- Khmernote Media
- ព័ត៌មានជាតិ
ខេត្តកណ្តាល៖ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឱ្យដឹងថា ដោយអនុវត្តភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ និងតាមប្រសាសន៍ដឹកនាំ ព្រមទាំងមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក គួច ចំរើន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកណ្តាល ឲ្យយកចិត្តទុកដាក់ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម បង្ការ បង្ក្រាប រាល់បទល្មើសគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ដូចជាបទល្មើសគ្រឿងញៀន លួច ឆក់ ប្លន់ ឃាតកម្ម ក្មេងទំនើងជាដើម និងជួយសង្ក្រោះជនរងគ្រោះ។
August 22, 2024 - ព័ត៌មានជាតិ
ខេត្តស្ទឹងត្រែង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កូនក្រពើភ្នំ ឬហៅថាក្រពើត្រី ដែលជាសត្វកម្របំផុតមួយក្នុងលោកត្រូវបានអ្នកជំនាញធ្វើការភ្ញាស់យ៉ាងជោគជ័យចំនួន១៤ក្បាលនៅក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង ខេត្តស្ទឹងត្រែង។ បើតាមទីភ្នាក់ងារជំនួយអាមេរិក USAID នៅថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រុមការងាររបស់ Rising Phoenix ពីស្រុកសៀមប៉ាង បានបង្ហាញក្តីរំភើបរីករាយបន្ទាប់ពីក្រពើភ្នំរបស់ពួកគេញាស់កូនបាន១៤ក្បាល ដោយជោគជ័យ ដែលនេះជាការសម្រេចបានលើកដំបូងបំផុត ចាប់តាំងពីពេលដែលយើងបានធ្វើការនាំយកប្រភេទសត្វជិតផុតពូជបំផុតនេះ ត្រឡប់ចូលទៅក្នុងតំបន់អភិរក្ស ក្នុងដែនជម្រកសត្វព្រៃសៀមប៉ាងកាលពីខែឧសភាឆ្នាំមុន។ កូនក្រពើភ្នំទាំងនេះបានញាស់ដោយជោគជ័យចេញពីសម្បុកមួយក្នុងចំណោមសម្បុកចំនួន៥ ខណៈដែលសម្បុកចំនួន៤ទៀតមិនបានជោគជ័យនោះទេ។ ទីភ្នាក់ងារជំនួយអាមេរិក USAID បានឱ្យដឹងបន្ថែមទៀតថា ដែនជម្រកសត្វព្រៃសៀមប៉ាងក៏ជាអតីតជម្រករបស់សត្វក្រពើភ្នំនេះតាំងពីដើមមកដែរ។ ដោយសារតែការបាត់បង់ជម្រក និងសកម្មភាពនេសាទដែលគ្មាននិរន្តរភាពបានធ្វើឱ្យចំនួនរបស់ក្រពើភ្នំបានថយចុះយ៉ាងខ្លាំង។ ហើយការស្រាវជ្រាវថ្មីៗមិនបានរកឃើញភស្តុតាងណាមួយដែលបញ្ជាក់ពីវត្តមានរបស់ពួកវានៅទីនេះបន្តទៀតនោះទេ។
August 22, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ យោងតាមគណនីហ្វេសប៊ុកផេកផ្លូវការរបស់ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ដែលរស់នៅសាធារណរដ្ឋកូរ៉េ សូមប្រញាប់រួសរាន់មកធ្វើលិខិតឆ្លងដែនធម្មតាថ្មី ខណៈថ្ងៃបិទបញ្ចប់គឺនៅសល់តែ ៤ថ្ងៃប៉ុណ្ណោះ។ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ មានកិត្តិយសសូមជម្រាបជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅសាធារណរដ្ឋកូរ៉េ ឱ្យបានជ្រាបថា ការផ្តល់សេវាលិខិតឆ្លងដែនធម្មតាជូនប្រជាពលរដ្ឋ និងពលករកម្ពុជានៅសាធារណរដ្ឋកូរ៉េ នឹងត្រូវបិទបញ្ចប់ចាប់ពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ តទៅ។ ដោយឡែក សម្រាប់បងប្អូនដែលបានអញ្ជើញមកដាក់ពាក្យស្នើសុំរួច អាចមកទទួល លិខិតឆ្លងដែន ទៅតាមការជូនដំណឹងលើគេហទំព័រហ្វេសប៊ុករបស់ស្ថានទូតរហូតដល់អស់។ ចំពោះបងប្អូនដែលមានបំណងស្នើសុំ បន្ទាប់ពីពីការបិទបញ្ចប់នេះ សាមីខ្លួនត្រូវទៅស្នើសុំ ដោយផ្ទាល់នៅកម្ពុជា។
August 21, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យនិងប្រកាស បន្ថយឋានន្តរស័ក្តិលោកឧត្តមសេនីយ៍ត្រី ឈឹម រត្ថា អនុប្រធាននាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ មកត្រឹមជាថ្នាក់វរសេនីយ៍ឯក (ស័ក្តិ៥) វិញ នៅក្នុងក្របខណ្ឌមន្រ្តីនគរបាលជាតិ នៃក្រសួងមហាផ្ទៃ។ ការចេញព្រះរាជក្រឹត្យបន្ថយឋានន្តរស័ក្តិនេះ បានធ្វើឡើងបន្ទាប់ពីមានសំណើទូលថ្វាយដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ សូមជម្រាបជូនថា កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ត្រី ឈឹម រត្ថា ក៏ត្រូវបានឯកឧត្តមអភិសន្តិបណ្ឌិត
August 21, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា កីឡាករតេក្វាន់ដូ ITF កម្ពុជា សម្បិត្ត សុវណ្ណរ៉េន បានឈ្នះ មេដាយសំរឹទ្ធ១គ្រឿង នៅថ្ងៃបើកឆាក ទី២១ ខែសីហា ឆ្នាំ២០២៤ ក្នុងការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី១០ នៅប្រទេសឥណ្ឌា។ មន្ត្រីសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាបានប្រាប់មកថា កីឡាករ សម្បិត្ត សុវណ្ណរ៉េន ដែលទទួលបានមេដាយសំរឹទ្ធ១គ្រឿងនេះ គឺក្រោយពីឈ្នះពីរប្រកួត និងចាញ់ប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយប៉ះម្ចាស់ក្បាច់គុនដើម កូរ៉េខាងជើង។ ប្រកួតទី១ កីឡាករ សម្បិត្ត
August 21, 2024 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តសៀមរាប បានឱ្យដឹងថា នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប រួមនឹងស្ថាប័នពាក់ព័ន្ធបានអញ្ជើញ លោក ហត កើ ម្ចាស់គណនីបណ្តាញសង្គមហ្វេសប៊ុកដែលឈ្មោះ កញ្ញាស្លឹកឈើ Fashion និង Kanha Slerkcher Catwalk Class មកអប់រំ ណែនាំ ស្រាយបំភ្លឺ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព បន្ទាប់ពីបង្ហោះផ្សព្វផ្សាយជាសាធារណៈនូវវីដអូខ្លីៗ ជាច្រើនដែលមានរូបភាពប្រាសចាកពីក្រមសីលធម៌ ដែលបង្កឱ្យប៉ះ ពាល់យ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ ទំនៀមទម្លាប់ប្រពៃណីជាតិ ជាពិសេសតម្លៃកុមារកម្ពុជា។ លោក មួន សុភាព
August 21, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាដោយចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ ត្រូវលក់សាំងធម្មតាតម្លៃ ៤,១៥០រៀល និងម៉ាស៊ូតត្រូវលក់ ៣,៩៥០រៀល ក្នុង១លីត្រ។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន មានការឡើងបន្តិចបន្តួច ដោយកាលពី១០ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៤,១០០រៀលក្នុងមួយលីត្រ មានន័យថាឡើង ៥០រៀលក្នុងមួយលីត្រ និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,០០០រៀល មានន័យថាចុះ ៥០រៀលក្នុងមួយលីត្រ ៕ ប្រភព៖ ក្រសួងពាណិជ្ជកម្ម Ministry of
August 21, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សូមជម្រាបជូនសាធារណៈជន និងអ្នកសារព័ត៌មានឲ្យបានជ្រាប អំពីចំណាត់ការតាមផ្លូវច្បាប់លើស្ដ្រីម្នាក់ ដែលបានប្រើប្រាស់គណនី Facebook ឈ្មោះ Yubee Ly ហើយបង្ហោះវីដេអូប្រើប្រាស់អាវុធដោយខុសច្បាប់ ដោយភ្ជាប់ជាមួយខ្លឹមសារ «អូនកាចចឹងធ្វើប្រពន្ធបងបាននៅ»។ ក្រោយឃើញការបង្ហោះបែបនេះ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល និងលោកវរសេនីយ៍ទោ វុធ ស៊ែ អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ឡេង
August 21, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីលេខទំនាក់ទំនង Hotline សម្រាប់ប្រជាពលរដ្ឋអាចប្តឹង ឬរាយការណ៍ករណីដែលមានសត្វស្វាបង្កបញ្ហាជាយថាហេតុទូទាំងប្រទេស។ ក្នុងគោលបំណងសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា រដ្ឋបាលព្រៃឈើ សូមដាក់ជូននូវលេខទំនាក់ទំនង Hotline ខាង ក្រោមនេះ សម្រាប់ប្រជាពលរដ្ឋអាចប្តឹង ឬរាយការណ៍ករណីដែលមានសត្វស្វាបង្កបញ្ហាជាយថាហេតុនៅទូទាំងប្រទេស។ ក្នុងករណីដែលមានសត្វស្វាកាច ឬស្វាចំនួនច្រើនបង្កការរំខាន និងធ្វើទុក្ខបុកម្នេញ សូមទាក់ទងមកតាមរយៈ ទូរស័ព្ទលេខ ០៨៥៧៨០៨៤៧
August 21, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃ២១ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ០៣ និង ១៥នាទីទាបភ្លឺ មានករណីអគ្គិភ័យមួយកើតឡើងនៅចំណុចឃ្លាំងផលិតនំ ស្ថិតនៅភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ អគ្គិភ័យនេះបណ្តាលមកពីមូលហេតុឆេះឡធ្វើនំ បណ្តាលឱ្យឆាបឆេះសំណង់ថ្ម ទំហំ ៥០ x ១០០ ម៉ែត្រ។ ខូចខាតសម្ភារួមមាន៖ ខូចឡដុតនំចំនួន៤ ឆេះឡចំហុយនំចំនួន ២ នឹងសម្ភារមួយចំនួនពុំមានឆេះដល់ផ្ទះអ្នកក្បែរជិតខាងឡើយ។ អគ្គិភ័យនេះមិនបណ្តាលឱ្យមានមនុស្សរបួសឡើយ។ អគ្គិភ័យនេះពន្លត់បានទាំងស្រុង នៅវេលាម៉ោង ០៥ និង១៥នាទី ទៀបភ្លឺ
August 21, 2024












