- Khmernote Media
- ព័ត៌មានជាតិ
ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ម្សិលមិញនេះ កម្លាំងជំនាញអង្គភាពស៊ីម៉ាក់បានដោះបន្សាបនិងដឹកជញ្ជូនដោយសុវត្ថិភាពគ្រាប់បែកដែលប្រទះឃើញកប់ក្នុងដីនៃវាលស្រែស្ថិតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ គ្រាប់បែកទម្លាក់ពីយន្តហោះនេះ ប្រភេទM117 ទម្ងន់ប្រមាណ ៣៤០គីឡូក្រាម ប្រវែងប្រមាណ ២ម៉ែត្រ ដែលបានទម្លាក់បរិមាណយ៉ាងច្រើន និងត្រូវបានទម្លាក់ដោយយន្តហោះប្រភេទB-52G ក្នុងសង្គ្រាមឥណ្ឌូចិន ៕ ប្រភព៖ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា – CMAC
August 14, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ការប្រឡងប្រជែងលើវិញ្ញាសាសរសេរលើកទី២ ដែលមានបេក្ខជន ៤ ៣២១រូប ចូលរួម បានបញ្ចប់ទៅដោយរលូនកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ និងបានឈានដល់ដំណើរការកំណែសន្លឹកកិច្ចការដែលចាប់ផ្ដើមនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងមានការចូលរួមពីសមាជិក សមាជិកាគណៈកម្មការ អន្តរក្រសួង អង្គភាពប្រឆាំងអំពើពុករលួយ រួមទាំងអ្នកសង្កេតការណ៍ និងអ្នកសារព័ត៌មាន។ តាមគណៈកម្មការប្រឡង បានបញ្ជាក់ថា ផ្អែកលើគោលការណ៍កំណត់សម្រាប់ការប្រលងប្រជែងគ្រូបឋមសិក្សា ការតាក់តែងវិញ្ញាសា ត្រូវបានរៀបចំធ្វើឡើងដោយគ្រូជំនាញ លើឯកទេសមុខវិជ្ជាគណិតវិទ្យា និងអក្សរសាស្ត្រខ្មែរ
August 14, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងព័ត៌មានបឋម ដោយខណៈនេះ មានករណីអគ្គិភ័យកំពុងឆាបឆេះផ្ទះ មួយកន្លែង ដែលស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាវេលាម៉ោង ១និង២០នាទីរសៀល ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤នេះ។ ក្រោយពីទទួលបានដំណឹងនេះភ្លាម កម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍ផងដែរ ៕ ប្រភព៖ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ
August 14, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) គូសបញ្ជាក់ថា វត្តមានសម្តែងរបស់តារារ៉េប វណ្ណដា ក្នុងពិធីបិទការប្រកួតកីឡាអូឡាំពិក រដូវក្តៅ លើកទី៣៣ ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង គឺជាមហាកិត្តិយសដ៏ធំធេងសម្រាប់កម្ពុជា។ នេះជាការលើកឡើងរបស់ឯកបណ្ឌិតទេសរដ្ឋមន្ត្រី ថ្លែងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ក្នុងឱកាសទទួលដំណើរស្វាគមន៍យ៉ាងកក់ក្តៅតារារ៉េប វណ្ណដា វិលត្រឡប់ពីការចូលរួមពិធីបិទការប្រកួតកីឡាអូឡាំពិក ប្រទេសបារាំង។ ឯកឧត្តមបណ្ឌិត ថោង ខុន មានប្រសាសន៍ថា៖ «ក្នុងនាមជាម្ចាស់ផ្ទះ
August 14, 2024 - ព័ត៌មានជាតិ
រាជធានីភំ្នពេញ៖ អគ្គិសនីកម្ពុជា នាថ្ងៃទី១៤ ខែសីហានេះបានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជា បានបញ្ជាក់ថា ទោះជាមានការខិតខំថែរក្សាមិនឱ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន ៕ ប្រភព៖ អគ្គិសនីកម្ពុជា – EDC
August 14, 2024 - ព័ត៌មានជាតិ
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា កាលពីយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង០៤និង០០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ នៅចំណុចខារ៉ាអូខេមួយកន្លែង ស្ថិតក្នុងភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង តាមបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កម្លាំងនគរបាលក្នុងផែនការងារប្រឆាំងគ្រឿងញៀន បានចុះបង្រ្កាបករណី ជួញដូរ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង និងបានឃាត់ខ្លួនមនុស្សស្រីប្រុសបានចំនួន ០៩នាក់។ *វត្ថុតាងចាប់យកបានរួមមាន៖ -ថ្នាំញៀនប្រភេទកេតាមីន Ketamen ចំនួន ០១ថង់ និងសម្ភារពាក់ព័ន្ធមួយចំនួន។ ពេលនេះសមត្ថកិច្ចរៀបចំបញ្ជូនពួកគាត់ទៅកាន់សាលាដំបូងខេត្តបាត់ដំបង
August 14, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា តារាចម្រៀងរ៉េប វ៉ាន់ដា បានត្រឡប់មកដល់មាតុប្រទេសវិញហើយ នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ បន្ទាប់ពីបញ្ចប់ភារកិច្ចក្នុងការបង្ហាញសមត្ថភាពក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក នៅទីក្រុងប៉ារីស ប្រទេសបារាំង ដោយមានការទទួលស្វាគមន៍ពីសំណាក់ឯកឧត្ដមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មការជាតិអូឡាំពិកកម្ពុជា និងឯកឧត្ដម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងអ្នកគាំទ្រផងដែរ។ សូមជម្រាបជូនថា តារាចម្រៀងរ៉េប វ៉ាន់ដា បានបំបែកកំណត់ត្រាប្រវត្តិសាស្ត្រសម្រាប់កម្ពុជា ក្នុងនាមជាសិល្បករវ័យក្មេង និងដំបូងគេបង្អស់របស់កម្ពុជា ដែលបានឡើងបកស្រាយចម្រៀងក្នុងពិធីបិទកីឡាអូឡាំពិករដូវក្ដៅឆ្នាំ២០២៤ ទីក្រុងប៉ារីស
August 14, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា ម្ចាស់មេដាយមាសជើងឯកអាស៊ី កីឡករកាយវប្បកកម្មកម្ពុជា ឃូ ឃាងហ៊ុយ បានបង្ហាញក្តីរំភើបរីករាយ ដោយរំភើបដល់ហូរទឹកភ្នែក នៅពេលដែលពិធីបំពាក់មេដាយមាស ដល់រូបគេ មានការគោរពទង់ជាតិកម្ពុជា ក្នុងនាមជាម្ចាស់ជើងឯកនៃវិញ្ញាសា Men’s sport physique over 180cm ការប្រកួតកីឡាកាយវប្បកម្ម ជើងឯកអាស៊ី នៅប្រទេសឥណ្ឌូណេស៊ី ឆ្នាំ២០២៤។ នេះជាការលើកឡើងរបស់ម្ចាស់មេដាយមាសរូបនេះ នៅពេលថ្លែងទៅកាន់ក្រុមសារព័ត៌មាន ពេលវិលត្រឡប់មកដល់មាតុប្រទេសវិញ នៅព្រលប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ ក្រោយពីឈ្នះមេដាយមាស១គ្រឿងជូនជាតិពីការប្រកួតកីឡាកាយវប្បកម្ម ជើងឯកអាស៊ី លើកទី៥៦ នៅប្រទេសឥណ្ឌូណេស៊ី ឆ្នាំ២០២៤
August 14, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះសព្វព្រះរាជហឬទ័យនឹងស្តេចយាងបំពេញទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិនរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២៤។ យោងតាមព្រះរាជសារកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤កន្លងទៅនេះព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទូលថា ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ សូមព្រះអនុញ្ញាត និងអនុញ្ញាតពីសម្តេចព្រះមហាសង្ឃរាជ ទាំងពីរគណៈ និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សម្តេច ឯកឧត្តម លោកជំទាវ
August 14, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើឱ្យគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ពិនិត្យ គួរដាក់បម្រាមរថយន្តធុនធំ ផ្អាកធ្វើចរាចរណ៍ក្នុងរយៈពេលកំណត់ណាមួយនៃពិធីបុណ្យធំៗ ដើម្បីកាត់បន្ថយគ្រោះថ្នាក់។ តាមរយៈខ្លឹមសារក្នុងវីដេអូរបស់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ខ្ញុំសុំឱ្យគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក មេត្តាពិនិត្យអីចេះ បើអាចជារៀងរាល់ឆ្នាំកម្មវិធីធំៗបុណ្យជាតិនេះ យើងគួរតែរៀបចំជាប្រតិទិនតែម្ដង ដូចឡានកុងតឺទ័រធំៗពីថ្ងៃនេះ ដល់ថ្ងៃនោះ គឺមិនឱ្យគាត់ចេញទេ យើងមិនអាចប្រាប់គាត់មុនថា ៣ថ្ងៃ បានចេញសេចក្ដីប្រកាសមិនឱ្យរថយន្តកុងតឺទ័រធុនធំ ធ្វើដំណើរពីកន្លែងមួយ ទៅកន្លែងណាទេ បើយើងប្រាប់គាត់បានមុនក្នុងរយៈពេលមុន ១ឆ្នាំ
August 13, 2024












