត្តិខ្លាំងហ្មង បានជួយជីវិតខ្ញុំដល់សព្វថ្ងៃហ្នឹង»។ កម្មការិនី ប៊ុន សម្ភស្ស បានប្រាប់ថា ពេលត្រឡប់មកពីទីរួមខេត្តស្វាយរៀងដើម្បីទិញថ្នាំឱ្យកូន កាលពីថ្ងៃទី៩ ខែមិថុនាកន្លងទៅ នាងបានជួបគ្រោះថ្នាក់ចរាចរណ៍ដួលម៉ូតូត្រូវរបួសធ្ងន់ត្រង់ផ្ទៃមុខ និងមានឈាមកកក្នុងខួរក្បាល
August 22, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូនិងរ៉ូអ៊ីងកម្ពុជា បានបញ្ជាក់ដោយជំនឿចិត្តថា កម្ពុជាអាចនឹងក្លាយជាម្ចាស់ផ្ទះ ការប្រកួតកីឡាទូក World Championships នៅពេលខាងមុខ ប្រសិនបើកម្ពុជាប្រជែងទទួលបានលទ្ធផលល្អពីការប្រកួតវគ្គជម្រុះការ ប្រកួតពិភពលោកនៅក្នុងតំបន់អាស៊ាន។ នេះបើតាមការលើកឡើងនៅក្នុងកិច្ចប្រជុំឆ្លងរបាយការណ៍ស្តីអំពីវឌ្ឍនការងារប្រចាំឆមាសទី១ និងលើកទិសដៅបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២៤ របស់សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែសីហា នៅទីស្តីការក្រសួងមហាផ្ទៃ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងទៀតថា សម្រាប់ការប្រកួតនៅអន្តរជាតិពិសេស គឺការប្រកួតវគ្គជម្រុះកម្រិតពិភពលោក នៅតាមបណ្តាប្រទេសអាស៊ានប្រសិនបើអត្តពលិកទូកកម្ពុជាយើងមានលទ្ធភាពប្រជែងបានចំណាត់ចាប់ពីចំណាត់ថ្នាក់លេខ៣ ទៅដល់លេខ១
August 22, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា នៅវេលាម៉ោង ០៩៖២០ នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ០៣រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ មានករណីអគ្គិភ័យមួយកន្លែងកើតឡើងនៅចំណុច ផ្ទះលក់សម្ភារប្រើប្រាស់ដែលស្ថិតនៅ ផ្លូវវេងស្រេង ភូមិ ដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ម្ចាស់ទីតាំងឈ្មោះ ហួរ ថៃអេង ភេទ ប្រុស អាយុ ៥៥ឆ្នាំ ជនជាតិ
August 22, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្រោយបញ្ចប់ការសួរនាំ នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជូនខ្លួនស្ដ្រីជនសង្ស័យឈ្មោះ ម៉េង លីហ័រ ហៅ Yubee Ly ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។ អំពីចំណាត់ការតាមផ្លូវច្បាប់លើស្ដ្រីម្នាក់ ដែលបានប្រើប្រាស់គណនី Facebook ឈ្មោះ Yubee Ly ហើយបង្ហោះវីដេអូប្រើប្រាស់អាវុធដោយខុសច្បាប់ ដោយភ្ជាប់ជាមួយខ្លឹមសារ «អូនកាចចឹងធ្វើប្រពន្ធបងបាននៅ»។ ក្រោយឃើញការបង្ហោះបែបនេះ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល
August 22, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅទីក្រុងភ្នំពេញមានសេចក្តីរីករាយ ក្នុងការចូលរួមពិធីប្រគល់ទទួលវត្ថុបុរាណចំនួន៥៦ រូបដែលត្រូវបានលួចចេញពីកម្ពុជាក្នុងអំឡុងពេលនៃសង្គ្រាម មកកាន់ព្រះរាជាណាចក្រកម្ពុជាវិញ។ អ្នកស្រី Bridgette Walker ភារធារីស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញ បានចូលរួមក្នុងពិធីទទួលវត្ថុបុរាណខ្មែរ ដែលប្រារព្ធធ្វើនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជា។ អ្នកស្រី Bridgette Walker បានមានប្រសាសន៍ថា៖ «សហរដ្ឋអាមេរិកគឺជាដៃគូប្រកបដោយការប្តេជ្ញាចិត្ត និងជាទីទុកចិត្តក្នុងការការការពារទ្រព្យសម្បត្តិវប្បធម៌របស់កម្ពុជា។ ការនាំយកវត្ថុបុរាណ ដែលត្រូវបានលួចយកចេញទៅ មកកាន់កន្លែងដើមរបស់វាវិញគឺជារឿងត្រឹមត្រូវដែលត្រូវតែធ្វើ»។
August 22, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានបង្ហោះនៅលើបណ្តាញសង្គមនៅព្រឹកថ្ងៃទី២២ ខែសីហានេះ ចំពេលខួប១ឆ្នាំដែលសម្តេធិបតីហ៊ុនម៉ាណែត បានចូលដឹកនាំប្រទេសក្នុងនាមជានាយករដ្ឋមន្ត្រី ដោយបានវាយតម្លៃថា នាយករដ្ឋមន្រ្តីបច្ចុប្បន្នគឺជា«ក្មេងមានកម្លាំង និងស្គាល់ផ្លូវ»។ តាមរយៈនេះ សម្តេចតេជោ បានសុំកែទ្រឹស្តី មួយពី «ក្មេងមានកម្លាំង ចាស់ស្គាល់ផ្លូវ» មកជា«ក្មេងមានកម្លាំង និងស្គាល់ផ្លូវ. ឯចាស់មានបទពិសោធន៍» វិញ ដែលស្របតាមសភាពការបច្ចុប្បន្ន។ ទន្ទឹមនេះ សម្តេចតេជោបានលើកសរសើរសមិទ្ធផលការងាររយៈពេលមួយឆ្នាំ របស់នាយករដ្ឋមន្ត្រី ជំនាន់ថ្មីថា បានដឹកនាំដោយស្វាហាប់ និងការទទួលខុសត្រូវ។ សម្តេចតេជោបានលើកតែចំណុចគន្លឹះមកកត់សំគាល់គឺ៖ ១.
August 22, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សយារបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ សមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវឃាត់ខ្លួនបុរសម្នាក់ បើកបររថយន្តម៉ាក Tundra ពណ៌ស ពាក់ស្លាកលេខ នប ២-៧៧២៧ បង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យអ្នកបើកបរម៉ូតូ និងរួមដំណើររបួសធ្ងន់ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ០២៖២០នាទី នៅចំណុចផ្លូវព្រះស៊ីសុវត្ថិ កែងផ្លូវលេខ៩០ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ ហេតុការណ៍កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង០២:២០នាទី នៅចំណុចផ្លូវព្រះស៊ីសុវត្ថិ កែងផ្លូវលេខ៩០
August 22, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីបាត់បង់ជីវិត បណ្តាលមកពីការពុលស្រា នៅស្រុកទ្រាំង ខេត្តតាកែវ ចំនួន ៣នាក់។ ក្រសួងសុខាភិបាល បានឱ្យដឹងថា នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ បានទទួលព័ត៌មានពីការស្លាប់ មនុស្ស៣នាក់ជាបន្តបន្ទាប់ កើតនៅភូមិត្នោត ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ និង៣នាក់ទៀតកំពុងទទួល ការព្យាបាលនៅមន្ទីរពេទ្យ ហើយភ្លាមៗនោះមន្ទីរសុខាភិបាលខេត្ត បានចាត់ឱ្យក្រុមឆ្លើយតបបន្ទាន់របស់ មន្ទីរសុខាភិបាលខេត្ត ស្រុកប្រតិបត្តិ និងមណ្ឌលសុខភាព សហការជាមួយ
August 22, 2024 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ចម្លាក់បដិមាទ្វារបាល(យក្ស)ចំនួន១ ធ្វើពីថ្មភក់ ត្រូវបានប្រទះឃើញនៅទិសខាងកើតរបស់ខ្លោងទ្វារទី២ នៃប្រាសាទបន្ទាយប្រី ខណៈពេលដែលក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា រៀបចំគំនរថ្មរាយប៉ាយ និងសម្អាតកំណកដី។ បុរាណវិទូ លោក ជា សារិទ្ធ បានឱ្យដឹងថា បដិមាទ្វារបាល ដែលប្រទះឃើញនេះ គឺស្ថិតនៅខាងស្តាំដៃរបស់ផ្លូវចូលទិសខាងកើតខ្លោងទ្វារទី២ នៃប្រាសាទបន្ទាយប្រី កប់ក្រោមគំនរថ្ម និងកំណកដីប្រមាណជា៨ទឹក។ តាមការសន្និដ្ឋានរបស់លោក សារិទ្ធ ការដួលរលំនេះ អាចបណ្តាលមកពីការដួលរលំរបស់រចនាសម្ព័ន្ធខាងលើនៃខ្លោងទ្វារនេះ។ ទោះបីយ៉ាងណា ក៏បដិមានេះ នៅតែរក្សាបាននូវរូបរាងល្អស្ទើរតែពេញលេញ។
August 22, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ២០២៤ វត្ថុបុរាណខ្មែរចំនួន៧០ ត្រូវបានប្រគល់ត្រឡប់មកមាតុភូមិវិញ ក្រោយពីបាត់បង់អស់រយៈពេលរាប់សិបឆ្នាំ។ នេះបើយោងតាមការបង្ហោះពីគណនីហ្វេសប៊ុកផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ការយាងត្រឡប់មកវិញនៃព្រលឹងដូនតាខ្មែរទាំង៧០ នាពេលនេះ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងជាប់មិនដាច់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ និងជាមួយប្រទេសនានា ជាពិសេស រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈរដ្ឋអាជ្ញាសង្កាត់ភាគខាងត្បូងក្រុងញូវយ៉ក ការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិ និងការិយាល័យរដ្ឋអាជ្ញាសង្កាត់ម៉ាន់ហាថាន ។ ក្នុងចំណោមវត្ថុវិចិត្រទាំងនេះ មានរូបបដិមាសំខាន់ៗមួយចំនួនផ្នែកព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា ក្នុងសម័យមុនអង្គរ និងសម័យអង្គរ ជាពិសេស បដិមាថ្មធំៗដ៏ប្រណិតដូចជា បដិមាទេពនៃទេវកថាមហាភារតៈ បដិមាព្រះឥសូរ នាងឧមា
August 22, 2024












