ព័ត៌មានជាតិ

មនុស្សចំនួនមួយនាក់ បានបាត់បង់ជីវិត ក្នុងគ្រោះថ្នាក់អគ្គិភ័យមួយកន្លែង នៅចំណុចផ្ទះលក់សម្ភារប្រើប្រាស់ ស្ថិតនៅផ្លូវវេងស្រេង ខណ្ឌមានជ័យ

BY
Khmernote Media
August 22, 2024

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា នៅវេលាម៉ោង ០៩៖២០ នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ០៣រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ មានករណីអគ្គិភ័យមួយកន្លែងកើតឡើងនៅចំណុច ផ្ទះលក់សម្ភារប្រើប្រាស់ដែលស្ថិតនៅ ផ្លូវវេងស្រេង ភូមិ ដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ម្ចាស់ទីតាំងឈ្មោះ ហួរ ថៃអេង ភេទ ប្រុស អាយុ ៥៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មន្ត្រីរាជការ។

+ មូលហេតុ៖ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ។
+ ប្រភេទសំណង់៖ ថ្មប្រក់សង្ក័សីទំហំ ១០ម៉ែត្រ X ១៦ម៉ែត្រ ។
+ ខូចខាតសម្ភាររួមមាន៖
– ឆេះផ្ទះថ្មប្រក់ស័ង្កសីចំនួន ០១ខ្នង
– រថយន្តម៉ាក Lexus NX200T ចំនួន ០១គ្រឿង
– ម៉ូតូចំនួន ០២ គ្រឿង រួមទាំងសម្ភារសម្រាប់លក់ដូរអស់ទាំងស្រុង ហើយពុំបណ្តាលឲ្យឆេះរាលដាលដល់អ្នកក្បែរខាងឡើយ។
– ស្លាប់មនុស្ស៖ ចំនួន ០១នាក់ ឈ្មោះ សាយ សារឿន ភេទស្រី អាយុ ៥០ ឆ្នាំ ជនជាតិ ខ្មែរ មុនរបរ អ្នកលក់ដូរ (រកឃើញសពនៅវេលាម៉ោង ១៤៖១០ នាទីរសៀល ។
– របួសមនុស្ស៖ គ្មាន ។

+ កងកម្លាំងនគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រេីប្រាស់ពន្លត់អគ្គិភ័យចំនួន ១៥ គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ៤៥ រថយន្ត ស្មើនឹង ១៨០ម៉ែត្រគូប។

+ រថយន្តជំនួយអន្តរាគមន៍៖
– រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ រថយន្ត ស្មើនឹង ១២ម៉ែត្រគូប ។
– រថយន្តអគ្គិភ័យអាវុធហត្ថរាជធានីភ្នំពេញ ចំនួន ០២ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ រថយន្ត ស្មើនឹង ០៨ម៉ែត្រគូប ។
– រថយន្តអគ្គិភ័យសួនឧស្សហកម្មកាណាឌីយ៉ា ចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ រថយន្ត ស្មើនឹង ០៤ម៉ែត្រគូប ។
– រថយន្តអគ្គិភ័យទព័ពិសេស៩១១ ចំនួន ០២ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ រថយន្ត ស្មើនឹង ០៨ម៉ែត្រគូប ។
– ពន្លត់ចប់៖ នៅវេលាម៉ោង ១១៖២០ នាទីព្រឹក នាថ្ងៃខែ ឆ្នាំដដែល ៕ មានវីដេអូខាងក្រោម៖

ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ

Share This Post: