រាជធានីភ្នំពេញ ជាប់ចំណាត់ថ្នាក់ទីពីរ ជាទីក្រុងដែលអាចដើរបានច្រើនបំផុតនៅអាស៊ី
- August 17, 2024
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា រាជធានីភ្នំពេញរបស់ព្រះរាជាណាចក្រកម្ពុជា ជាប់ចំណាត់ថ្នាក់ទីពីរ ជាទីក្រុងដែលអាចដើរបានច្រើនបំផុតនៅអាស៊ី។

ប្រភពខាងលើបានបន្ថែមថា កត្តាសំខាន់ដែលធ្វើឱ្យរាជធានីភ្នំពេញ អាចជាប់ចំណាត់ថ្នាក់ទីពីរ ដោយសាររាជធានីភ្នំពេញ មានតំបន់ទាក់ទាញទេសចរនៅជិតៗគ្នា ដែលអាចអនុញ្ញាតឱ្យទេសចរធ្វើដំណើរពីរមណីយដ្ឋានទេសចរណ៍មួយ ទៅរមណីយដ្ឋានទេសចរណ៍មួយទៀត ដោយថ្មើរជើងយ៉ាងងាយស្រួល តួយ៉ាងដូចជាការធ្វើដំណើរពីព្រះបរមរាជវាំង ទៅសារមន្ទីរជាតិ ហើយបន្តទៅទស្សនានៅវិមានឯករាជ្យ ជាដើម។
មួយវិញទៀត ហេដ្ឋារចនាសម្ព័ន្ធក្នុងរាជធានីភ្នំពេញ មានលក្ខណៈសមស្របសម្រាប់ធ្វើដំណើរដោយថ្មើរជើង ហើយរដ្ឋបាលរាជធានីភ្នំពេញ ក៏បានកំណត់តំបន់មួយចំនួនសម្រាប់តែថ្មើរជើងតែប៉ុណ្ណោះ ៕



- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






