Khmernote Media
  • ព័ត៌មានជាតិ

    ខេត្តក្រចេះ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្ដីជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា មានសត្វផ្សោតជំទង់១ក្បាល បានស្លាប់ត្រង់ចំណុចក្បាលកោះព្រហ្មចារី ក្បែរអន្លង់កាំពី ក្នុងភូមិជ្រោយបន្ទាយ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ដោយជាប់នឹងមងនេសាទក្រឡា ១៥សង់ទីម៉ែត្រ។ ផ្សោតដែលស្លាប់នេះ មានលេខកូដសម្គាល់១៣៩ ភេទញី ប្រវែង២,១០ម៉ែត្រ ទម្ងន់១០៨គីឡូក្រាម អាយុប្រមាណពី ៨ ទៅ ១០ឆ្នាំ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាត់ទុកការស្លាប់របស់សត្វផ្សោតជំទង់នេះ ជាការបាត់បង់រតនសម្បត្តិធម្មជាតិដ៏មានតម្លៃរបស់កម្ពុជា និងពិភពលោក។ ទន្ទឹមនេះ

    August 17, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងមុខងារសាធារណៈ បានចេញសេចក្ដីជូនដំណឹងដល់មន្ត្រីរាជការ និងយោធិន ឬមន្ត្រីនគរបាលជាតិ ឱ្យបានជ្រាបថា សម្រាប់ឆ្នាំ២០២៤ សាលាភូមិន្ទរដ្ឋបាល នឹងរៀបចំជ្រើសរើសសិក្ខាកាម ដើម្បីធ្វើការបណ្តុះបណ្តាលរយៈពេលខ្លី វគ្គការតាក់តែងលិខិតរដ្ឋបាល និងលិខិតបទដ្ឋានគតិយុត្ត (រយៈពេល ៣០ម៉ោង) សិក្សាតាមប្រព័ន្ធអនឡាញ។ លក្ខខណ្ឌជ្រើសរើស៖ ត្រូវមានលិខិតតាំងស៊ប់ក្នុងក្របខណ្ឌ ឬលិខិតដែលមានតម្លៃស្មើ។ *ចំនួនសិក្ខាកាមដែលជ្រើសរើសចូលសិក្សា ខាងលើ មានចំនួន មិនលើស ៤០នាក់ ក្នុង១ថ្នាក់ *វេនសិក្សា៖ ថ្ងៃចន្ទ-ពុធ-សុក្រ ឬថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ មន្ត្រីរាជការ និងយោធិន ឬមន្ត្រីនគរបាលជាតិ ដែលមានបំណងសិក្សាវគ្គខាងលើ អាចចុះឈ្មោះសិក្សាតាម

    August 17, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថា នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ក្រោយពីទទួលបានពាក្យបណ្តឹងពីប្រជាពលរដ្ឋ ករណីឆបោកប្រាក់ក្រោមរូបភាពវិនិយោគអនឡាញ និងមានការសម្របសម្រួលពីលោកព្រះរាជអជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ ឈានទៅដល់ការបង្រ្កាប និងឃាត់ខ្លួន ជនសង្ស័យ១នាក់ ឈ្មោះ អ.ផ.ន ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ។ ក្រោយការឃាត់ខ្លួន ជនសង្ស័យបានសារភាពថា ខ្លួនត្រូវបានជនអនាមិកប្រើប្រាស់បណ្តាញសង្គមតេឡេក្រាមអូសទាញ ឱ្យប្រគល់គណនីធនគារដល់ជនអាមិកនោះ ដើម្បីយកទៅប្រើប្រាស់ក្នុងការទទួលប្រាក់ជាថ្នូរនឹងផលប្រយោជន៍ ដែលបានមកពីការឆបោកប្រាក់ ក្រោមរូបភាពរិនិយោគអនឡាញ។ បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់នីតិវិធីបន្ត។ នាយកដ្ឋានសូមក្រើនរំលឹកដល់ប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្ន ក្នុងការអូសទាញរបស់ជនមិនស្គាល់អត្តសញ្ញាណ ឱ្យបើកគណនីធនាគារ

    August 17, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា រាជធានីភ្នំពេញរបស់ព្រះរាជាណាចក្រកម្ពុជា ជាប់ចំណាត់ថ្នាក់ទីពីរ ជាទីក្រុងដែលអាចដើរបានច្រើនបំផុតនៅអាស៊ី។ ប្រភពខាងលើបានបន្ថែមថា កត្តាសំខាន់ដែលធ្វើឱ្យរាជធានីភ្នំពេញ អាចជាប់ចំណាត់ថ្នាក់ទីពីរ ដោយសាររាជធានីភ្នំពេញ មានតំបន់ទាក់ទាញទេសចរនៅជិតៗគ្នា ដែលអាចអនុញ្ញាតឱ្យទេសចរធ្វើដំណើរពីរមណីយដ្ឋានទេសចរណ៍មួយ ទៅរមណីយដ្ឋានទេសចរណ៍មួយទៀត ដោយថ្មើរជើងយ៉ាងងាយស្រួល តួយ៉ាងដូចជាការធ្វើដំណើរពីព្រះបរមរាជវាំង ទៅសារមន្ទីរជាតិ ហើយបន្តទៅទស្សនានៅវិមានឯករាជ្យ ជាដើម។ មួយវិញទៀត ហេដ្ឋារចនាសម្ព័ន្ធក្នុងរាជធានីភ្នំពេញ មានលក្ខណៈសមស្របសម្រាប់ធ្វើដំណើរដោយថ្មើរជើង ហើយរដ្ឋបាលរាជធានីភ្នំពេញ ក៏បានកំណត់តំបន់មួយចំនួនសម្រាប់តែថ្មើរជើងតែប៉ុណ្ណោះ ៕ ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK

    August 17, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ បានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២៤ មានអ្នកជំងឺចូលសម្រាកមន្ទីរពេទ្យបង្អែកខេត្ត មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពសរុបចំនួន ១៣.៨៧៨នាក់ និងអ្នកជំងឺមកពិគ្រោះចំនួន ៧៦.៩២៣នាក់។ ការលើកឡើងរបស់ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ នាឱកាសអញ្ជើញដឹកគណៈប្រតិភូខេត្ត មកធ្វើកិច្ចសម្ភាសន៍ ស្ដីពី «វឌ្ឍនភាពការងារ របស់រដ្ឋបាលខេត្តក្រចេះ»។ នាឱកាសនោះដែរ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានលើកឡើងថា

    August 16, 2024
  • ព័ត៌មានជាតិ

    (ជប៉ុន)៖ យោងតាមការចុះផ្សាយរបស់ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ តាមការអញ្ជើញរបស់លោក Satoshi Koide នាយកក្រុមហ៊ុន Mineral Marche ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន អមដោយមន្ត្រីស្ថានទូត បានអញ្ជើញចូលរួមត្រួតពិនិត្យការរៀបចំដាក់តាំងបង្ហាញរូបចម្លាក់ខ្មែរ «ព្រះគណេស» មួយអង្គ ដែលត្រូវបានដឹកមកពីសារមន្ទីរខេត្តកំពង់ធំ សម្រាប់កម្មវិធីពិព័រណ៍ ចាប់ពីថ្ងៃទី១៦ ដល់ ១៨ ខែសីហា ឆ្នាំ២០២៤ នៅសាលពិព័រណ៍ Pacifico Yokohama Exhibition Hall

    August 16, 2024
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤នេះ បានបង្ហាញពីសារសំខាន់នៃទំនប់បង្វែរចរន្តទឹកស្ទឹងស្រែងនៅខេត្តសៀមរាប។ សម្ដេចធិបតីបញ្ជាក់ថា ទំនប់បង្វែរចរន្តទិសទឹកស្ទឹងស្រែង ដែលមានការជីកព្រែកសិប្បនិម្មិតប្រវែង ៤៥០ម៉ែត្រ និងទំនប់ស្ទាក់​ស្ទឹងប្រវែង ១០០ម៉ែត្រ ស្ថិតនៅក្នុងឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប។ ស្ទឹងស្រែង មានតួនាទី​ទទួលយកទឹកពីប្រភព​ទឹកជួរភ្នំដងរែក និងមួយផ្នែកទៀតពីផ្ទៃរងទឹកភ្លៀងក្នុងតំបន់ មកធ្វើការស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលកសិកម្ម ដំណាំរួមផ្សំ និងការប្រើប្រាស់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់​ប្រជាពលរដ្ឋនៅតាមបណ្ដោយស្ទឹង។ អមដោយរូបភាពចំនួនបួនសន្លឹក សម្ដេចធិបតីបន្តថា កន្លងមក ដីច្រាំងស្ទឹង​ស្រែងបានបាក់ និងហូរច្រោះ ជាច្រើនកន្លែង ដោយ​សារឥទ្ធិពលជំនន់ទឹកភ្លៀងរដូវវស្សាដែលហូរមកពីជួរភ្នំដងរែក

    August 16, 2024
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញប្រកាសមុខតំណែង លោកឧត្តមសេនីយ៍ត្រី សៀ ទីន ជាមេបញ្ជាការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប នាព្រឹកថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ២០២៤។ សូមបញ្ជាក់ជូនថា លោកឧត្តមសេនីយ៍ត្រី សៀ ទីន នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ ត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញអនុក្រឹត្យ តែងតាំងមុខតំណែងជាមេបញ្ជាការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប

    August 16, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅទីបំផុតតារាចម្រៀងរ៉េប វណ្ណដា បានមកដល់ប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីបញ្ចប់កម្មវិធីចម្រៀងនៅព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ ២០២៤ នៅប្រទេសបារាំង។ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញកាលពីថ្ងៃទី១៤ សីហា តារាចម្រៀង វណ្ណដា ត្រូវបានមហាជននិងអ្នកសារព័ត៌មានបានមករង់ចាំទទួលយ៉ាងកក់ក្តៅ ដែលនៅក្នុងនោះមានវត្តមានឯកឧត្តម ថោង ខុន ប្រធានគណៈកម្មាធិកាជាតិអូរឡាំពិកកម្ពុជា និងឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិកាជាតិអូរឡាំពិកកម្ពុជា ផងដែរ។ តារាចម្រៀងរ៉េប វណ្ណដា ដែលមានឈ្មោះពេញ ម៉ាន់ វណ្ណដា ចង់និយាយមុនគេទៅមហាជនគឺចង់អរគុណលោកគ្រូគង់ណៃ

    August 16, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖​ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា លោកស្រី អេមី សារីរ៉ុម គ្រូបង្វឹកកីឡាកាយវប្បកម្មកម្ពុជាជាស្រ្តីខ្មែរទី១ ដែលទទួលបានមេដាយមាស និងពានង្វាន់ពីប្រធានសហព័ន្ធកីឡាកាយវប្បកម្មពិភពលោក លោក DATUK PAUL CHUA ដោយលោកស្រីស្ថិតក្នុងចំណោមស្រី្តល្បីៗលើពិភពលោកផ្នែកកីឡាកាយវប្បកម្ម ក្នុងការអភិឌ្ឍប្រភេទកីឡាមួយនេះឱ្យមានកេរ្តិ៍ឈ្មោះល្បីល្បាញ ជាពិសេសបង្វឹកអត្តពលិករបស់ខ្លួនឱ្យដណ្តើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធពីលើកឆាកអន្តរជាតិ។ នេះបើតាមការគូសបញ្ជាក់របស់លោក តឹក ប៊ុនវី ប្រធានសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤។ ប្រធានសហព័ន្ធរូបនេះបន្ថែមថា លោកស្រី អេមី សារីរ៉ុម ដែលទទួលបានមេដាយមាស និងពានរង្វាន់នេះត្រូវបានប្រគល់ជូន ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាកាយវប្បកម្ម

    August 16, 2024