ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងជីកកាត់តភ្ជាប់បំពង់មេនាំទឹកថ្មី ដែលនឹងត្រូវផ្អាកការផ្គត់ផ្គង់ទឹក ចាប់ពីផ្លូវជាតិលេខ៤ រហូតដល់ផ្លូវលេខ១PR ក្នុងខណ្ឌកំបូល នៅយប់ថ្ងៃទី៣០ ខែសីហា

    BY Khmernote Media August 19, 2024
    រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងជីកកាត់តភ្ជាប់បំពង់មេនាំទឹកថ្មី ដែលនឹងត្រូវផ្អាកការផ្គត់ផ្គង់ទឹក ចាប់ពីផ្លូវជាតិលេខ៤ រហូតដល់ផ្លូវលេខ១PR ក្នុងខណ្ឌកំបូល នៅយប់ថ្ងៃទី៣០ ខែសីហា

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌកំបូល
    បានឱ្យដឹងថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងផ្អាកផ្គត់ផ្គង់ទឹកមួយរយៈពេល ក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ នៅយប់ថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០២៤។

    ដើម្បីបង្កើនសម្ពាធទឹក រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងធ្វើការងារជីកកាត់តភ្ជាប់បំពង់មេនាំទឹកថ្មីទំហំ៣០០មម ទៅទំហំ២២៥មម នៅលើផ្លូវលេខ៥AS ដែលនឹងត្រូវផ្អាកការផ្គត់ផ្គង់ទឹក ចាប់ពីផ្លូវជាតិលេខ៤ រហូតដល់ផ្លូវ លេខ១PR ស្ថិតនៅក្នុងភូមិសាស្ត្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ នៅយប់ថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០២៤។

    ការងារជីកកាត់តភ្ជាប់បំពង់មេនាំទឹកថ្មី ខាងលើនេះតម្រូវឱ្យ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ផ្អាកការ ផ្គត់ផ្គង់ទឹកមួយរយៈពេលប្រមាណជា០៦ម៉ោង គឺចាប់ពីម៉ោង២១៖០០នាទីយប់ ដល់ម៉ោង០៣៖០០នាទីទៀបភ្លឺ នឹងអាចធ្វើឱ្យគុណភាពទឹក មានភាពល្អក់កករបន្តិចបន្តួច ក្រោយពេលធ្វើការងារជីក កាត់តភ្ជាប់បំពង់មេនាំទឹកថ្មី ទំហំ៣០០មមនេះរួច។

    អាស្រ័យហេតុនេះ សូម លោកអភិបាល មេត្តាជួយផ្សព្វផ្សាយព័ត៌មានជូនប្រជាពលរដ្ឋ ស្ថាប័ន រោងចក្រ សហគ្រាស ដែលមានលំនៅដ្ឋាន នឹងទីតាំងខាងលើ ដែលត្រូវរងការខ្វះទឹកមួយរយៈពេលនេះដើម្បី ត្រៀមបម្រុងទឹកសម្រាប់ប្រើប្រាស់ក្នុងរយៈពេលដូចបានជម្រាបជូនខាងលើដោយក្ដីអនុគ្រោះ ៕

    ប្រភព៖ រដ្ឋបាលខណ្ឌកំបូល

    Share This Post: