កម្លាំងជំនាញស៊ីម៉ាក់ រកឃើញគ្រាប់បែកប្រភេទM117 ទម្ងន់ ៣៤០គីឡូក្រាម ដែលកប់នៅវាលស្រែ ក្នុងខេត្តកណ្តាល
- August 14, 2024
ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ម្សិលមិញនេះ កម្លាំងជំនាញអង្គភាពស៊ីម៉ាក់បានដោះបន្សាបនិងដឹកជញ្ជូនដោយសុវត្ថិភាពគ្រាប់បែកដែលប្រទះឃើញកប់ក្នុងដីនៃវាលស្រែស្ថិតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

គ្រាប់បែកទម្លាក់ពីយន្តហោះនេះ ប្រភេទM117 ទម្ងន់ប្រមាណ ៣៤០គីឡូក្រាម ប្រវែងប្រមាណ ២ម៉ែត្រ ដែលបានទម្លាក់បរិមាណយ៉ាងច្រើន និងត្រូវបានទម្លាក់ដោយយន្តហោះប្រភេទB-52G ក្នុងសង្គ្រាមឥណ្ឌូចិន ៕






- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






