- Khmernote Media
- ព័ត៌មានជាតិ
ខេត្តតាកែវ៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឱ្យដឹងថា នាព្រឹកថ្ងៃចន្ទ ១៥កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ បន្ទាប់ពីទទួលបានព័ត៌មានកាលពីល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ថាមានករណីពុលស្រាថ្នាំ មន្រ្តីស៊ើបអង្កេតនៃសាខា ក.ប.ប. ខេត្តតាកែវ សហកាជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្ម អធិការស្រុកទ្រាំង និងប៉ូលិសប៉ុស្តិ៍រដ្ឋបាលឃុំស្រង៉ែ បានចុះទៅសាកសួរព័ត៌មានលម្អិត និងយកសំណាកគំរូ (ស្រាថ្នាំ) ក្នុងករណីសង្ស័យពុលស្រាថ្នាំ ដែលស្ថិតនៅភូមិត្នោត ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ។ ករណីពុលស្រាស
August 19, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌកំបូល បានឱ្យដឹងថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងផ្អាកផ្គត់ផ្គង់ទឹកមួយរយៈពេល ក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ នៅយប់ថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០២៤។ ដើម្បីបង្កើនសម្ពាធទឹក រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងធ្វើការងារជីកកាត់តភ្ជាប់បំពង់មេនាំទឹកថ្មីទំហំ៣០០មម ទៅទំហំ២២៥មម នៅលើផ្លូវលេខ៥AS ដែលនឹងត្រូវផ្អាកការផ្គត់ផ្គង់ទឹក ចាប់ពីផ្លូវជាតិលេខ៤ រហូតដល់ផ្លូវ លេខ១PR ស្ថិតនៅក្នុងភូមិសាស្ត្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ នៅយប់ថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០២៤។ ការងារជីកកាត់តភ្ជាប់បំពង់មេនាំទឹកថ្មី
August 19, 2024 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ប្រព័ន្ធបង្ហូរទឹកបុរាណ ដែលមានចម្លាក់រូបក្បាលមករ នៅទំនប់(ទឹកមុជ)ដែលជាទំនប់ទឹកបុរាណ ស្ថិតនៅជ្រុងនិរតីចម្ងាយប្រមាណ ៣គីឡូម៉ែត្រ ពីប្រាសាទបេងមាលា ក្នុងភូមិទឹកលិច ឃុំបឹងមាលា ស្រុកស្វាយលើខេត្តសៀមរាប កំពុងរងការខូចខាតយ៉ាងខ្លាំង។ ក្រុមជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា កំពុងរៀបចំចាប់ផ្ដើមជួសជុលប្រព័ន្ធបង្ហូរទឹកនេះ ដើម្បីឱ្យមានភាពប្រសើរឡើងវិញ។ បុព្វបុរសខ្មែរសម័យមុន បានធ្វើចង្អូរបង្ហូរទឹកចម្លាក់មករនេះ សម្រាប់ប្រមូលទឹកពីតំបន់ភ្នំគូលែនបញ្ចេញមកក្រោមតាមទ រួចហើយឱ្យហូរចេញតាមមាត់សត្វមករធ្លាក់ចូលទៅក្នុងអូរថ្មដាប់ បន្តទៅបំពេញនៅកសិន្ធុប្រាសាទបេងមាលា និងបន្តហូរចាក់ចូលទៅអាងរក្សាទឹកធំមួយ នៅភាគខាងកើតរបស់ប្រាសាទបេងមាលា ដែលគេហៅថាវាលផ្ទី៕ ប្រភព៖ អាជ្ញាធរជាតិអប្សរា Apsara National Authority
August 19, 2024 - ព័ត៌មានជាតិ
ខេត្តពោធិ៍សាត់៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា នៅថ្ងៃសៅរ៍ ១៣កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០២៤ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលបាលស្រុកក្រគរ បានឃាត់រថយន្តដឹកផលិតផលសាច់និងគ្រឿងក្នុងជ្រូកបង្កក ដោយគ្មានលិខិតអនុញ្ញាត នៅចំណុចលើផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយមានបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់។ សមត្ថកិច្ចក៏បានយករថយន្តមករក្សាទុកបណ្តោះអាសន្ននៅស្នងការដា្ឋននគរបាលខេត្ត។ ប្រភពខាងលើ បានឱ្យដឹងបន្តទៀតថា នៅវេលាម៉ោង ១០៖២៨នាទី ដោយមានការសម្របសម្រួលពីឯកឧត្តម កូយ
August 19, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីសម្រេចបិទមជ្ឈមណ្ឌលកែសម្ផស្ស មជ្ឈមណ្ឌលថែរក្សាសម្ផស្ស និងគ្លីនិកថែរក្សាកែសម្ផស្ស ចំនួន៦ទីតាំង ដោយគ្មានលិខិតអនុញ្ញាតពីក្រសួងសុខាភិបាល និងផ្សព្វផ្សាយចែកចាយ និងលក់ឱសថ និងផលិតផលគ្មានបញ្ចិកាពីក្រសួងសុខាភិបាល។ ក្រសួងសុខាភិបាល សម្រេចបិទមជ្ឈមណ្ឌលកែសម្ផស្ស មជ្ឈមណ្ឌលថែរក្សាសម្ផស្ស និងគ្លីនិកថែរក្សាកែសម្ផស្ស ចំនួន៦ទីតាំងក្នុងនោះរួមមាន៖ ទី១. បិទមជ្ឈមណ្ឌលថែរក្សាសម្រស់ ឌីអ ប្រឺហ្វេសិនណល ដែលមានទីតាំងស្ថិតនៅផ្ទះលេខ១១១ ផ្លូវលេខ១៥៥ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ របស់លោកស្រី ទូច ធីតា តំណាងមជ្ឈមណ្ឌលថែរក្សាសម្រស់ ឌីអ ប្រឺហ្វេសិនណល
August 19, 2024 - ព័ត៌មានជាតិ
ខេត្តត្បូងឃ្មុំ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា ក្រសួងបរិស្ថាន បានខិតខំបណ្តុះ និងចែកកូនត្នោត ជូនប្រជាពលរដ្ឋដាំដុះ ជាពិសេសដាំនៅតាមខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា ដើម្បីជាការរួមចំណែកលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ សេដ្ឋកិច្ចជាតិ បរិស្ថាន និងការពារទឹកដីកម្ពុជា។ នេះជាប្រសាសន៍លើកឡើង របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តត្បូងឃ្មុំ នៅក្នុងពិធីដាំដើមឈើ ក្នុងថ្ងៃតែមួយ ជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋនៅទូទាំងខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤។ កន្លងមកឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានផ្តល់កូនត្នោតចំនួន១ម៉ឺនដើម ជូនដល់ប្រជាពលរដ្ឋ នៅខេត្តត្បូងឃ្មុំ ដើម្បីដាំជាបន្តបន្ទាប់ រួចហើយ
August 19, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤។ ក្រសួងធនធានទឹក បានឱ្យដឹងថា ខ្យល់មូសុងនិរតី និងសម្ពាធទាប ដែលគ្របដណ្ដប់លើសមុទ្រចិនខាងត្បូង ភាគកណ្តាលនៃអាងទន្លេមេគង្គ និង លើព្រះរាជាណាចក្រកម្ពុជាបានខ្សោយឥទ្ធិពល។ ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤៖ ១-តំបន់វាលទំនាប៖ – សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៦°C។ ខ្យល់បក់មកពីទិសនិរតី និងអាគ្នេយ៍ មានល្បឿនមធ្យម ២,៣០ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម
August 19, 2024 - ព័ត៌មានជាតិ
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា មន្ទីរកសិកម្មនិងរុក្ខាប្រមាញ់ ខេត្តបាត់ដំបង បានបញ្ជាក់ថា សត្វមមាចត្នោតកំពុងរាតត្បាតស្រូវកសិករភូមិចំនួន៣ ក្នុងឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង មានភូមិគងទុំ ភូមិករហាល និងភូមិចុងឆ្តោរ (ចំណុចអាងភាស) ប្រមាណ ១១១ហិកតា ដែលក្នុងមួយហិកតាមានការស៊ីជញ្ជក់ស្រូវក្នុងដំណាក់កាលផើមចេញផ្កាចន្លោះពី ១០ទៅ ២៥ម៉ែត្រការ៉េ។ ស្រូវដែលសត្វមមាចត្នោតរាតត្បាតនេះមាន ប្រភេទស្រូវស្រង៉ែ, OM 5451 និងស្រូវសែនក្រអូប។ ផេកមន្ទីរកសិកម្មខេត្ត បានបញ្ជាក់ថា លោកឈឹម វជ្ជរា ប្រធានមន្ទីរ និងមន្ត្រីជំនាញ រួមជាមួយ ថ្នាក់ដឹកនាំការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុកឯកភ្នំ
August 17, 2024 - ព័ត៌មានជាតិមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាបឡើងថ្មី ប្តេជ្ញាយ៉ាងមុតមាំក្នុងការអនុវត្តតួនាទីភារកិច្ច របស់ខ្លួន
នាព្រឹកថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប មានការរៀបចំប្រារព្ធ ពិធីប្រកាសមុខតំណែង និងបំពាក់ឋានន្តរសក្តិ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាបថ្មី ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការអញ្ជើញចូលរួមពី អ្នកមុខអ្នកការ មន្ត្រីរាជការក្នុងខេត្ត ក្រៅខេត្ត ព្រមទាំង អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយស ជាច្រើនរូបទៀតផងដែរ។ ក្នុងឱកាសនាពេលនេះ ឯកឧត្តម នាយឧត្តមសេនីយ៍
August 17, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា ម្ចាស់មេដាយមាស ជើងឯកអាស៊ី និងជាម្ចាស់មេដាយប្រាក់ ជើងឯកពិភពលោក កីឡាករជម្រើសជាតិតេក្វាន់ដូ ITF កម្ពុជា តាំង សៀសុង បានបង្ហាញការប្តេជ្ញាចិត្តខ្ពស់ថា ខ្លួននឹងប្រឹងប្រែងឱ្យអស់ពីលទ្ធភាព និងធ្វើឱ្យបានល្អបំផុត សម្រាប់ការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ី នៅប្រទេសឥណ្ឌា ពីថ្ងៃទី១៩-២៥ ខែសីហា ឆ្នាំ២០២៤។ ការប្តេជ្ញាចិត្តយ៉ាងខ្ពស់របស់កីឡាករ តាំង សៀសុង បានធ្វើឡើង នៅក្រោយបញ្ចប់សន្និសីទសារព័ត៌មាន កាលពីល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ក្រោមវត្តមានឯកឧត្តម កែវ
August 17, 2024












